សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

September 27, 2006

តើអ្នកស្គាល់អ្វីទៅហៅថាការរួមភេទ ច្បាស់ហើយឬនៅ?

សម័យកាលវិទ្យាសាស្ត្រជឿនលឿននេះ ការ​យល់ខុសមួយចំនួនចំពោះការមានភេទសម្ព័ន្ធ នៅតែ កើតមានឡើងខ្លះដែរ បន្ថែម​ពី​នោះ​ទៀត​ព័ត៌មាន​ស្តីពីសិចជាច្រើន​ក្នុង​សង្គម​ត្រូវ​បាន​បើកបង្ហាញ នេះ​អាច​បណ្តាល​មក​ពី​មនុស្ស​​ចាប់​អារម្មណ៍​រឿងភេទ​សិក្សា ថា​មាន​សារៈ​ប្រយោជន៍​ជាង​មុនក៏អាចថា បាន។ តែ​ក្នុង​សង្គម​ភាគច្រើន វប្បធម៌ ច្រើន​តែង​ចាត់​ទុកថា រឿង​សិច​ជារឿងមិនល្អ គួរ​ឱ្យ​ខ្មាស់​អៀន នៅ​មានសេសសល់ច្រើន ទើប​ធ្វើ​ឱ្យ​រឿង​រ៉ាវផ្សេងៗ ដែលបាន​ធ្លាយ​ចេញមក​មិន​មែន​ជាការពិត។

ការរួមភេទ ពិតជាអាចជួយក្នុងការសំរកទំងន់បានមែនឬ?
មិនពិតទេ ព្រោះ​ថាមពល​ដែល​មនុស្ស​បាន​ដុត​ពេល​ធ្វើ​ការ​រួម​ភេទ​ម្តងៗ មានបរិមាណតិចណាស់ មិន អាចប្រៀបធៀប​ជា​មួយការហាត់ប្រាណបានទេ។ ដូច្នេះ​សូម​អ្នក​កុំ​ទៅ​សង្ឃឹម​រឿង​សំរកទំងន់តាមរយៈ ការរួមភេទឱ្យសោះ យកល្អ​ធ្វើការ​តម​ចំណីអាហារ និងហាត់ប្រាណវិញប្រសើរជាង។

ប្រសិនបើ​មនុស្ស​យើងមិនបានបញ្ចេញអារម្មណ៍តាមផ្លូវភេទ នឹងធ្វើឱ្យផ្លូវចិត្តខុសប្រក្រតី?

ការតបស្នងអារម្មណ៍ភេទ និង​តម្រូវ​ការ​ផ្លូវ​ភេទ អាចជាវត្ថុចាំបាច់សំរាប់មនុស្សមួយចំនួន ដែលមិន អាចខ្វះបាន​ពេលណា​មាន​អារម្មណ៍ទាល់តែបានទទួលការតបស្នង (វាជាលក្ខណៈសភាវគតិ) ទើប អស់ចិត្ត ទោះក្នុងលក្ខណៈជួយខ្លួនឯងឬ មាន​ដៃគូរួមភេទក៏ដោយ។ តែវាមិនមានផលប៉ះពាល់អ្វីដល់ ផ្នែកផ្លូវចិត្តអ្នកទេ រួម​ទាំង​មិន​មាន​ផល​ប៉ះពាល់​ខាង​រាង​កាយ​ផង​ដែរ។

លើកទីមួយតែងតែ ឈឺជានិច្ច?

វាជាការយល់ខុសដែលកើតមានឡើងទាំងបុរស និង ស្ត្រី ជា​រឿង​ដែល​តែង​ប្រឌិត​បន្ថែមតាំងពីបុរាណកាលមក ជា​ពិសេស​កើតឡើងចំពោះស្ត្រីសំរាប់រាត្រីទឹកឃ្មុំរបស់នាង ទាំង​នេះ​តែង​ធ្វើ​ឱ្យ​នាង​បាត់​បង់ មិន​បាន​ស្គាល់​រសជាតិ​ស្នេហ៍​នៃ​រាត្រី​ទឹក​ឃ្មុំរបស់នាង គិតតែពីប្រឹងឡើងរឹងខ្លួនរហូតទទួលការឈឺចាប់ ​ពិត​មែន​ពេល​រួមភេទ ព្រោះសាច់ដុំប្រឹងខ្លាំងពេក បើ​ទៅ​ជួបបុរសដែលមិនមាន បទពិសោធន៍ ទៀតនោះរិតតែយ៉ាប់ខ្លាំងហើយ។ ករណីនេះបុរសមានតួនាទីសំខាន់ណាស់ លោក​គួរលេងភ្លេង ហោមរោងជាមួយនាងឱ្យបានយូរបន្តិច និងលួងលោមនាងឱ្យបានច្រើន កុំឱ្យនាងភ័យ។

ការរួមភេទជាមួយស្រីក្រមុំព្រហ្មចារីយ៍(ស៊ីពងក្រហម)ធ្វើឱ្យមានអាយុវែង? ជាការយល់ខុសតាំងពីយុគសម័យបុរាណមកម្លេះ ហើយកែយ៉ាងណាក៏មិនបាត់ ឬឈប់ជឿរឿងបែបនេះ ព្រោះ​វា​ជា​សភាវ​គតិ​មូលដ្ឋានរបស់បុរសដែលជួបប្រទះជ័យជំនះក្នុងជីវិត ដែលតែងចង់ទៅដល់ កន្លែង​ដែល​មិន​ធ្លាប់​មាន​អ្នក​ទៅ​ដល់​ពី​មុន​។ តាមពិតជាគ្រាន់តែជាការផ្លាស់ប្តូរទំលាប់របស់ខ្លួនបុរស ផ្ទាល់ ព្រោះ​នៅ​ពេល​គេ​មាន​ទំនាក់​ទំនង​ជា​មួយ​មនុស្ស​ដែល​មាន​អាយុតិចជាង គេតែងព្យាយាមធ្វើ ខ្លួន និងផ្លាស់ប្តូរវិធីការគិតរបៀបក្មេង ដើម្បីឱ្យការរស់នៅមានការចុះសម្រុងគ្នា ដូច្នេះ​ធ្វើ​ឱ្យ​គេមើល ទៅក្មេងជាងមុនបន្តិច។

ស្ត្រីដែលមិនមានគូស្នេហ៍ និងបាត់បង់អារម្មណ៍ផ្លូវភេទ?
អាចកើតឡើងបាន តែមិនមែនជាករណីទូទៅទេ តែមានការសិក្សាបានបង្ហាញថា ស្ត្រីដែលមិនមាន គូស្នេហ៍ ឬ គូ​ជិវិត​អាច​មានឱកាសខ្ពស់ក្នុងការថយចុះអារម្មណ៍ភេទ។ វាជារឿងធម្មតាសម្រាប់ស្ត្រី ភាគច្រើន មិនសូវចូលចិត្ត​ធ្វើការជួយ​បំពេញ​ចំណង់ភេទខ្លួនឯងទេ ព្រោះការស្រមើលស្រម៉ៃរបស់ស្ត្រី ពេលជួយខ្លួនឯងមិនសូវជាងាយដូចបុរស ម្យ៉ាងស្ត្រីមានអ័រមូន​អេស្ត្រូជេន​ច្រើន ជាអ័រមូននៃក្តី ស្រឡាញ់ គ្រប់គ្រងហាមចិត្តនាងមិនឱ្យធ្វើបាន។

2 Comments »

The URI to TrackBack this entry is: http://cam629.blogsome.com/2006/09/27/p172/trackback/

  1. ខ្ញុំ​លឺ​គេថា សិច​ធ្វើ​ឲ្យ​សុខភាពល្អ មែន​ទេ​លោកតា ។ តើ​សន្ទះ​ព្រហ្មចារី​មាន​ច្រើន​សណ្ឋាន​មែន​ ដែរឬទេ? ខ្ញុំ​ធ្លាប់ឃើញ​រូបភាព​របស់​មិត្ត​ភក្ដិខ្ញុំ​ តើ​លោក​តា​អាច​យក​វា​មក​ដាក់​បង្ហាញ​ក្នុង​ទំព័រ​របស់​លោក​តា​បាន​ទេ? សូមអរគុណ!

    Comment by Haker — September 29, 2006 @ 5:01 pm

  2. សិច​វា​ពិត​ជា​អាច​ជួយ​ឲ្យ​សុខភាព​ល្អ​បាន​មែន​! តែ​វា​ស្ថិត​ក្នុង​លក្ខខ័ណ្ឌកំណត់របស់វា។ បានន័យ​ថា បើយើង​រួមភេទច្រើនហួសហេតុពេក​វា​មិនល្អសំរាប់សុខភាពកាយ​យើងទេ, តែ​បើ​យើង​រួមភេទតិចពេក​វាអាចធ្វើ​ឲ្យ​សុខភាពចិត្ត​របស់​គូរស្នេហ៍អ្នក​មាន​បញ្ហា​។ ដូច្នេះគប្បី​ប្រកាន់​ផ្លូវ​កណ្តាល មិន​មិន​ច្រើន​ពេក មិនតិចពេក នោះ​អ្នក​នឹងមាន​សុខភាព​ល្អទាំង​កាយ​ និង​ចិត្ត ។ ចំណែក​សណ្ឋាន​របស់​ព្រហ្មចារី​តា​ធ្លាប់​ឮ​គេ​និយាយ​ដែរ តែ​​តា​មិន​សូវ​ជា​ដឹង​ច្បាស់ ចាំតា​ស្រាវ​ជ្រាវ​បន្ថែម សំរាប់​រូប​ភាពបើ​សិន​ជា​មិន​មាន​លក្ខណៈ​យ៉ាប់​(អាសអាភាស)​ពេក​តា​ប្រហែល​ជា​អាច​ដាក់​ឲ្យ​មើល​បាន​។

    Comment by តាខេម — October 2, 2006 @ 9:20 am

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.