សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

September 12, 2006

ស្នេហ៍​អស់​ពី​ចិត្ត​? ឬ ចិត្ត​អស់​ពី​ស្នេហ៍?

 

"ស្នេហ៍​អស់​ពី​ចិត្ត​" ឬ "​ចិត្ត​អស់​ពី​ស្នេហ៍" ឃ្លា​​ទាំង​ពីរ​នេះ​សរសេ​រ​ដូច​គ្នា​បេះ​បិត​ តែ​គ្រាន់​ផ្លាស់​ប្តូរ​ទី​តាំង​​ពាក្យ​ក្នុង​ឃ្លា​ប៉ុណ្ណេះ​ធ្វើ​ឲ្យ​ឃ្លា​ទាំង​ពីរ​នេះ​មាន​ន័យ​ផ្ទុយ​គ្នា​ដូច​មេឃ និង ដី។ គ្មាន​មនុស្ស​ណា​ម្នាក់​ក្នុង​លោក​នេះ​ចង់​ឲ្យ​ឃ្លា​ថា​ "ស្នេហ៍​អស់​ពី​ចិត្ត​" ប្រែ​ទៅ​ជា​ "ចិត្ត​អស់​ពី​ស្នេហ៍​"​ ទេ។

ការ​សាង​សង់​​សំណង់​ស្នេហ៍​មិន​អាច​គូស​ប្លង់​ទុក​ជា​មុន​បាន​​ដូច​ការ​សាង​សង់​ផ្ទះ​នោះ​ទេ មិន​មាន​អ្នក​ណា​ម្នាក់​អាច​គ្រប់​គ្រង គូស​វាស​ផ្លូវ​ដើរ និង​ថែរក្សា​ស្នេហា​ឲ្យ​ដូច​ថ្ងៃ​ដំបូង​ដែល​អ្នក​​ស្គាល់​គ្នា​បាន​ឡើយ។ បុប្ផា​ស្រស់​ស្អាត​គង់​មាន​ថ្ងៃ​ស្វិត​ក្រៀម​រុះ​រោយ វា​មិន​ខុស​អ្វី​ពី​ចិត្ត​របស់​មនុស្ស​លោក​យើង​​ ដែល​មិន​មែន​ជា​ផ្កា​ជ័រ ម្លោះ​ហើយ​គ្មាន​ពាក្យ​ថា​នឹង​នរ,​ អមតៈ​ ឬ​និរន្ត៍​ សំរាប់​មនុស្ស​លោក​ទេ​។

"ស្នេហ៍​​" គឺ​ជា​​ការ​យល់​ព្រម មិន​​ប្រើ​ហេតុ​ផល ទាំង​ "ស្នេហ៍" តែ​មិន​ច្រើន​ល្មម​​ដែល​និង​ប្រែ​ប្រួល ជាមួយ​ពាក្យ​អះអាង​រាប់​មិនអស់​របស់​មនុស្ស​មួយ​ចំនួន​ ដែល​ប្រថ្នា​ឲ្យ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ផ្លាស់​ប្តូរ​តាម​ការ​ចង់​បាន​របស់​ខ្លួន​។ ភ្លេច​ហើយ​ឬ​នៅ? ធ្លាប់​ស្រឡាញ់​អ្វី? ពី​​មុន​ធ្វើ​បាន​ហេតុ​អ្វី​ឥឡូវ​ធ្វើ​មិន​បាន? ពីមុន​ធ្លាប់​រង់​ចាំ​បាន​​ ហេតុ​អ្វី​បែរ​ជា​រង់​ចាំ​មិន​បាន​? ព្រោះ​តែង​រាង​កាយ​​ចាស់​របស់​យើង ឬ មក​ពី​ចិត្ត​របស់​យើង​ប្រែ​ប្រួល? ឈប់​បង្ខំ​ចិត្ត​ខ្លួន​ឯង​ទៀត​ទៅ រឿង​របស់​បេះ​ដូង​មិន​អាច​បង្ខំ​បាន​ទេ!

បង្អែម​ជីវិត​សូម​លូក​ដៃ​របស់​ខ្លួន​កប់​ចូល​យ៉ាង​ជ្រៅ​ក្នុង​បេះ​ដូង​មនុស្ស​កំពុង​មាន​ស្នេហ៍ ទោះ​បី​ជា​មិន​ដឹង​ថា​ក្តី​ស្នេហ៍​ដែល​កំពុងមាន​វា​យ៉ាង​ម៉េច​ទៅ​ហើយ ឬ​ជិត​ហួស​កាល​បរិច្ឆេត​(Expire) ហើយ​ក៏​មិន​ដឹង ៖

* កត់​ចំណាំ​លេខ​រៀង​សំណួរ​ និង​ចម្លើយ​របស់​អ្នក​ផង​ណា…អាន​រួចឆ្លើយ​​សឹម​មើល​ចម្លើយ​!

1- ​ពេល​អ្នក​កំពុង​ដើរ​ផ្សារ​ជា​មួយ​គ្នា​ ស្រាប់​តែ​មិត្ត​ភ័ក្រ​របស់​គេ​ Call បបួល​គេ​ទៅ​ដើរ​លេង សង្សារ​អ្នក​នឹង…
ក- ចោល​អ្នក​ទៅ​រក​មិត្ត​
ខ- បដិសេដ្ឋ​មិត្ត​គេ​ភ្លាមៗ
គ- នៅ​ជា​មួយ​អ្នក​សិន រួច​ទើប​ព្យាយាម​ដក​ខ្លួន​ចេញ​ទៅ​

2- គេ​បបួល​អ្នក​ទៅ​​ជា​មួយ​គេ​ជា​មិត្ត​ពេល​​មាន​ធុរៈ​ តែ​អ្នក​មិន​ទំនេរ​ទើប​បដិសេដ្ឋ​មិន​ទៅ សង្សារ​​អ្នក​នឹង​…
ក- ប្រាប់​អ្នក​​មិន​អី​ទេ​ បើ​រវល់​ដូច​គ្នា​ធ្វើ​ការ​ងារ​រាងៗ​ខ្លួន​ឲ្យ​រួច​ទៅ​អញ្ចឹង​
ខ- ខឹង​ខ្លាំង​ណាស់ រហូត​ឈប់​ទាក់​ទង​មក​អ្នក​
គ- បង្ខំ​ឲ្យ​ទៅ​ជា​មួយ​គេ ហាម​បដិសេដ្ឋ

3- អ្នក​នឹង​គេ​ណាត់​គ្នា តែ​គេ​បែរ​ជា​ភ្លេច​ទៅ​វិញ អ្នក​ក៏​សួរ​នាំ​ដេញ​ដោល​គេ សង្សារ​អ្នក​នឹង…
ក- មិន​ចាប់​អារម្មណ៍ មិន​ខ្វល់
ខ- គេ​ប្រាប់​មក​អ្នក​ថា "ខ្ញុំ​មាន​សិទ្ធិ​ធ្វើ​អ្វី​ក៏​បាន​"
គ- សុំ​ទោស សុំ​ទោស និង​ចុង​ក្រោយ​ ក៏​នៅ​តែ​និយាយ​ពាក្យ​ថា​ "សុំ​ទោស​"

4- អ្នក​ទិញ​ទំនិញ​ច្រើន​ពេក​យួរ​មិន​អស់ Call ទៅ​រក​គេ​ឲ្យ​មក​ជួយ​យូរ​ សង្សារ​អ្នក​នឹង…
ក- មិន​ទំនេរ​ទេ គេ​ប្រាប់​ឲ្យ​អ្នក​យួរ​ខ្លួន​ឯង​ទៅ
ខ- ប្រាប់​ឲ្យ​អ្នក​ចាំ​មួយ​ភ្លែក បន្តិច​ទៀត​គេ​ទៅ​ដល់​ហើយ​
គ- សួរ​អ្នក​យ៉ាង​បន្ទាន់​ថា​អ្នក​នៅ​ទី​ណា ហើយ​គេ​ក៏​ប្រញាប់​ប្រញាល​មក​ជួរ​យួរ​យ៉ាង​លឿន​

5- ពេល​អ្នក​ជួប​បញ្ហា​ អ្នក​ត្រូវ​ការ​មនុស្ស​ម្នាក់​ចាំ​ជួយ​សម្រាល​ទុក​អ្នក គេ​ម្នាក់​នោះ​គឺជា "​សង្សារ​របស់​អ្នក​" ហើយ​គេ​នឹង​…
ក- មិន​សប្បាយ​ចិត្ត​តាម​អ្នក​ និង​មិន​បង្អង់​យូរតម្រង់​​មក​រក​អ្នក​ភ្លាម
ខ- នឿយ​ហត់​នឹង​ការ​ងារ​ខ្លាំង​ណាស់ ឈឺ​ក្បាល​ខ្លាំង​ណាស់​ថ្ងៃ​នេះ សុំ​មិន​ទទួល​ស្តាប់​រឿង​រ៉ាវ​ដ៏​តាន​តឹង​របស់​អ្នក​​បាន​ទេ?
គ- កំពុង​ជាប់​រវល់​ តែ​ក៏​ទ្រាំ​ស្តាប់​ការ​រាយ​រ៉ាប់​ទុក​សោក​របស់​អ្នក ហើយ​ក៏​លួង​លោម​ចិត្ត​អ្នក​បន្តិច​បន្តួច​

6- បើ​សិន​អ្នក​​ធ្វើ​ឲ្យ​របស់​សំណប់​ចិត្ត​របស់​គេ​ខូច​ ដោយ​មិន​បាន​តាំង​ចិត្ត​ សង្សារ​អ្នក​នឹង…
ក- ខឹង​ឡើង​ក្តៅ​ដូច​ភ្លើង ស្តី​ឲ្យ​មិន​ទុក​មុខ​ទុកមាត់​នៅ​ក្នុង​ចំណោម
ខ- ខឹង​មិន​តិច​ទេ តែ​ណៅ​គេ​អភ័យទោស​ឲ្យ​អ្នក​ ព្រោះ​អ្នក​មិន​បាន​តាំង​ចិត្ត​
គ- មិន​អី​ទេ អត់​ទោស​ឲ្យ​បាន​ ហើយ​ក៏​ដាស់​តឿន​អ្នក​ឲ្យ​មាន​ការ​​ប្រុង​ប្រយ័ត្ន​ខ្លះ​​លើក​ក្រោយ​

7- គេ​តែង​ខ្ចី​ទូរស័ព្ទ​របស់​អ្នក​ប្រើ​ជា​ញយ​ៗ ហើយ​យូរ​ៗ​ទៀត​ផង ពេក​អ្នក​រអ៊ូរ​រទាំ​ សង្សារ​អ្នក​នឹង…
ក- ដឹង​ខ្លួន និងមិន​រំខាន​អ្នក​ទៀតទេ
ខ- ហុច​ឲ្យ​អ្នក​វិញ ហើយ​ពោល​ថា៖ "បន្តិច​​បន្តួច​សោះ ម៉េច​ក៏រិះ​ម្លេះ! រអ៊ូរ​ច្រើន​ម្លេះ​​"​
គ- ង៉ក់​ងរ មិន​សុខចិត្ត ថែម​ទាំង​ខឹង​អ្នក​ទៀត​ផង​

8- ពេល​មាន​មនុស្ស​ភេទផ្ទុយ​ពី​អ្នក​លួច​មើល​អ្នក សង្សារ​អ្នក​នឹង…
ក- សួរ​អ្នក​ថា​នឹង​ទៅ​ទាក់​ទង​ជា​មួយ​គេ​ម្នាក់​នោះ​ឬ​ទេ?
ខ- មាន​មោទនភាព​ព្រោះ​មាន​សង្សារ​ល្អ​
គ- ដាស់​តឿន​អ្នក​ឲ្យ​ស្លៀក​ពាក់​ឲ្យ​ស្អាត​បាត​បន្តិច (​អ្នក​មិន​យល់​ថា​គេ​ចង់​មាន​ន័យ​ថាម៉េច​ទេ???)

9- ក្នុង​ថ្ងៃ​សំខាន់ "ខួប​កំណើត​" របស់​អ្នក​ សង្សារ​អ្នក​នឹង…
ក- មិន​​ដែល​ភ្លេច និង​មាន​អំណោយ​ជា​និច្ច
ខ- អូ ថ្ងៃ​នេះ​ឬ? ពិត​មែន​ណា​? កុំ​លេង​សើច ពិត​ថ្ងៃ​កំណើត​មែន​ឬ??!! ​
គ- មិ​​ន​ដែលភ្លេច តែ​ស្ថានភាព​លុយ​កាក់​មិនសូវ​ល្អ ទើបមិន​មាន​អំណោយ!

10- អ្នក​អួត​គេ​ពី​ម៉ូដ​សក់​ថ្មី​ដែល​អ្នក​ទើប​ទៅ​កាត់​មក​ថ្មីៗ យ៉ាង​ស្អាត(​ជា​ការ​គិត​របស់​អ្នក​ខ្លួន​ឯង) តែ​ពេល​គេ​ឃើញ សង្សារ​អ្នក​នឹង…

ក- ព្រងើ​យ​មិន​ចាប់​អារម្មណ៍​អ្វីទាំង​អស់​
ខ- គេ​ថា​៖ "OK ម៉ូដ​ធម្មតា​ៗ"
គ- មិន​ហ៊ាន​ចេញ​ក្រៅ​ផ្ទេះ​ជា​មួយ​អ្នក​ទេ!

 

                                                                                                                            ចុច​ដើម្បី​អាន​ចម្លើយ​

Comments »

The URI to TrackBack this entry is: http://cam629.blogsome.com/2006/09/12/p159/trackback/

No comments yet.

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.