សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

September 19, 2006

គ្រឿង​​ញៀន​ និង​ សុខភាព

ប្រភព​៖ កម្មវិធី​សុខភាព​យុវវ័យ
ដោយ​៖ សមាគម​ថែ​ទាំ​សុខភាពគ្រួសារ​កម្ពុជា រ៉ាក់

យ៉ាបាMethamphetamine

អ្វី​ទៅ​ជា​គ្រឿង​ញៀន​?
គ្រឿង​ញៀន​ សំដៅ​សារធាតុ ឬ​ផលិត​ផល​ដែល​ប៉ះ​ពាល់​ដល់​អារម្មណ៍​ ការ​គិត មើល​ឃើញ ឬ​បញ្ចេញ​ អាកប្បកិរិយា​របស់​មនុស្ស​ប្លែក​ពី​ធម្មតា។

តើ​បារី និង​គ្រឿង​ស្រវឹង​ជា​គ្រឿង​ញៀន​ដែរ​ឬទេ?
​បារី​ជា​គ្រឿង​ញៀន​មួយ​ប្រភេទ ដែល​មាន​ផ្ទុ​ក​សារជាតិ​គីមីជាង​ ៤០០​០ ប្រភេទ ហើយ​ញៀន​ខ្លាំង​ដោយ​សារ​ជាតិ​ នីកូទីន និង​ជ័រ​ថា។ ចំណែក​គ្រឿង​ស្រវឹង​ គឺ​ជា​គ្រឿង​ញៀន​មួយ​ប្រភេទ​ដែល​ញៀន​ដោយ​សារ​ជាតិ​អាល់កូហូល។ ប៉ុន្តែ​ បារី​ និង​គ្រឿង​ស្រវឹង​ធ្វើឲ្យ​ប៉ះ​ពាល់​ដល់​សុភាព​ធ្ងន់​ធ្ងរ ដូចជា​គ្រឿង​ញៀន​ដទៃ​ទៀត​ដែរ។

តើ​គ្រឿង​ញៀន​បង្កគ្រោះ​ថ្នាក់​អ្វី​ខ្លះ?
១- សុខភាព​រាងកាយ
- ថ្លើម​ បេះ​ដូង​ តំរងនោម និង​សួត​ត្រូវ​ខូច​ខាត​ដោយ​សារជាតិពុល និង​ដោយ​សារ​ជំងឺ​ផ្សេងៗ​ ។
- រូប​រាង​កាយ​ស្គម​ស្គាំង (ខ្វះជីវជាតិ) ដោយ​ឥទ្ធិពល​គ្រឿង​ញៀន​ធ្វើឲ្យ​មិន​ងុយ​ដេក និង​ការ​ឃ្លាន​ថយ​ចុះ ។
- ផ្លាស់​ប្តូរ​បុគ្គលិក​លក្ខណៈ និង​រូប​កាយ ។
- មិន​ងងុយ​ដេក កំលាំង​កាយ​ចុះ​ថយ ឬ​មិន​ស៊ី​សង្វាក់​ ។

២- សុខភាព​ផ្លូវ​ចិត្ត​
- ស្មារតី​មិន​នឹង​នរ​ មើល​ឃើញ​ ឬ​ស្តាប់​អ្វី​ដែល​គ្មាន​ការ​ពិត កើត​ការសង្ស័យ​ផ្តេសផ្តាស មិន​ទុក​ចិត្ត​គេ ធ្វើ​បាប​អ្នក​ដទៃ ។
- ការ​ចង​ចាំ​ថយ​ចុះ ឬបាត់​បង់​តែ​ម្តង ដោយ​សារ​ការ​ថយ​ចុះ​នៃ​ដំណើរ​ការ​នៃ​មុខងារ​ផ្សេងៗ របស់​ខួរ​ក្បាល​ ។
- ការ​ប្រើ​រយៈ​ពេល​យូរ​ជះឥទ្ធិពល​សាហាវទៅ​លើ​ខួរ​ក្បាល ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើ​ឡប់​សតិ​ ឬ​ឆ្កួត ។

៣- វិបត្តិ​គ្រួសារ
- ការ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ក្នុង​គ្រួសារ ។
- ការ​បង្ក​ការ​ភ័យ​ខ្លាច និង​គ្រោះ​ថ្នាក់​ក្នុង​គ្រួសារ ។
- ការ​ចំណាយ​លុយ​សំរាប់​ធ្វើ​ការ​ព្យាបាល​ខ្លួន ។

៤- វិបត្តិ​សង្គម
- ការ​ប្រព្រឹត្ត​អំពើឧក្រិដ្ឋកម្មផេ្សងៗ ។
- គ្រោះ​ថ្នាក់​ចរាចរ ។

មូល​ហេតុ​ដែល​នាំ​ឲ្យ​យុវវ័យ​ប្រឡូក​គ្រឿង​ញៀន​
១- កត្តា​ខ្លួន​ឯង
- ការ​ចង់​សាក​ល្បង ភាព​ភ្លើត​ភ្លើន​ ចង់​សប្បាយ និង​អស់​សង្ឃឹម​​នឹង​រឿង​អ្វី​មួយ ។
- ការ​ចូល​ចិត្ត​ធ្វើ​តាម​នរណា​ម្នាក់ ឬ​តាម​ភាព​យន្ត​វីដេអូ ។
- អ្នក​ធ្វើ​ការ​ប្រើ​កំលាំង​ខ្លាំង ដូច​ជា​កម្មករ​នេសាទ សំណង់ ឬ​អ្នករត់​តាក់​ស៊ី (ដោយ​យល់​ថា​ថ្នាំ​ញៀន​ជួយ​លើក​កម្លាំង) ។

២- កត្តា​គ្រួសារ
- ភាព​ក្រី​ក្រ​ក្នុង​គ្រួសារ​ជាមូល​ហេតុ​នាំ​ឲ្យ​យុវវ័យ​ចាក​ចេញ​ពី​ផ្ទះ ​ស្វែង​រក​ការ​ងារ​ធ្វើ​ដែល​អាច​ប្រឈម​មុខ​ជា​មួយ​ក្រុម​ប្រើ​គ្រឿង​ញៀន និង​អាច​ឈាន​ទៅ​រក​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ដោយ​ខ្លួន​ឯង ។
- ការ​មិន​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​ឪពុក​ម្តាយ​ដែល​ធ្វើ​ឲ្យ​កូន​ខ្វះ​ភាព​កក់​ក្តៅ ចាក​ចេញ​ពី​គ្រួសារ​ទៅ​សេពគប់​ជា​មួយ​ក្រុម​ប្រើ​គ្រឿង​ញៀន​ ។
- គ្រួសារ​ដែល​មាន​អំពើ​ហឹង្សា​ក្នុង​គ្រួសារ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​អារម្មណ៍​ផ្លូវ​ចិត្ត​របស់​កូន​​ដែល​កកត្តា​នាំ​ឲ្យ​ប្រឈម​មុខខ្លាំង​ជាមួយ​ការ​ប្រើ​គ្រឿង​ញៀន ។

តើ​ត្រូវ​ដោះ​ស្រាយ​យ៉ាង​ណា​ នៅ​ពេល​មាន​​មិត្ត​ភក្តិ​គូកន ឬ​នរណា​ម្នាក់​មកបបួលអ្នក​ឲ្យ​សាក​ល្បង​ប្រើ​គ្រឿង​ញៀន?
១- មុន​សេព​គប់​មិត្ត​ ត្រូវ​ស្គាល់​ឲ្យ​ច្បាស់ ព្រោះ​មាន​មិត្ត​នាំ​ឲ្យ​ល្អ និងមាន​មិត្ត​នាំឲ្យ​វិនាស ។

២- ប្រើ​ជំនាញ​ចរចារ​ដោះ​ស្រាយ​ដោយ​ប្រើពាក្យ៖
- ខ្ញុំ​មិន​ចង់
- ខ្ញុំ​ជាប់​រវល់
- ខ្លាច​ឪពុក​ម្តាយ​ខ្ញុំ​ដឹង ព្រោះ​គាត់​កាច​ណាស់
- ខ្ញុំ​ប្រើ​មិនបាន​ ព្រោះ​សុខភាព​ខ្ញុំ​ខ្សោយ (ឧទាហរណ៍៖ ឈឺ​បំពង់​ក ឈឺ​ក្រពះ ឈឺ​ថ្លើម​​ … ។ល។)

៣- មិន​ត្រូវ​សាក​ល្បង​ប្រើ​គ្រឿង​ញៀន​ សូម្បី​តែ​មួយ​ដង​ក៏​ដោយ ។

អន្ទាក់​គ្រឿង​ញៀន
- នៅ​ពេល​ជន​ណា​ម្នាក់​មក​បញ្ចុះ​បញ្ចូល​ឲ្យ​យើង​ធ្វើ​អ្វី​មួយ​ដើម្បី​សំរេច​បំណង​របស់​គេ ពួក​គេ​តែង​តែ​ប្រើ​គ្រប់​មធ្យោបាយ​ដូច​ជា​ការ​បបួល​ត្រង់​ៗ​ឲ្យ​ប្រើ​គ្រឿង​ញៀន​ ដោយ​ព្យាយាម​ពន្យល់​ថា គ្រឿង​ញៀន​ធ្វើ​ឲ្យ​សប្បាយ​ចិត្ត​ អាច​បំបាត់​ទុក​ព្រួយ និង​កង្វល់​ផ្សេងៗ ។ ធ្វើ​ឲ្យ​មាន​កំលាំង​អាច​ធ្វើ​ការ​ងារ​អ្វី​បាន​សំរេច​ ធ្វើ​ឲ្យ​មាន​ប្រាជ្ញា​វាង​វៃ និង​ការ​ចង​ចាំ​បាន​ល្អ ។ល។

- ការ​លួច​ដាក់​ក្នុង​អាហារ ឬ​ភេសជ្ជៈ វិធី​នេះ​កើត​មាន​ពេល​ស្រស់​ស្រូប​អាហារ​ជា​ក្រុម​​ពី២​នាក់​ឡើង​ទៅ ហើយ​អាច​ជា​អ្នក​ដែល​យើង​ទុក​ចិត្ត​បំផុត ។

ការ​ផ្តាច់​គ្រឿង​ញៀន
ចំពោះ​អ្នក​ជ្រុល​ខ្លួន​ប្រើគ្រឿង​ញៀន​ទៅ​ហើយ​ បើ​មាន​ចំណង​ចង់​បញ្ឈប់ ត្រូវ​ធ្វើ​តាមវិធី​ខាង​ក្រោម​៖
១- មាន​ការ​សំរេច​ចិត្ត​ច្បាស់​លាស់​ថា​ ឈប់​ប្រើ​គ្រឿង​ញៀន​ និង​ការ​តាំង​ចិត្ត​តស៊ូ​ការ​លំបាក និង​ការ​សំរប​ខ្លួន​ទៅ​នឹង​ភាព​គ្មាន​គ្រឿង​ញៀន​ ។
២- ជៀស​ឲ្យ​ឆ្ងាយ​ពី​ដៃ​គូ ឬ​ក្រុម​ដែល​ខ្លួន​ធ្លាប់​ប្រើ​គ្រឿង​ញៀន​ជា​មួយ​ ឬ​អ្នក​ដែល​បង្ខំ​ឲ្យ​ប្រើ​គ្រឿង​ញៀន ។
៣- រក​អ្នក​ផ្តល់​ប្រឹក្សា​ដើម្បី​ពិភាក្សា​ជួយ​ក្នុង​ការ​ផ្តាច់​គ្រឿង​ញៀន ។
៤- រក​កន្លែង​ព្យា​បាល​ជំងឺ​ដែល​កើត​មាន​ក្រោយ​ពេល​ប្រើ​គ្រឿង​ញៀន ។

Comments »

The URI to TrackBack this entry is: http://cam629.blogsome.com/2006/09/19/p170/trackback/

No comments yet.

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.