សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

September 26, 2006

ចិញ្ចឹម​កូ​ន​យ៉ាង​ណា​មិន​ឲ្យ​ខុស​ភេទ

ក្នុង​យុគសម័យ​នេះ​គ្រួ​សារ​ជា​ច្រើន​ហាក់​ដូច​ជា​មាន​កង្វល់​ក្នុង​ចិត្ត​​រឿង​ព្រឹត្តិកម្ម​របស់​កូន​ខ្លួន​ ដែល​តែង​តែ​សង្ស័យ​ថា​មាន​ទំនោរ​ខុស​ពី​ភេទ​របស់​ពួក​គេ​ មាន​ជា​អាទិ​ដូច​ជា កូនប្រុស​ចូល​ចិត្ត​តែង​​ខ្លួន​ជា​មនុស្ស​ស្រី ឬ​ក្មេង​ស្រី​មាន​ចរិក​កាយ​វិ​ការ​ដូច​មនុស្ស​ប្រុស​។ ព្រឹត្តិ​កម្ម​ទាំង​នេះ​ជា​ព្រឹត្តិកម្ម​​វៀច​វេរ​​ផ្លូវ​ភេទ ទើស​ភ្នែក​ទើស​ត្រចៀក​​ឪពុក​ម្តាយ​ ឬ​អ្នក​ដ៏​ទៃ​ដែល​បាន​មក​ឃើញ​ជាក់​ជា​មិន​ខាន​។

បច្ច័យ​សំខាន់​ដែល​ធ្វើ​ឲ្យ​ក្មេង​ទាំង​នេះ​មាន​ព្រឹត្តិកម្ម​ដូច​បាន​លើក​ខាង​លើ​មាន​ជា​ច្រើន​ប្រការ​ ដូច​ជា​៖

1- ការ​ចិញ្ចឹម​កូន​បែប​ខុស​ភេទ  ប្រហែល​ជា​ត្រូវ​ចាប់​ផ្តើម​ពី​ឪពុក​ម្តាយ​ដែល​សង្ឃឹម​ចង់​បាន​កូន​មាន​ដែល​មាន​ភេទ​ដូច​ខ្លួន​ប្រាថ្នា តែ​ចៃដន្យ​ពេល​កូន​កើត​មក​​បែរ​ជា​មាន​ភេទ​ដែលផ្ទុយ​ពី​អ្វី​ដែល​គាត់​ចង់​បាន​ ដូច​ជា​ចង់​បាន​កូន​ប្រុស​ តែ​បែរ​ជា​បាន​កូន​ស្រី​ ​នេះ​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​មាន​ការ​ខក​ចិត្ត ទើប​ដក់​ជាប់​ក្នុង​ចិត្ត​ ហើយ​ធ្វើ​វិធីសាស្ត្រ​ក្នុង​ការ​ចិញ្ចឹម​កូន​​ប្រុស​​ជា​មួយ​កូន​ស្រី​ខ្លួន​ទៅ​វិញ ទាំង​នេះ​ជាមូល​ហេតុ​ធ្វើ​ឲ្យ​ក្មេង​មាន​ការ​វិវត្តន៍​ខុស​ផ្លូវ​ភេទ​។

2- ចាប់​អារម្មណ៍​ភេទ​ណា​មួយ​ជ្រុល​ពេក គ្រួសារ​ដែល​មាន​កូន​ច្រើន​នាក់​​ មានទាំង​កូន​ស្រី​ និង​ កូន​ប្រុស អាច​មាន​កូន​ប្រុស​ច្រើនជាង​កូន​ស្រី ឬ កូន​ស្រី​ច្រើន​ជាង​ក្ូន​ប្រុស នេះ​ក៏​អាច​ជា​មូល​ហេតុ​មួយ​ធ្វើឲ្យ​កើត​បញ្ហា​ប្រែ​ប្រួល​ផ្លូវ​ភេទ​​របស់​កូន​​បាន​ដែរ​ គឺ​ប្រែ​ប្រួល​ទៅ​រក​ភេទ​ដែល​មាន​ចំនួន​ច្រើន​ក្នុង​គ្រួសារ​។

3- កង្វះ​គំរូឪពុក ឬ​គំរូ​ម្តាយ គឺ​ អ្នក​ដែល​ជា​ឪពុក​ជា​ម្តាយ គួរ​ធ្វើ​ខ្លួន​ជា​គំរូ​ល្អ​ដល់​កូន ព្រោះ​ឪពុក​ម្តាយ​ប្រៀប​ដូច​ជា​គ្រូ​ដំបូង​របស់​កូន។​ តែ​ប្រសិន​បើ​កូន​​ៗ មាន​គំរូ​ឪពុក​ម្តាយ​មិន​ត្រឹម​ត្រូវ មិន​សមរម្យ ក៏​អាច​ផ្តល់​ផល​ប៉ះ​ពាល់​មិន​ល្អ ឬ​អាច​ឲ្យ​កូន​មាន​ព្រឹត្តិ​កម្ម​វៀច​វេរ​ខាង​ផ្លូវ​​ភេទ​។

4- បរិស្ថាន​ ជា​បច្ច័យ​សំខាន់​ដែល​មាន​កម្លាំង​អូស​ទាញ​ឲ្យ​ក្មេង​មាន​បញ្ហា​វៀច​វេរ​ខាង​ផ្លូវ​ភេទ ដូច​ជា ជា​Gay ឡេស​បៀន ខ្ទើយ ក៏​​ព្រោះ​តែ​បរិស្ថាន​ជុំ​វិញ​ខ្លួន​ដែល​ក្មេង​ទៅ​រស់​នៅ​ជា​មួយ ក្នុង​​រយៈ​យូរ​នោះ​អាច​បណ្តាល​ឲ្យ​​ក្មេង​មាន​ការ​ប្រែ​ប្រួល​ព្រឹត្តិកម្ម​ផ្លូវ​ភេទរបស់​គេ​បាន​។

ដូច្នេះ​អ្នក​ជា​អាណាព្យាបាល​ក្មេង​គួរ​ចិញ្ចឹម​​ និង​ អបរំ កូនរបស់​អ្នក​ឲ្យ​ត្រូវ​វិធី ឬ​យ៉ាង​ហោច​ណាស់​មិន​គួរ​ដាក់​ចិត្ត​ចង់​បាន​កូន​ប្រុស​ ឬ​កូន​ស្រី​ខ្លាំង​ពេក កូន​របស់​អ្នក​ទោះ​ប្រុស​ ឬ​ ស្រី​ ក៏​ជា​កូន​របស់​អ្នក ហើយ​អ្វី ដែល​សំខាន់​គឺ​ពួក​គេ​ នឹង​ត្រូវ​ទទួល​រង​សម្ពាធ​ពី​ខាង​ក្រៅ​នា​ថ្ងៃ​អនាគត បើ​ពូក​គេ​មាន​បញ្ហា​​ដូច​បាន​លើក​ឡើង​ខាង​លើ​។

3 Comments »

The URI to TrackBack this entry is: http://cam629.blogsome.com/2006/09/26/171/trackback/

  1. សួមសួរ​លោកតា​បន្តិច តើ​ហេតុ​អ្វី​បាន​ជា​លោក​តា​ដាក់​ឈ្មោះ​តំបន់​បណ្ដាញ​នេះ​ថា cam629 អញ្ចឹង? តើ​វា​មាន​ន័យ​យ៉ាងណាដែរ​ពាក្យនេះ សូមជួយ​ពន្យល់​ខ្ញុំ​ផង?

    Comment by Haker — September 26, 2006 @ 11:34 am

  2. សួស្តី​ Haker​ ចំពោះ​តំបន់​បណ្តាញ​នេះ​​ដែល​តា​សំរេច​យក​ឈ្មោះ​​cam629 មកពីតា​គិត​ថា​​វាងាយ​ចាំ​ ហើយ​ចំពោះ​តំបន់​បណ្តាញ​ដែល​និយាយ​ពី​បញ្ហា​សុខភាព​ផ្លូវ​ភេទ​វាសាក​សម។​​ ចំពោះ​ពាក្យ​ cam មានន័យ​ថា​ cambodia ​ហើយ 629 មានន័យ​ពិសេស​បន្តិច​ តែ​អាច​ស្រួល​ចាំ​បាន​ 6=SEX 2=TO 9=Night។​
    តើ​ ​Hrker គិតបែបណាដែរ​?​ តាម​គំនិត​របស់​អ្នក​គិតបែប​ណាដែរ ?

    Comment by cam629 — September 26, 2006 @ 1:40 pm

  3. អូ! អញ្ចឹង​ទេ! តែ​បើ​ត្រឹម​តែ​ cam69.blog… វិញ​ក៍​ល្អ​ម្យ៉ាង​ដែរ។

    Comment by វណ្ណា — September 27, 2006 @ 10:57 am

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.