សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

September 18, 2006

ឥរិយាបថ​ប្រលោម​ស្នេហ៍​(ក្បាច់)​ពេញ​និយម​! (ត)

ប្រភព៖ Exite
ប្រែ​សំរួល​ដោយ​៖​ Kv
…​តពី​អត្ថបទ​មុន

3- The Missionary​ គេ​ចាត់​ទុក​ថា​ក្បាច់​រួម​រ័ក​ ដែល​បុរស​នៅ​ខាង​លើ​ហើយ​ស្ត្រី​នៅ​ខាង​ក្រោម​ជា​ក្បាច់​ដែល​ពេញ​និយម​ជាង​គេ​បំផុត​ក្នុង​លោក​មនុស្ស​​យើង​នេះ ជា​ក្បាច់​ដែល​មាន​លក្ខណៈ​ធម្មជាតិ​ជា​ទី​ចបំផុត និង​សម​រម្យ​តាម​រាង​កាយ​របស់​មនុស្ស​ជា​ទី​បំផុត​។​

បញ្ជាក់​៖ ស្ត្រី​ដែល​មាន​គំនិត​បុរាណ​ (មិន​ទាន់​សម័យ) ហើយ​ជឿជាក់​ថា​រឿង​សិច​ជា​រឿង​ដែល​សក្តិ​សិទ្ធ​គឺ​ជា​អ្នក​ប្រកាន់​ខ្ជាប់​នូវ​ក្បាច់​នេះ ប្រ​សិន​បើ​អ្នក​មិន​មាន​ចំណូកល​ចិត្ត​ក្បាច់​រួម​រ័ក​ដែល​មាន​លក្ខណៈ​ដូច​សត្វ និង​ចង់​ប្រើ​ក្រសែ​ភ្នែក​បាញ់​រក​គ្នា​ក្នុង​ពេល​កំពុង​រួម​ភេទ ជា​ពិសេស​ប្រើ​ដៃ​ទាំង​ពីរ​បន្ថែម​កំដៅ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​នោះ ក្បាច់​ The Missionary ជា​ក្បាច់​ដែល​សក្តិ​សម​បំផុត​សំរាប់​អ្នក។

បន្ថែម​​រសជាតិ​៖
បែប​ទី១៖ ប្រើ​ដៃ​របស់​អ្នក​ឲ្យ​កាន់​តែ​មាន​ប្រយោជន័
បែប​ទី២៖ ឲ្យ​រាង​កាយ​របស់​អ្នក​ទាំ​ង​ពីរ​ស្អិត​រមួត​ចូល​គ្នា ដៃ​ទាំង​ពីរ​របស់​នារីឱប​ចង្កេះ​ឲ្យ​ណែន ដើម្បី​ទទួល​នូវ​អារម្មណ៍​បាន​នូវ​រាល់​ចង្វាក់​ ​និង​កម្លាំង​រំញោច​ដែល​កើត​ចេញ​ពី​ភាគី​បុរស​ធ្វើ​ចលនា​ចេញ​ចូល​។

បំរាម៖ បើ​អ្នក​ជា​មនុស្ស​​ចូល​ចិត្ត​​ស្វែង​រក​អ្វី​ថ្មី ​សំរាប់​រឿង​លើ​គ្រែ​ សូម​កុំ​ប្រើ​​ក្បាច់ The Misssionary នេះ​អី​ វា​​ធ្វើ​ឲ្យ​អ្នក​បាត់​បង់​​អារម្មណ៍​ និង​ធុញ​ទ្រាន់​​ក្នុង​រឿង​សិច​បាន​យ៉ាង​ងាយ។

4- ក្បាច់​ត្រចៀក​ទន្យាយ (The Rabbit Ears) ស្ត្រី​ត្រូវ​លើក​ និង​ឱប​​ជើង​ទាំង​ពីរ​របស់​ខ្លួន​ឡើង ញែក​ជើង​ទាំង​ពីរ​របស់​ខ្លួន​ចេញ​​បន្តិច​រហូត​ចុង​ជើង​ជិត​ប៉ះ​ត្រចៀក (​បើក​ចំហរ​ឲ្យ​ឃើង​មាត់​ល្អាង) ធ្វើ​ឲ្យ​ភាគី​បុរស​មើល​ឃើញ​ច្បាស់​ និង​មាន​ភាព​ងាយ​ស្រួល​ក្នុង​​វាយ​លុក​ចូល​ទៅ

បញ្ជាក់​៖ បើ​អ្នក​ចង់​ផ្លាស់​ប្តូរ​ក្បាច់​ថ្មី​បន្ទាប់​ពី​ក្បាច់​នេះ​សូម​ណែ​នាំ​ក្បាច់​ The Missionary, ហើយ​ក្បាច់​ខាង​លើ​ជា​ល្អ​បំផុត​សំរាប់​ស្ត្រី​ដែល​មាន​រាង​កាយ​ទន់​ភ្លន់ និង​បុរស​ដែល​មាន​ប្រដាប់​ភេទ​ខ្លី។

បន្ថែម​រសជាតិ​៖
បែប​ទី១៖ ដូច​ក្បាច់​ឱប​រិត​ចេញ​ជា​តួ​អក្សរ V ដោយ​ប្រើ​ខ្នើយ​​កល់​ចង្កេះ ធ្វើ​បែប​នេះ​អាច​ធ្វើ​ឲ្យ​រាង​កាយ​របស់​អ្នក​បាន​ប៉ះ​គ្នា​យ៉ាង​ស្អិត​រមួត។​
បែប​ទី២​៖ បុរស​ប្រើ​ដៃ​លើក​គូទ​ស្ត្រី​ឡើង ឬ​ស្ទាប់​អង្អែល​ចំនុច​ពិសេស​ៗ​​របស់​នារី​ក៏​បាន ដើម្បី​ដុត​រោល​អារម្មណ៍​នាង​ឲ្យ​បាន​អារម្មណ៍​កើន​ទ្វេ។​

បំរាម៖ បើ​បុរស​មាន​ប្រដាប់​ភេទ​វែង ហើយ​ស្ត្រី​មិន​អាច​ទទួល​រង​កម្លាំង​បុក​សង្កត់ខ្លាំង​ៗ ​ពី​បុរស​បាន​ទេ​នោះ អ្នក​មិន​គួរ​ប្រើ​ក្បាច់​នេះ​ទេ។

នៅ​មាន​ត… 

6 Comments »

The URI to TrackBack this entry is: http://cam629.blogsome.com/2006/09/18/p164/trackback/

  1. តើ​អ្នក​មាន​ដឹង​ទេ​ថា ការរួម​រាក់​បែប​ណា​ទើប​បាន​យូរ តែ​មិន​យូ​ពេក​ទេ​ប្រហែល​ជា​ ២០ ទៅ​ ៣០​នាទីប៉ុណ្ណោះ ? ខ្ញុំ​រងចាំ​យោបល់​ដ៏​ប្រសើរ​​របស់​អ្នក​ ។

    Comment by Haker — September 18, 2006 @ 2:23 pm

  2. សួស្តី​ Hacker
    តាម​តា​ដឹង ការ​រួម​រ័ក​បាន​យូរ​ ឬ​ឆាប់​វា​អាស្រ័យ​កត្តា​ពី​ចំបង​គឺ៖
    ១៖ កត្តា​អារម្មណ៍ បុរស​ភាគ​ច្រើន​មាន​អារម្មណ៍​រំភើបញាប់​ញ័រ​ពេក​ពេល​រួម​រ័ក ដូច្នេះ​ធ្វើ​ឲ្យ​គេ​ឆាប់​ចេញ​ទឹក​កាម ដូច្នេះ​អ្វី​ដែល​អាច​ជួយ​បាន​​គឺ​ត្រូវ​ហាត់​ទប់​អារម្មណ៍​ខ្លួន​ឯង បណ្តោយ​តាម​ដំណើរ កុំ​បង្ខំ។
    ២៖ កត្តា​សុខភាព វា​ជា​ជំងឺ​មួយ​ដែល​បុរស​ខ្លាច​រអារ​ខ្លាំង​ណាស់ បន្ទាប់​ពី​ជំងឺ​ប្រដាប់​ភេទ​មិន​ឡើង​រឹង គេ​ហៅ​ថា​​ជំងឺ​ឆាប់​ចេញ​ទឹក​កាម តែងកើតមាន​ឡើង​ចំពោះ​បុរស​ដែល​មាន​អាយុ​ច្រើន​បន្តិច ដូច្នេះ​បើ​អ្នក​នៅ​ក្មេង​​ក្រោម ៤០ឆ្នាំ មិន​គួរ​បារម្មណ៍​ពី​បញ្ហា​នេះ​ទេ ។ តែ​សំរាប់​បុរស​ដែល​មានអាយុ​ច្រើន​ជួប​បញ្ហា​នេះគួរ​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​ជំនាញ​ល្អ​ជាង ព្រោះ​បើ​បណ្តាយ​ទុក​យូរ​ប្រយ័ត្ន​ជំងឺ​លឹង្គ​មិន​ឡើង​រឹម​តាម​មក​មួយ​ទៀត​ណា!

    Comment by តាខេម​ — September 19, 2006 @ 8:56 am

  3. អរគុណលោកតា! ប៉ុន្តែ​ខ្ញុំ​ដូច​ជា​មិន​អាច​ទប់​អារម្មណ៍​បាន​សោះ ពេល​រួម​រ័ក​ កាលណា​អា​ប្អូន​ខ្ញុំ​ខឹង​មាន​ន័យ​ថា ខ្ញុំ​មាន​អារម្មណ៍​រួម​រ័ក​ តែ​បើ​ឲ្យ​ខ្ញុំ​ទប់​អារម្មណ៍​ខ្លួន​ឯង​ គឺ​អា​ប្អូន​ខ្ញុំ​វា​មិន​ងើប​ តើ​ធ្វើ​ម៉េច​អាច​រួម​រ័កបាន​? ប្រសិន​បើ​ប្រើ​ថ្នាំខ្ញុំ​ខ្លាច​ខូច​ខ្លួន ។

    Comment by Haker — September 20, 2006 @ 4:42 am

  4. ចៅ​អាច​ប្រើ​វិធីមួយ​ទៀត​ គឺ​នៅពេល​ដែល​ចៅ​កំពុង​តែ​មាន​អារម្មណ៍​​ខ្លាំង​ ដែល​អាច​ឲ្យ​ចៅ​នឹង​អាច​ដល់​ទី​បញ្ចប់​នោះ​​ ចៅ​គួរ​តែ​ឈប់​សកម្មភាព​វាយ​សំរុក​សិន​​​ ហើយ​ចៅ​ត្រូវ​ប្តូរ​ក្បាច់​វាយ​លុក​ឲ្យ​បាន​ច្រើន​ដង​បន្តិច​ វិធី​នេះ​ក៏​ជាវិធីមួយ​ល្អ​ផង​ដែរ​ក្នុង​ការ​ពន្យា​ពេល​ កុំ​ឲ្យ​ឆាប់​ដល់​ត្រើយ​​ពេក​។​​
    ​សាក​សិន​មើល​តើមាន​លទ្ធផលដែរ​ទេ​!
    សូម​សំណាង​ល្អ​

    Comment by cam629 — September 20, 2006 @ 6:48 am

  5. សំបូរ​អត្ថបទ​ល្អៗ​ណាស់តើ!

    Comment by traactivity — September 21, 2006 @ 4:46 pm

  6. ដូច​រាល់​ដង​ដែល​ចៅ​តែង​ឲ្យ​ហេតុផល​នៅ​លើ​អារម្មណ៍។ បើ​យើង​កំពុង​ប្រតិបត្តិការ​ជា​មួយ​នារី​ដែលស្និត​ស្នាល(លែង​មាន​ការខ្មាស់​អៀន) ហើយ​អារម្មណ៍​ស្រស់ថ្លា គ្មាន​ការ​បារម្មណ៍​ខ្លាច​យូឬ​ឆាប់​ចេញ​ នោះ​យើង​អាច​នឹង​ក្លាយ​ជា​អ្នក​គ្រប់​គ្រង​លើ​សមរភូមិ​ទាំង​មូល។ ស្រី​ស្នេហ៍​ចៅ​និយាយ​ថា «​ឥលូវ​កុម្មង់​បាន​បាន​ហ្មង​ហ្ន៎!!»។ សាក​ស្រម៉ៃ​មើល​មើល៎... ពិត​ជា​សេចក្តី​សុខ​ណាស់​ នៅ​ពេល​ដែល​យើង​តែ​ងតែ​ទៅ​ដល់​ត្រើយ​ទន្ទឹម​គ្នា​ក្រោម​សម្រែក​ដ៏​រំពងមួយ​សន្ទុះ​នោះ ;-)

    Comment by វណ្ណា — September 27, 2006 @ 10:49 am

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.