ឆ្លងកាមរោគ ព្រោះស្រោមអនាម័យខុសខ្នាត
ប្រភព៖ Excite
ប្រែសំរួល៖ Kv.

មូលនិធិ MOP World ឬ សមាគមគម្រោងការគ្រួសារ នៃចក្រភពអង់គ្លេស បានបង្ហាញពីរបាយការណ៍ការស្រាវជ្រាវរបស់ខ្លួនថា មានមនុស្ស ១ភាគ៣ ដែលធ្លាប់មានរបូតស្រោមអនាម័យ ឬ រហែកក្នុងខណៈពេលកំពុងរួមភេទ ទាំងនេះបណ្តាលមកពីការប្រើស្រោមអនាម័យដែលមិនត្រូវទំហំអវៈយវៈភេទ ហើយវាជាមូលហេតុនៃការឆ្លងជំងឺកាមរោគយ៉ាងស្មានមិនដល់។
ក្រោយពេលព័ត៌មានខាងលើបានផ្សព្វផ្សាយចេញតាមរយៈសារព័ត៌មាន និង Website នានា ឃើញថាមានការវិភាគពិចារណាយ៉ាងច្រើនចំពោះបញ្ហានេះ មតិខ្លះលើកឡើងថាក្រុមអ្នកដែលពាក់ព័ន្ធបញ្ហានេះមិនដែលបង្ហាញឲ្យដឹងពីទំហំរបស់ស្រោមអនាម័យ ដែលត្រូវនឹងទំហំលឹង្គទេទេ ជាទូទៅពេលគេទិញស្រោមអនាម័យគេមិនធ្លាប់មើលថាមានទំហំខ្នាតបែបណានោះដែរ។
បុរសអាស៊ីអាគ្នេយ៍គួរប្រើទំហំ 49មីលីម៉ែត្រ
ក្រសួងសុខាភិបាលរបស់ថៃបានលើកឡើងថា បច្បុប្បន្ននៅក្នុងប្រទេសថៃ និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មានលក់ស្រោមអនាម័យពីប្រភេទទំហំគឺ 49 មម និង 52 មម។ តែភាគច្រើននិយមប្រើទំហំ 49 មម ព្រោះការស្រាវជ្រាវបានបង្ហាញថាបុរសក្នុងតំបន់នេះមានទំហំខ្នាតអវៈយវៈភេទដែលត្រូវនឹងទំហំស្រោម 49 មម។
ប្រើស្រោមអនាម័យឲ្យត្រូវខ្នាត
ស្រោមអនាម័យមានបែងចែកប្រភេទខ្នាតតាមទំហំកងជុំវិញស្រោម ដែលមាន ១៣ប្រភេទគឺ 44, 45, 46, 47, 48, 49, 50, 51, 52, 53, 54, 55, 56មីលីម៉ែត្រ ហើយទំហំដែលដាក់លក់នៅទីផ្សារ អាស៊ីអាគ្នេយ៍គឺ 49មម និង 52មម។
ការជ្រើសរើសប្រើប្រាស់ថាខ្នាតមួយណាត្រូវនឹងទំហំលឹង្គ គឺអាស្រ័យទៅលើអ្នកប្រើប្រាស់ខ្លួនឯងផ្ទាល់ធ្វើការសាកល្បង ពេលពាក់ចូលទៅមិនតឹងពេក មិនធូរពេក ខ្នាតដែលត្រូវនឹងទំហំលឹង្គពេលពាក់ទៅមិនធ្វើឲ្យអ្នកមានអារម្មណ៍រំខានដូចជា រឹតតឹងខ្លាំងស្ទើរតែធ្វើឲ្យបាត់បង់អារម្មណ៍ភេទ ឬក៏ធូរលុងពេកមានសភាពរអិលៗរកកលនឹងរបូត។
បរាជ័យរបស់ "ស្រោមអនាម័យ"
1- ការប្រើប្រាស់ស្រោមអនាម័យមិនត្រឹមត្រូវ ដូចជា៖ ទាញពន្លារមកទាំងអស់មុនពេលពាក់, ប្រើត្រឡប់ខាង, ទាញខ្លាំងរហូតដាច់កង, មិនច្របាច់ខ្យល់ចេញផ្នែកខាងចុង, មុតនិងក្រចក ឬរបស់ស្រួច, ដោះស្រោមចេញមិនប្រយ័ត្ន, ការប្រើ Gel រំអិលមិនត្រឹមត្រូវ, ពេលចេទឹកកាមហើយមិនដកចេញទុករហូតលឹង្គស្រកទន់ ការប្រើប្រាស់មិនត្រឹមត្រូវទាំងនេះជាកក្តាធ្វើឲ្យស្រោមបែក ជ្រាប រអិលរបូតពេលកំពុងរួមភេទ។
2- ការបែករហែកស្រោមអនាម័យ ទោះបីជាអ្នកប្រើប្រាស់ប្រយ័ត្នប្រយែងត្រឹមត្រូវក៏ដោយ ក៏ស្រោមអនាម័យអាចបែករហែកបានដែរ ករណីនេះអាចកើតមានឡើង ៥% តែបើរួមភេទតាមរន្ធគូទរិតតែមានកម្រិតខ្ពស់ក្នុងការបែករហែក ភាគច្រើនសង្កេតឃើញថាបែកផ្នែកខាងចុង និងផ្នែកកណ្តាល អ្វីដែលគ្រោះថ្នាក់បំផុតនោះគឺភាគច្រើនបែករហែកដោយមិនដឹងខ្លួន មកដឹងនៅពេលដែលការរួមភេទត្រូវបានបញ្ចប់ទៅហើយ។ ភាគច្រើនករណីនេះបណ្តាលមកពី ប្រើស្រោមតូចជាងទំហំលិង្គ និងខ្វះជាតិរំអិល។
* ក្នុងករណីស្រោមអនាម័យរបូត រហែកក្នុងពេលកំពុងរួមភេទសូមណែនាំឲ្យអ្នកប្រញាប់ទៅធ្វើការលាង សំអាតខ្លួនឲ្យបានស្អាតរ ក្នុងដំណាក់កាលនេះអ្នកមិនសូបបារម្មណ៍ពីការឆ្លងជំងឺអេដស៍ ប៉ុន្មានទេ ព្រោះអេដស៍ជាជំងឺដែលឆ្លងពិបាកជាងនេះបន្តិច និងត្រូវការបច្ច័យផ្សេងបូកផ្សំបន្ថែមទៀត ។







