តើអ្នកស្គាល់អ្វីទៅហៅថាការរួមភេទ ច្បាស់ហើយឬនៅ?
សម័យកាលវិទ្យាសាស្ត្រជឿនលឿននេះ ការយល់ខុសមួយចំនួនចំពោះការមានភេទសម្ព័ន្ធ នៅតែ កើតមានឡើងខ្លះដែរ បន្ថែមពីនោះទៀតព័ត៌មានស្តីពីសិចជាច្រើនក្នុងសង្គមត្រូវបានបើកបង្ហាញ នេះអាចបណ្តាលមកពីមនុស្សចាប់អារម្មណ៍រឿងភេទសិក្សា ថាមានសារៈប្រយោជន៍ជាងមុនក៏អាចថា បាន។ តែក្នុងសង្គមភាគច្រើន វប្បធម៌ ច្រើនតែងចាត់ទុកថា រឿងសិចជារឿងមិនល្អ គួរឱ្យខ្មាស់អៀន នៅមានសេសសល់ច្រើន ទើបធ្វើឱ្យរឿងរ៉ាវផ្សេងៗ ដែលបានធ្លាយចេញមកមិនមែនជាការពិត។
ការរួមភេទ ពិតជាអាចជួយក្នុងការសំរកទំងន់បានមែនឬ?
មិនពិតទេ ព្រោះថាមពលដែលមនុស្សបានដុតពេលធ្វើការរួមភេទម្តងៗ មានបរិមាណតិចណាស់ មិន អាចប្រៀបធៀបជាមួយការហាត់ប្រាណបានទេ។ ដូច្នេះសូមអ្នកកុំទៅសង្ឃឹមរឿងសំរកទំងន់តាមរយៈ ការរួមភេទឱ្យសោះ យកល្អធ្វើការតមចំណីអាហារ និងហាត់ប្រាណវិញប្រសើរជាង។
ប្រសិនបើមនុស្សយើងមិនបានបញ្ចេញអារម្មណ៍តាមផ្លូវភេទ នឹងធ្វើឱ្យផ្លូវចិត្តខុសប្រក្រតី?
ការតបស្នងអារម្មណ៍ភេទ និងតម្រូវការផ្លូវភេទ អាចជាវត្ថុចាំបាច់សំរាប់មនុស្សមួយចំនួន ដែលមិន អាចខ្វះបានពេលណាមានអារម្មណ៍ទាល់តែបានទទួលការតបស្នង (វាជាលក្ខណៈសភាវគតិ) ទើប អស់ចិត្ត ទោះក្នុងលក្ខណៈជួយខ្លួនឯងឬ មានដៃគូរួមភេទក៏ដោយ។ តែវាមិនមានផលប៉ះពាល់អ្វីដល់ ផ្នែកផ្លូវចិត្តអ្នកទេ រួមទាំងមិនមានផលប៉ះពាល់ខាងរាងកាយផងដែរ។
លើកទីមួយតែងតែ ឈឺជានិច្ច?
វាជាការយល់ខុសដែលកើតមានឡើងទាំងបុរស និង ស្ត្រី ជារឿងដែលតែងប្រឌិតបន្ថែមតាំងពីបុរាណកាលមក ជាពិសេសកើតឡើងចំពោះស្ត្រីសំរាប់រាត្រីទឹកឃ្មុំរបស់នាង ទាំងនេះតែងធ្វើឱ្យនាងបាត់បង់ មិនបានស្គាល់រសជាតិស្នេហ៍នៃរាត្រីទឹកឃ្មុំរបស់នាង គិតតែពីប្រឹងឡើងរឹងខ្លួនរហូតទទួលការឈឺចាប់ ពិតមែនពេលរួមភេទ ព្រោះសាច់ដុំប្រឹងខ្លាំងពេក បើទៅជួបបុរសដែលមិនមាន បទពិសោធន៍ ទៀតនោះរិតតែយ៉ាប់ខ្លាំងហើយ។ ករណីនេះបុរសមានតួនាទីសំខាន់ណាស់ លោកគួរលេងភ្លេង ហោមរោងជាមួយនាងឱ្យបានយូរបន្តិច និងលួងលោមនាងឱ្យបានច្រើន កុំឱ្យនាងភ័យ។
ការរួមភេទជាមួយស្រីក្រមុំព្រហ្មចារីយ៍(ស៊ីពងក្រហម)ធ្វើឱ្យមានអាយុវែង? ជាការយល់ខុសតាំងពីយុគសម័យបុរាណមកម្លេះ ហើយកែយ៉ាងណាក៏មិនបាត់ ឬឈប់ជឿរឿងបែបនេះ ព្រោះវាជាសភាវគតិមូលដ្ឋានរបស់បុរសដែលជួបប្រទះជ័យជំនះក្នុងជីវិត ដែលតែងចង់ទៅដល់ កន្លែងដែលមិនធ្លាប់មានអ្នកទៅដល់ពីមុន។ តាមពិតជាគ្រាន់តែជាការផ្លាស់ប្តូរទំលាប់របស់ខ្លួនបុរស ផ្ទាល់ ព្រោះនៅពេលគេមានទំនាក់ទំនងជាមួយមនុស្សដែលមានអាយុតិចជាង គេតែងព្យាយាមធ្វើ ខ្លួន និងផ្លាស់ប្តូរវិធីការគិតរបៀបក្មេង ដើម្បីឱ្យការរស់នៅមានការចុះសម្រុងគ្នា ដូច្នេះធ្វើឱ្យគេមើល ទៅក្មេងជាងមុនបន្តិច។
ស្ត្រីដែលមិនមានគូស្នេហ៍ និងបាត់បង់អារម្មណ៍ផ្លូវភេទ?
អាចកើតឡើងបាន តែមិនមែនជាករណីទូទៅទេ តែមានការសិក្សាបានបង្ហាញថា ស្ត្រីដែលមិនមាន គូស្នេហ៍ ឬ គូជិវិតអាចមានឱកាសខ្ពស់ក្នុងការថយចុះអារម្មណ៍ភេទ។ វាជារឿងធម្មតាសម្រាប់ស្ត្រី ភាគច្រើន មិនសូវចូលចិត្តធ្វើការជួយបំពេញចំណង់ភេទខ្លួនឯងទេ ព្រោះការស្រមើលស្រម៉ៃរបស់ស្ត្រី ពេលជួយខ្លួនឯងមិនសូវជាងាយដូចបុរស ម្យ៉ាងស្ត្រីមានអ័រមូនអេស្ត្រូជេនច្រើន ជាអ័រមូននៃក្តី ស្រឡាញ់ គ្រប់គ្រងហាមចិត្តនាងមិនឱ្យធ្វើបាន។








