ហាត់ប្រាណឲ្យបាត់រួយ កញ្ចឹង"ក"
អាការរួយកញ្ចឹងក ងាយនឹងកើតឡើងខ្លាំងណាស់សំរាប់អ្នកដែលប្រើ ក ក្នុងឥរិយាបថខុសឆ្គងដូចជា៖ គ្រូបង្រៀនដែលត្រូវងើយមុខសសេរអក្សរលើក្តាឃៀនច្រើន អ្នកធ្វើបញ្ជីដែលឈ្ងោកមុខសសេរ ឬអានច្រើន ។ល។ ឬការប្រើខ្នើយខ្ពស់កើយពេលគេងក៏អាចរួយកញ្ចឹងក បានដែរ សំរាប់អ្នកដែលឧស្សាហ៍រួយកញ្ចឹងក គួរសាកល្បងសំរួលសាច់ដុំកញ្ចឹងករបស់ខ្លួនឲ្យរឹងមាំជាងមុន។
1- ឈ្ងោក
ធ្វើ ក ឲ្យត្រង់ ប្រឹងឱនឈ្ងោកតែយកដៃមកទប់ថ្ងាស់ឲ្យជាប់ ពេលនោះសាច់ដុំនឹងប្រឹងឡើងរឹង តែ ក មិនឱនចុះមកទេព្រោះដៃទប់ ទើបធ្វើឲ្យឆ្អឹងកងកមិនមានចលនា ប្រឹងទប់បែបនេះប្រហែល ៥ ទៅ ១០ វិនាទីរួចសំរាក ក្រោយមកធ្វើម្តងទៀតតែរាងឱនក្បាលចុះបន្តិចប្រហែល ៥ទៅ១០ អង្សារ ធ្វើរហូតឱនក្បាលចុះទាបតាមដែលអាចធ្វើទៅបាន។
2- ងើយ ក
តាំង ក ឲ្យត្រង់ ដៃទាំងសងខាងទប់បរិវេណក្បាលខាងក្រោយការពារមិនឲ្យក្បាលងើយទៅក្រោយបាន ព្រមជាមួយគ្នានោះឲ្យប្រឹងងើយទៅលើឲ្យខ្លាំងតាមកម្លាំងដែលអាចធ្វើទៅបាន រយៈពេល ៥ ទៅ ១០វិនាទី ងើយឡើងម្តងពី ៥ ទៅ ១០ អង្សារ រួចធ្វើតាមវិធីខាងលើ រហូតអ្នកអាចងើយក្បាលបានតាមអាចធ្វើទៅបាន។
3- ផ្អៀង ក
ធ្វើការវិធីទាំងពីរខាងលើ ដោយប្រើដៃទប់ត្រង់ត្រចៀកមិនឲ្យ ក ផ្អៀងបាន ការផ្អៀងត្រូវធ្វើទាំងខាងឆ្វេង និងខាងស្តាំ និងផ្អៀងបន្តិចៗ ពី ៥ ទៅ ១០ អង្សារ។
4- បង្វិល ក
ប្រើដៃទប់ចងចង្កា មិនឲ្យកបង្វិលទៅក្រោយបាន ធ្វើដូចចំណុចទាំង៣ខាងលើ តាំងវិលទៅឆ្វេង និងស្តាំ។








