សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

September 14, 2006

រូបមន្ត​បន្តឹង​ស្បែក​​មុខ​​ឲ្យស្អាត!

ផ្នែក: សម្រស់

គ្រឿង​ផ្សំ៖

ស៊ុតមាន់ ១គ្រាប់​ (ប្រើ​តែ​ស៊ុតស)

វិធីធ្វើ​​៖

1- យក​ស៊ុត​ស មក​វាយ​ក្នុង​ចាន​ចង្កឺះ​ឲ្យ​ឡើង​ពពុះ​ ដូច​ពពុះ​ស្រាបៀរ​។

2- យក​មក​លាប​ពេញ​ផ្ទៃ​មុខ​ និង​ក ទុក​រហូត​ទាល់​តែ​ស្ងួត (មាន​មិន​ឲ្យកម្រើក​រញ្ជួយ​​ផ្ទៃ​មុខ​​ជាដាច់​ខាត)

3- លាង​ចេញ​ជាមួយ​ទឹក​ស្អាត យក​កន្សែង​ផ្តិត​ឲ្យ​ស្ងួត។

ណែ​នាំ៖ គួរ​អនុវត្តន៍​​មួយ​សប្តាហ៍​ ពីរ​ ឬ​បី​ដង​មុន​ពេល​​ប្រើ​ម្សៅ​​ជំនួយ​ស្បែក​មុន​ពេល​ចូល​គេង​។

September 13, 2006

ឥរិយាបថ​ប្រលោម​ស្នេហ៍​(ក្បាច់)​ពេញ​និយម​!

ប្រភព៖ Exite
ប្រែ​សំរួល​ដោយ​៖​ Kv

ការ​ផ្លាស់​ប្តូរ​ និង​ការ​គំនិត​បង្កើត​ថ្មី​​​សំរាប់​ក្បាច់​រួម​ភេទ​​មិន​ច្រើន​​ប៉ុន្មាន​ទេ ព្រោះ​ទោះ​យ៉ាង​ណា​ក៏​ជៀស​មិន​ផុត​ពី​ស្ត្រី​នៅ​ក្រោម​បុរស​នៅ​ខាង​លើ, ​បុរស​នៅ​ក្រោម​ស្ត្រី​នៅ​ខាង​លើ​, ​បែរ​មុខ​ចូល​រក​គ្នា, ចូល​ខាង​ក្រោយ​, ចំហៀង,​ 69… ។ល។ តែ​គួរ​ចាំ​ទុក​ថា​គ្រាន់​តែ​អ្នក​ព្យាយាម​បន្ថែម​ចំនុច​ពិសេស​បន្តិច​បន្តួច​ទៅ​លើ​ក្បាច់​ចាស់​នោះ​អ្នក​​នឹង​ទទួល​បាន​អារម្មណ៍​ថ្មី​មួយ​បែប​ទៀត ហើយ​វា​ក៏​អាច​ជួយ​ឲ្យ​រស់​ជាតិ​ស្នេហ៍​អ្នក​កាន់​តែ​មាន​ជាតិ​ថែម​មួយ​កម្រិត​ទៀត។ ខាង​ក្រោម​នេះ​ជា​ចំណុច​ពិសេស​មួយ​ចំនួន​ដែល​យើង​សូម​លើក​មក​បង្ហាញ​គ្រាន់​លោក​អ្ន​ក​ សំរាប់​លោក​អ្នក​ដែល​មាន​បទ​ពិសោធ​ន៍​ពេញ​ខ្លួន​ហើយ​សូម​កុំ​គិត​ថា​វា​ជា​ក្បាច់​អន់​ឲ្យ​សោះ​ សាក​មើល​ទើប​ដឹង​ថា​មាន​អ្វី​ប្លែក​៖

1- The New Missionary វា​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​ក្បាច់​បូរាណ​Missionary (បុរស​នៅ​ពី​លើ​ស្ត្រី) ចំនុច​ពិសេស​នៅ​ត្រង់​​ជើង​ទាំង​សង​ខាង​របស់​ស្ត្រី នៅ​ពេល​បុរស​ដេក​សន្ដូក​ខ្លួន​ពីលើ ឲ្យ​ស្ត្រី​​លើក​ជើង​ទាំង​ពីរ​របស់​ខ្លួន​កេវ​ចង្កេះ​បុរស​ឲ្យ​ជាប់​ ដើម្បី​ឲ្យ​បុរស​ធ្វើ​ការ​​ងាយ​ជាង​មុន​។

*​បញ្ជាក់៖ ស្ត្រី​លើក​ជើង​រិត​តែ​ខ្ពស់​ បុរស​រិត​តែ​​អាច​ធ្វើ​ការ​បាន​ស្រួល​ និង​រុញ​ចូល​បាន​ជ្រៅ ​គូស្នេហ៍​អាច​បញ្ចេញ​មនោ​សញ្ចេត​នា​របស់​ខ្លួន​តាម​រយៈ​ខ្សែរ​ភ្នែក​ទៅ​វិញ​ទៅ​មក​បាន​​ នេះ​វា​ចំនុច​ល្អ​របស់​ក្បាច់​នេះ​ ដៃ​ទាំង​ពីរ​របស់​ស្ត្រី​ក៏​ទំនេរ​អាច​យក​ទៅ​ធ្វើ​ការ​បបោស​អង្អែល​បុរស​បាន​ថែម​ទៀត​ផង។

2- 69 Linkage ឬ​អាច​ហៅ​បាន​ថា 69 ជា​ក្បាច់​ត្រឡប់​ក្បាល​គ្នា​ មិន​ប្រកាន់​ថា​អ្នកណា​នៅ​ខាង​លើ​ឬ​នៅ​ខាង​ក្រោម​ទេ អាថ៌​កំបាំង​របស់​ក្បាច់​នេះ​នៅ​ត្រង់​​មាត់ និង​ដៃ​ជា​ជំនួយ​ការ​។

បញ្ជាក់​៖
ជា​ក្បាច់​សម្តែង​ចេញ​នូវ​សម្ព័ន​ភាព​ដ៏​ស្អិត​រមួត​របស់​គូ​ស្នេហ៍​ និង​អាច​ធ្វើ​ឲ្យ​អ្នក​ទាំង​ពី​អាច​ពិនិត្យ​ប៉ះ​ពាល់​រាង​កាយ​គ្នា​ទៅ​វិ​ញ​ទៅ​មក​បាន​យ៉ាង​​​ល្អិត​ល្អន់ តែ​គួរ​សំអាត​ខ្លួនឲ្យ​ស្អាត​សិន​ជា​ពិ​សេស​អវយវៈ​ភេទ មុន​ទៅ​ឲ្យ​​ធ្វើ​ការ​សន្ទា​ជា​មួយ​មាត់​របស់​គូស្នេហ៍​អ្នក​។

បន្ថែម​​រសជាតិ​៖
ពេល​ប្រើ​ក្បាច់69នេះ​​មាត់​មាន​តួ​នាទីសំខាន់ តែ​គួរ​ប្រើ​ម្រាម​ដៃជា​ជំនួយ​នោះ​អ្នក​នឹង​ទទួល​បាន​អារម្មណ៍​ក្តៅ​រោល​ថែម​ទៀត​។

បំរាម៖
បើ​អ្នក​ជា​មនុស្ស​ដែល​មិន​ចូល​ចិត្ត​អ្វី​ដែល​មាន​ក្លិន​(ឆ្អាប)​ ឬ​រស់​ជាតិ​ប្រៃ​លែមៗ​មិន​គួរ​ប្រើ​ក្បាច់​នេះ​ទេ និង​ហាម​ដាច់​ពេល​អ្នក​ស្រវឹង​ស្រា​!

នៅ​មាន​ត…

September 12, 2006

ស្នេហ៍​អស់​ពី​ចិត្ត​? ឬ ចិត្ត​អស់​ពី​ស្នេហ៍?

 

"ស្នេហ៍​អស់​ពី​ចិត្ត​" ឬ "​ចិត្ត​អស់​ពី​ស្នេហ៍" ឃ្លា​​ទាំង​ពីរ​នេះ​សរសេ​រ​ដូច​គ្នា​បេះ​បិត​ តែ​គ្រាន់​ផ្លាស់​ប្តូរ​ទី​តាំង​​ពាក្យ​ក្នុង​ឃ្លា​ប៉ុណ្ណេះ​ធ្វើ​ឲ្យ​ឃ្លា​ទាំង​ពីរ​នេះ​មាន​ន័យ​ផ្ទុយ​គ្នា​ដូច​មេឃ និង ដី។ គ្មាន​មនុស្ស​ណា​ម្នាក់​ក្នុង​លោក​នេះ​ចង់​ឲ្យ​ឃ្លា​ថា​ "ស្នេហ៍​អស់​ពី​ចិត្ត​" ប្រែ​ទៅ​ជា​ "ចិត្ត​អស់​ពី​ស្នេហ៍​"​ ទេ។

ការ​សាង​សង់​​សំណង់​ស្នេហ៍​មិន​អាច​គូស​ប្លង់​ទុក​ជា​មុន​បាន​​ដូច​ការ​សាង​សង់​ផ្ទះ​នោះ​ទេ មិន​មាន​អ្នក​ណា​ម្នាក់​អាច​គ្រប់​គ្រង គូស​វាស​ផ្លូវ​ដើរ និង​ថែរក្សា​ស្នេហា​ឲ្យ​ដូច​ថ្ងៃ​ដំបូង​ដែល​អ្នក​​ស្គាល់​គ្នា​បាន​ឡើយ។ បុប្ផា​ស្រស់​ស្អាត​គង់​មាន​ថ្ងៃ​ស្វិត​ក្រៀម​រុះ​រោយ វា​មិន​ខុស​អ្វី​ពី​ចិត្ត​របស់​មនុស្ស​លោក​យើង​​ ដែល​មិន​មែន​ជា​ផ្កា​ជ័រ ម្លោះ​ហើយ​គ្មាន​ពាក្យ​ថា​នឹង​នរ,​ អមតៈ​ ឬ​និរន្ត៍​ សំរាប់​មនុស្ស​លោក​ទេ​។

"ស្នេហ៍​​" គឺ​ជា​​ការ​យល់​ព្រម មិន​​ប្រើ​ហេតុ​ផល ទាំង​ "ស្នេហ៍" តែ​មិន​ច្រើន​ល្មម​​ដែល​និង​ប្រែ​ប្រួល ជាមួយ​ពាក្យ​អះអាង​រាប់​មិនអស់​របស់​មនុស្ស​មួយ​ចំនួន​ ដែល​ប្រថ្នា​ឲ្យ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ផ្លាស់​ប្តូរ​តាម​ការ​ចង់​បាន​របស់​ខ្លួន​។ ភ្លេច​ហើយ​ឬ​នៅ? ធ្លាប់​ស្រឡាញ់​អ្វី? ពី​​មុន​ធ្វើ​បាន​ហេតុ​អ្វី​ឥឡូវ​ធ្វើ​មិន​បាន? ពីមុន​ធ្លាប់​រង់​ចាំ​បាន​​ ហេតុ​អ្វី​បែរ​ជា​រង់​ចាំ​មិន​បាន​? ព្រោះ​តែង​រាង​កាយ​​ចាស់​របស់​យើង ឬ មក​ពី​ចិត្ត​របស់​យើង​ប្រែ​ប្រួល? ឈប់​បង្ខំ​ចិត្ត​ខ្លួន​ឯង​ទៀត​ទៅ រឿង​របស់​បេះ​ដូង​មិន​អាច​បង្ខំ​បាន​ទេ!

បង្អែម​ជីវិត​សូម​លូក​ដៃ​របស់​ខ្លួន​កប់​ចូល​យ៉ាង​ជ្រៅ​ក្នុង​បេះ​ដូង​មនុស្ស​កំពុង​មាន​ស្នេហ៍ ទោះ​បី​ជា​មិន​ដឹង​ថា​ក្តី​ស្នេហ៍​ដែល​កំពុងមាន​វា​យ៉ាង​ម៉េច​ទៅ​ហើយ ឬ​ជិត​ហួស​កាល​បរិច្ឆេត​(Expire) ហើយ​ក៏​មិន​ដឹង ៖

* កត់​ចំណាំ​លេខ​រៀង​សំណួរ​ និង​ចម្លើយ​របស់​អ្នក​ផង​ណា…អាន​រួចឆ្លើយ​​សឹម​មើល​ចម្លើយ​!

1- ​ពេល​អ្នក​កំពុង​ដើរ​ផ្សារ​ជា​មួយ​គ្នា​ ស្រាប់​តែ​មិត្ត​ភ័ក្រ​របស់​គេ​ Call បបួល​គេ​ទៅ​ដើរ​លេង សង្សារ​អ្នក​នឹង…
ក- ចោល​អ្នក​ទៅ​រក​មិត្ត​
ខ- បដិសេដ្ឋ​មិត្ត​គេ​ភ្លាមៗ
គ- នៅ​ជា​មួយ​អ្នក​សិន រួច​ទើប​ព្យាយាម​ដក​ខ្លួន​ចេញ​ទៅ​

2- គេ​បបួល​អ្នក​ទៅ​​ជា​មួយ​គេ​ជា​មិត្ត​ពេល​​មាន​ធុរៈ​ តែ​អ្នក​មិន​ទំនេរ​ទើប​បដិសេដ្ឋ​មិន​ទៅ សង្សារ​​អ្នក​នឹង​…
ក- ប្រាប់​អ្នក​​មិន​អី​ទេ​ បើ​រវល់​ដូច​គ្នា​ធ្វើ​ការ​ងារ​រាងៗ​ខ្លួន​ឲ្យ​រួច​ទៅ​អញ្ចឹង​
ខ- ខឹង​ខ្លាំង​ណាស់ រហូត​ឈប់​ទាក់​ទង​មក​អ្នក​
គ- បង្ខំ​ឲ្យ​ទៅ​ជា​មួយ​គេ ហាម​បដិសេដ្ឋ

3- អ្នក​នឹង​គេ​ណាត់​គ្នា តែ​គេ​បែរ​ជា​ភ្លេច​ទៅ​វិញ អ្នក​ក៏​សួរ​នាំ​ដេញ​ដោល​គេ សង្សារ​អ្នក​នឹង…
ក- មិន​ចាប់​អារម្មណ៍ មិន​ខ្វល់
ខ- គេ​ប្រាប់​មក​អ្នក​ថា "ខ្ញុំ​មាន​សិទ្ធិ​ធ្វើ​អ្វី​ក៏​បាន​"
គ- សុំ​ទោស សុំ​ទោស និង​ចុង​ក្រោយ​ ក៏​នៅ​តែ​និយាយ​ពាក្យ​ថា​ "សុំ​ទោស​"

4- អ្នក​ទិញ​ទំនិញ​ច្រើន​ពេក​យួរ​មិន​អស់ Call ទៅ​រក​គេ​ឲ្យ​មក​ជួយ​យូរ​ សង្សារ​អ្នក​នឹង…
ក- មិន​ទំនេរ​ទេ គេ​ប្រាប់​ឲ្យ​អ្នក​យួរ​ខ្លួន​ឯង​ទៅ
ខ- ប្រាប់​ឲ្យ​អ្នក​ចាំ​មួយ​ភ្លែក បន្តិច​ទៀត​គេ​ទៅ​ដល់​ហើយ​
គ- សួរ​អ្នក​យ៉ាង​បន្ទាន់​ថា​អ្នក​នៅ​ទី​ណា ហើយ​គេ​ក៏​ប្រញាប់​ប្រញាល​មក​ជួរ​យួរ​យ៉ាង​លឿន​

5- ពេល​អ្នក​ជួប​បញ្ហា​ អ្នក​ត្រូវ​ការ​មនុស្ស​ម្នាក់​ចាំ​ជួយ​សម្រាល​ទុក​អ្នក គេ​ម្នាក់​នោះ​គឺជា "​សង្សារ​របស់​អ្នក​" ហើយ​គេ​នឹង​…
ក- មិន​សប្បាយ​ចិត្ត​តាម​អ្នក​ និង​មិន​បង្អង់​យូរតម្រង់​​មក​រក​អ្នក​ភ្លាម
ខ- នឿយ​ហត់​នឹង​ការ​ងារ​ខ្លាំង​ណាស់ ឈឺ​ក្បាល​ខ្លាំង​ណាស់​ថ្ងៃ​នេះ សុំ​មិន​ទទួល​ស្តាប់​រឿង​រ៉ាវ​ដ៏​តាន​តឹង​របស់​អ្នក​​បាន​ទេ?
គ- កំពុង​ជាប់​រវល់​ តែ​ក៏​ទ្រាំ​ស្តាប់​ការ​រាយ​រ៉ាប់​ទុក​សោក​របស់​អ្នក ហើយ​ក៏​លួង​លោម​ចិត្ត​អ្នក​បន្តិច​បន្តួច​

6- បើ​សិន​អ្នក​​ធ្វើ​ឲ្យ​របស់​សំណប់​ចិត្ត​របស់​គេ​ខូច​ ដោយ​មិន​បាន​តាំង​ចិត្ត​ សង្សារ​អ្នក​នឹង…
ក- ខឹង​ឡើង​ក្តៅ​ដូច​ភ្លើង ស្តី​ឲ្យ​មិន​ទុក​មុខ​ទុកមាត់​នៅ​ក្នុង​ចំណោម
ខ- ខឹង​មិន​តិច​ទេ តែ​ណៅ​គេ​អភ័យទោស​ឲ្យ​អ្នក​ ព្រោះ​អ្នក​មិន​បាន​តាំង​ចិត្ត​
គ- មិន​អី​ទេ អត់​ទោស​ឲ្យ​បាន​ ហើយ​ក៏​ដាស់​តឿន​អ្នក​ឲ្យ​មាន​ការ​​ប្រុង​ប្រយ័ត្ន​ខ្លះ​​លើក​ក្រោយ​

7- គេ​តែង​ខ្ចី​ទូរស័ព្ទ​របស់​អ្នក​ប្រើ​ជា​ញយ​ៗ ហើយ​យូរ​ៗ​ទៀត​ផង ពេក​អ្នក​រអ៊ូរ​រទាំ​ សង្សារ​អ្នក​នឹង…
ក- ដឹង​ខ្លួន និងមិន​រំខាន​អ្នក​ទៀតទេ
ខ- ហុច​ឲ្យ​អ្នក​វិញ ហើយ​ពោល​ថា៖ "បន្តិច​​បន្តួច​សោះ ម៉េច​ក៏រិះ​ម្លេះ! រអ៊ូរ​ច្រើន​ម្លេះ​​"​
គ- ង៉ក់​ងរ មិន​សុខចិត្ត ថែម​ទាំង​ខឹង​អ្នក​ទៀត​ផង​

8- ពេល​មាន​មនុស្ស​ភេទផ្ទុយ​ពី​អ្នក​លួច​មើល​អ្នក សង្សារ​អ្នក​នឹង…
ក- សួរ​អ្នក​ថា​នឹង​ទៅ​ទាក់​ទង​ជា​មួយ​គេ​ម្នាក់​នោះ​ឬ​ទេ?
ខ- មាន​មោទនភាព​ព្រោះ​មាន​សង្សារ​ល្អ​
គ- ដាស់​តឿន​អ្នក​ឲ្យ​ស្លៀក​ពាក់​ឲ្យ​ស្អាត​បាត​បន្តិច (​អ្នក​មិន​យល់​ថា​គេ​ចង់​មាន​ន័យ​ថាម៉េច​ទេ???)

9- ក្នុង​ថ្ងៃ​សំខាន់ "ខួប​កំណើត​" របស់​អ្នក​ សង្សារ​អ្នក​នឹង…
ក- មិន​​ដែល​ភ្លេច និង​មាន​អំណោយ​ជា​និច្ច
ខ- អូ ថ្ងៃ​នេះ​ឬ? ពិត​មែន​ណា​? កុំ​លេង​សើច ពិត​ថ្ងៃ​កំណើត​មែន​ឬ??!! ​
គ- មិ​​ន​ដែលភ្លេច តែ​ស្ថានភាព​លុយ​កាក់​មិនសូវ​ល្អ ទើបមិន​មាន​អំណោយ!

10- អ្នក​អួត​គេ​ពី​ម៉ូដ​សក់​ថ្មី​ដែល​អ្នក​ទើប​ទៅ​កាត់​មក​ថ្មីៗ យ៉ាង​ស្អាត(​ជា​ការ​គិត​របស់​អ្នក​ខ្លួន​ឯង) តែ​ពេល​គេ​ឃើញ សង្សារ​អ្នក​នឹង…

ក- ព្រងើ​យ​មិន​ចាប់​អារម្មណ៍​អ្វីទាំង​អស់​
ខ- គេ​ថា​៖ "OK ម៉ូដ​ធម្មតា​ៗ"
គ- មិន​ហ៊ាន​ចេញ​ក្រៅ​ផ្ទេះ​ជា​មួយ​អ្នក​ទេ!

 

                                                                                                                            ចុច​ដើម្បី​អាន​ចម្លើយ​

September 11, 2006

អ័រមូន​ប្រែ​ប្រួល​ជាមូល​ហេតុ​នៃ​ស្នេហ៍​​បែក​បាក់​

បញ្ហា​ការ​លែង​លះ​របស់​គូ​ស្វាមី​ភរិយា​បច្ចុប្បន្ន​មាន​​ការ​កើន​ឡើង​កាន់​តែ​ខ្ពស់​ឡើង​ ដែល​មូល​ហេតុ​នៃ​ការ​លែង​លះ​ភាគ​ច្រើន​បណ្តាល​មក​ពី​ភាព​​មិន​ចុះ​សំរុង​គ្នា​។ តើ​លោក​អ្នក​មាន​ជ្រាប​ទេ​ថា​មួយ​ក្នុង​ចំណោម​មូល​ហេតុ​សំខាន់​របស់​ភាព​មិន​ចុះ​សំរុង​គ្នា​ទាំង​នោះ​ កើត​ឡើង​ពី​បញ្ហា​ខាង​ក្នុង​របស់​សុខភាព​ដែល​មិន​សូវ​មាន​អ្នក​នឹក​ដល់​វា នោះ​គឺ​ ការ​ប្រែ​ប្រួល​របស់​កម្រិត​អ័រមូន​ក្នុង​រាង​កាយ​ ​ជា​ពិសេស​ក្នុង​រាង​កាយ​របស់​​ស្ត្រី​​ មាន​ដូច​ជា​ ចិត្ត​ច្រើន​ឆាប់​ខឹង ខ្វាយ​ខ្វល់ មួរ​ម៉ៅ​ ប៉ិន​រអ៊ូរទាំ ដែល​ទាំង​នេះ​​ជា​ដើម​ហេតុ​នៃ​ការ​ឈ្លោះ​ប្រកែក​គ្នា​ រហូត​ដល់​ថ្នាក់​ចែក​ផ្លូវ​គ្នា​ដើរ​តែ​ម្តង​។

នេះ​វា​មិន​មែន​ជា​រឿង​តូច​តាច​ទេ​!
គ្រូ​ពេទ្យ​ជំនាញ​របស់​ស្ថាប័ន​គ្រួសារ​គង​វង់​ "Candle in The Wind" បាន​បង្ហាញ​ពី​អាការៈ​​ដែល​បណ្តាល​មក​ពី​ការ​ប្រែ​ប្រួល​អ័រមូន​ថា៖ ក្នុង​ពេល​ជិត​មាន​ការ​ធ្លាក់​ឈាម​រដូវ ស្ត្រី​មួយ​ចំនួន​នឹង​មាន​ការ​អារម្មណ៍​ប្រែ​ប្រួល​ ដោយ​មិន​​ដឹង​ពី​មូល​ហេតុ អ្នក​ខ្លះ​ឆាប់​មួរ​ម៉ៅ ចុក​ពោះ តឹង​ពោះ ហើម​ដៃ​ ឬ​ជើង អារម្មណ៍​ផ្លូវ​ភេទ​មាន​ការ​ប្រែ​ប្រួល​។​ បើ​សិន​ស្វាមី​ភរិ​យា​មិន​បាន​ដឹង​ពី​បញ្ហា​នេះ​ទេ ពួក​គេ​នឹង​ប្រឈម​មុខ​នឹង​ការ​ឈ្លោះ​ប្រកែក​គ្នា​ ព្រោះ​បុរស​ខ្លះ​ក៏​មិន​យល់​ពី​អារម្មណ៍​​របស់​ស្ត្រី ក្នុង​ពេល​ជិត​មក​ និង​ពេល​កំពុង​មាន​ធ្លាក់​ឈាម​រដូវ​។ ក្រៅ​ពី​នេះ​ការ​ប្រែ​ប្រួល​របស់​អ័រមូល​ដែល​ជា​ដើម​ចម​បញ្ហា​របស់​ជីវិត​គូ នៅ​អាច​បណ្តាល​ឲ្យ​ផ្លូវ​ចិត្ត​របស់​ស្ត្រី​មួយ​ចំនួន​កើត​ជា​រោគ សោក​សៅ ស្ត្រី​ដែល​កើត​រោគ​នេះ​អាច​ឈាន​ដល់​ការ​ធ្វើ​អត្ត​ឃាត គិត​ថា​ខ្លួន​ឯង​គ្មាន​តំលៃ និង​មិន​ចង់​មាន​ជីវិត​នៅ​លើ​លោក​នេះ​ទៀត​ឡើយ​ បើ​នៅ​ខណៈ​ពេល​នោះ​បុរស​ដែល​ជា​ស្វាមី​បាន​​ធ្វើ​ឲ្យ​នាង​មាន​ការ​ឃ្មើស​ចិត្ត​បន្តិច​ថែម​ទៀត​នោះ ហាក់​ដូច​ជា​គេ​ជំរុញ​នាង​ធ្វើ​អ្វី​​ដោយ​មិន​ដឹង​ខ្លួន​។

ពេទ្យ​ជំនាញ​ផ្នែក​អ័រ​មូន​បាន​រៀប​រាប់​បន្ថែម​ពី​អាការ​រោគ​ សោក​សៅ​ ថា៖ អាការៈ​បែប​នេះ​​កើត​មាន​យូរ​ណាស់​មក​ហើយ​ ជា​ពិសេស​កើត​លើ​ស្ត្រី​ក្នុង​វ័យ​ ២៥​ឆ្នាំ​ឡើង​ទៅ​ ហើយ​ច្រើន​កើត​ឡើង​មុន​ពេល​មាន​ការ​ធ្លាក់​ឈាម​រដូវ។ ភាគ​ច្រើន​សង្កេត​ឃើង​នាង​ឆាប់ ឆេវ​ឆាវ មួរ​ម៉ៅ និង​ស្ងៀម​ស្ងាត់ ​សោក​សៅ កណ្តោច​កណ្តែង​ អ្នក​ខ្លះ​សោក​សៅ​រហូត​គិត​មិន​ចង់​មាន​ជីវិត​រស់ ធ្វើ​ការ​មិន​បាន​ មាន​ជីវិត​របស់​នៅ​លើ​លោក​ក៏​គ្មាន​ន័យ ស្វាមី​មិន​យក​ចិត្ត​ទុក​ដាក់ ។ល។ ដែល​ទាំង​នេះ​សុទ្ធ​សឹង​កើត​ពី​ការ​ប្រែប្រួល​អ័រមូន​ក្នុង​រាង​កាយ​​។

វិធី​ដោះ​ស្រាយ​ដំណាក់​ការ​មូល​ដ្ឋាន​ គឺ​​ស្វាមី​ត្រូវ​​ស្វែង​យល់​ពី​ភរិយា​ឲ្យ​បាន​ច្រើន គួរ​ដឹង​ថា​ពេល​ណា​នាង​ជិត​មក​រដូវ ហើយ​ទាំង​គូ​ត្រូវ​ព្យាយាម​សង្កត់​ចិត្ត​ ​អត់ធ្មត់​ចាំ​ដល់​ពេល​ចិត្ត​ស្ងប់​បន្តិច​សឹម​​និយាយ​​គ្នា​ ដោះ​ស្រាយ​បញ្ហា​របៀប​មនុស្ស​ស្រឡាញ់​គ្នា គួរ​ចៀស​វាង​ការ​ប្រើ​ពាក្យ​សម្តី​ឌឺដង របៀប​បញ្ជួស​បន្សោក ដុត​រោល​ឲ្យ​រិត​តែ​ក្តៅ ។ បញ្ហា​ខាង​លើ​នេះ​អាច​ដោះ​ស្រាយ​បាន​បើសិន​អ្នក​ក្បែរ​កាយ​ស្ត្រី​យល់​ច្បាស់​ពី​ស្ថាន​ភាព​ការ​ប្រែ​ប្រួល​ក្នុង​រាង​កាយ​របស់​នាង។​ តែ​បើ​សភាព​ផ្លូវ​ចិត្ត​នាង​កាន់​តែ​ពិបាក​គ្រប់​គ្រង​នោះ​សូម​ណែ​នាំថា អ្នក​ទាំង​ពីរ​គួរ​ដឹក​ដៃ​គ្នា​​ទៅ​ជួប​គ្រូ​ពេទ្យ​ផ្នែក​ចិត្ត​សាស្ត្រ​ទើប​​ជា​ការ​ប្រសើរ ។

September 9, 2006

ការ៉ុត​ជួយ​ឲ្យ​ស្បែក​ស្អាត​​

ផ្នែក: សម្រស់

គ្រឿង​ផ្សំ៖
1- ការ៉ុត​​​បុក​ឲ្យ​ម៉ត់
2- ​ទឹក​ឃ្មុំ​សុទ្ធ​

វិធី​ធ្វើ៖
1- យក​ការ៉ុត​ហាត់​ជា​ចំនិត​តូច​ៗ រួច​យក​ទៅ​បុក​ឲ្យ​ម៉ត់
2- ចាក់​ទឹក​ឃ្មុំ​ចូល​លាយ​ជា​មួ​យការ៉ុត​ដែល​បុក​ម៉ត់​
3- កូ​រ​គ្រឿង​ផ្សំ​ទាំង​២​ឲ្យ​ចូល​គ្នា
4- យក​ទៅ​បំពោក​​ផ្ទៃមុខ
5- ទុក​ចោល​ ១០​នាទី រួច​លាង​ទឹក​ចេញឲ្យ​ស្អាត​

 

 

* ​ដើម្បី​បាន​លទ្ធ​ផល​ល្អ​គួរ​អនុវត្ត​ ២​ដង​ ក្នុង​មួយ​សប្តាហ៍​ 

September 8, 2006

ឆ្លងកាម​​រោគ ព្រោះ​ស្រោម​អនាម័យ​ខុស​ខ្នាត

ប្រភព៖ Excite
ប្រែ​សំរួល៖ Kv.

មូលនិធិ MOP World ឬ សមាគម​គម្រោង​ការ​គ្រួសារ នៃ​ចក្រ​ភព​អង់គ្លេស​ បាន​បង្ហាញ​ពី​របាយ​ការណ៍​ការ​ស្រាវ​ជ្រាវ​របស់​ខ្លួន​ថា មាន​មនុស្ស​ ១ភាគ៣ ដែល​ធ្លាប់​មាន​​របូត​ស្រោម​អនាម័យ ឬ​ រហែក​ក្នុង​ខណៈ​ពេល​កំពុង​រួម​ភេទ ទាំង​នេះ​បណ្តាល​មក​ពី​ការ​ប្រើ​ស្រោម​អនាម័យ​ដែល​មិន​ត្រូវ​ទំហំ​អវៈយវៈ​ភេទ​​ ហើយ​វា​ជា​មូល​ហេតុ​នៃ​ការ​ឆ្លង​ជំងឺ​កាម​រោគ​​យ៉ាង​ស្មាន​មិន​ដល់​។

ក្រោយ​ពេល​ព័ត៌មាន​ខាង​លើ​បាន​ផ្សព្វ​ផ្សាយ​ចេញ​​តាម​រយៈ​សារព័ត៌មាន និង​ Website នានា​ ឃើញ​ថា​មាន​ការ​វិភាគ​ពិចារណា​យ៉ាង​ច្រើន​ចំពោះ​បញ្ហា​នេះ មតិ​​ខ្លះលើក​ឡើង​ថា​​ក្រុម​អ្នក​ដែល​ពាក់​ព័ន្ធ​បញ្ហា​នេះ​មិន​ដែល​​បង្ហាញ​ឲ្យ​ដឹង​ពី​ទំហំ​របស់​ស្រោម​អនាម័យ​ ដែល​​ត្រូវ​នឹង​ទំហំ​លឹង្គ​ទេទេ ជា​ទូទៅ​ពេល​គេ​ទិញ​ស្រោម​អនាម័យ​គេ​មិន​ធ្លាប់​មើល​ថា​មាន​ទំហំ​ខ្នាត​បែប​ណា​នោះ​ដែរ​។

បុរស​អាស៊ី​អាគ្នេយ៍​គួរ​ប្រើ​ទំហំ 49​មីលី​ម៉ែត្រ
ក្រសួង​សុខា​ភិបាល​របស់​ថៃ​បាន​លើក​ឡើង​ថា បច្បុប្បន្ន​នៅ​ក្នុង​ប្រទេស​ថៃ​ និង​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មាន​​លក់​ស្រោម​អនាម័យ​ពី​ប្រភេទ​ទំហំគឺ 49 មម និង​ 52 មម​។ តែ​ភាគ​ច្រើន​និយម​ប្រើ​ទំហំ 49 មម ព្រោះ​ការ​ស្រាវ​​ជ្រាវ​បាន​បង្ហាញ​ថា​បុរស​ក្នុង​តំបន់​នេះ​មាន​ទំហំ​ខ្នាត​អវៈយវៈភេទ​ដែល​ត្រូវ​នឹង​ទំហំ​ស្រោម​ 49 មម។

ប្រើ​ស្រោម​អនាម័យ​ឲ្យ​ត្រូវ​ខ្នាត​
ស្រោម​អនាម័យ​មាន​បែង​ចែក​ប្រភេទ​ខ្នាត​​តាម​ទំហំ​កង​ជុំ​វិញ​ស្រោម ដែល​មាន​ ១៣​ប្រភេទគឺ 44, 45, 46, 47, 48, 49, 50, 51, 52, 53, 54, 55, 56មីលីម៉ែត្រ ហើយ​ទំហំ​ដែល​ដាក់​លក់​នៅ​ទីផ្សារ អាស៊ី​អាគ្នេយ៍​គឺ 49មម និង 52មម។

ការ​ជ្រើស​រើស​ប្រើ​ប្រាស់​ថា​ខ្នាត​មួយ​ណា​ត្រូវ​នឹង​ទំហំ​លឹង្គ​ គឺ​អាស្រ័យ​ទៅ​លើ​អ្នក​ប្រើ​ប្រាស់​ខ្លួន​ឯង​ផ្ទាល់​ធ្វើ​ការ​សាក​ល្បង ពេល​ពាក់​ចូល​ទៅ​មិ​​ន​តឹង​ពេក ​មិន​ធូរ​ពេក ខ្នាត​ដែល​ត្រូវ​នឹងទំហំ​លឹង្គ​ពេល​ពាក់​ទៅ​មិន​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​រំខាន​ដូច​ជា រឹត​តឹង​ខ្លាំង​ស្ទើរតែ​ធ្វើឲ្យ​បាត់​បង់​អារម្មណ៍​ភេទ ឬ​ក៏​ធូរលុង​ពេក​មាន​សភាព​រអិល​ៗ​រក​កល​នឹង​របូត​។

បរាជ័យ​របស់ "​​ស្រោម​​អនាម័យ​"
1- ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​មិន​ត្រឹម​ត្រូវ​ ដូច​ជា៖ ទាញ​ពន្លារ​មក​ទាំង​អស់​មុន​ពេល​ពាក់, ប្រើ​​ត្រឡប់​ខាង, ទាញ​ខ្លាំង​រហូត​ដាច់​កង​, មិន​ច្របាច់​ខ្យល់​ចេញ​ផ្នែក​ខាង​ចុង, មុត​និង​ក្រចក​ ឬ​របស់​ស្រួច, ដោះ​ស្រោម​ចេញ​មិន​ប្រយ័ត្ន, ការ​ប្រើ​ Gel រំអិល​មិន​ត្រឹម​ត្រូវ, ពេល​ចេទឹក​កាម​ហើយ​មិន​ដក​ចេញ​ទុក​រហូត​លឹង្គស្រក​ទន់ ការ​ប្រើ​ប្រាស់​មិន​ត្រឹម​ត្រូវ​ទាំង​នេះ​​ជា​កក្តា​ធ្វើ​ឲ្យ​ស្រោម​​បែក ជ្រាប រអិល​របូត​ពេល​កំពុង​រួម​ភេទ។

2- ការ​បែក​រហែក​​ស្រោម​អនាម័យ ទោះ​បី​ជា​អ្នក​ប្រើ​ប្រាស់​ប្រយ័ត្ន​ប្រយែង​ត្រឹម​ត្រូវ​ក៏​ដោយ ក៏​ស្រោមអនាម័យ​អាច​បែក​រហែក​បាន​ដែរ ករណី​នេះ​អាច​កើត​មាន​ឡើង ៥​% តែ​បើ​រួ​ម​ភេទ​តាម​រន្ធ​គូទ​រិត​តែ​មាន​កម្រិត​ខ្ពស់​ក្នុង​ការ​បែក​រហែក ភាគ​ច្រើន​សង្កេត​ឃើញ​ថា​បែក​ផ្នែក​ខាង​ចុង និង​ផ្នែក​កណ្តាល អ្វី​ដែល​គ្រោះ​ថ្នាក់​បំផុត​នោះ​គឺភាគ​ច្រើន​បែក​រហែក​ដោយ​មិន​ដឹង​ខ្លួន​ មក​ដឹង​នៅ​ពេល​ដែល​ការ​រួម​ភេទ​ត្រូវ​បាន​បញ្ចប់​ទៅ​ហើយ។ ភាគ​ច្រើន​ករណី​នេះ​បណ្តាល​មក​ពី​ ប្រើ​ស្រោម​តូច​ជាង​ទំហំ​លិង្គ និង​ខ្វះ​ជាតិ​រំអិល​។

* ក្នុង​ករណី​ស្រោម​អនាម័យ​របូត រហែក​ក្នុង​ពេល​កំពុង​រួម​ភេទ​សូម​ណែ​នាំ​ឲ្យ​អ្នក​ប្រញាប់​ទៅធ្វើ​ការ​លាង​ សំអាត​ខ្លួន​ឲ្យ​បាន​ស្អាតរ ​ក្នុង​ដំណាក់​កាល​នេះ​អ្នក​មិន​សូប​បារម្មណ៍​ពី​ការ​ឆ្លង​ជំងឺ​អេដស៍​ ប៉ុន្មាន​ទេ ព្រោះ​អេដស៍​ជា​ជំងឺ​ដែល​ឆ្លង​ពិបាក​ជាង​នេះ​បន្តិច​ និង​ត្រូវ​ការ​បច្ច័យ​ផ្សេង​បូក​ផ្សំ​បន្ថែម​ទៀត​ ។

September 7, 2006

ទឹកពិត​​អាច​បញ្ចុះជាតិ​​ខ្លាញ់​ក្នុង​រាង​កាយ​បាន​ឬ?

ផ្នែក: សម្រស់

ប្រភព៖ Post Today

វា​អាចជា​​រឿង​​​ពិបាក​នឹង​ជឿ​ ដែល​ទឹក​​នឹង​ក្លាយ​ជា​វត្ថុ​សំខាន់​ដែល​មាន​ចំណែក​ក្នុង​ការ​ជួយ​ថែរក្សា​រាង​កាយ ទោះ​បី​ជា​មនុស្ស​ភាគ​ច្រើន​ត្រូវ​ផឹក​ទឹក​​ព្រោះ​ការ​ចាំ​បាច់​ក៏​ដោយ តែ​តាម​ការ​ពិត​ ទឹក​ជា​ "អាហារ​ពិសេស​" ក្នុង​មើល​ថែ​រាង​កាយ​មនុស្ស​គ្រប់​ពេល​វេលា​​។

បើ​យើង​ផឹក​ទឹក​មិន​គ្រប់​គ្រាន់​ នឹង​ធ្វើ​ឲ្យ​យើង​មិន​អាច​ប្រកប​កិច្ច​ការ​ងារ​ប្រចាំ​ថ្ងៃ​បាន​យ៉ាង​ល្អ​នោះ​ទេ។​ ការ​ផឹក​ទឹក​មិន​គ្រប់​គ្រាន់​​​ធ្វើ​ឲ្យ​ថ្លើម​ធ្វើ​ការ​ធ្ងន់​ជាង​មុន​ ព្រោះ​តួនាទី​សំខាន់​របស់​ថ្លើម​គឺ​ដុត​បំផ្លាញ​ខ្លាញ់​ដែល​ប្រមូល​ផ្តុំ​ក្នុង​រាង​កាយ​ឲ្យ​ក្លាយ​ជា​ថាមពល ដោយ​ខ្វះ​ជាតិទឹក​ថ្លើម​ត្រូវ​មាន​នាទី​បន្ថែម​ គឺ​ធ្វើ​ការ​ជំនួស​ប្រមាត់​ នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​ថ្លើម​មិន​បាន​បំពេញ​ការ​ងារ​សំខាន់​របស់​ខ្លួន​បាន​ល្អ ទើប​ធ្វើ​ឲ្យ​ការ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ត្រូវ​ថយ​ចុះ និង​បណ្តោយ​ឲ្យ​ខ្លាញ់​ប្រមូល​ផ្តុំ​កាន់​តែ​ច្រើន​​ក្នុងខ្លួន​យើង។​

វិធី​ចៀស​វាង​បញ្ហា​ខ្វះ​ជាតិ​ទឹក​ក្នុង​រាង​កាយ គឺ​មនុស្ស​យើង​ត្រូវ​ផឹក​ទឹក​ក្នុង​បរិមាណ​ច្រើន​ ដើម្បី​ឲ្យ​រាង​កាយ​មាន​ទឹក​ទុក​ប្រើ​។ ពេល​ខ្វះ​ជាតិ​ទឹក​ មនុស្ស​ដែល​មាន​ទម្ងន់​ធ្ងន់ និង​មាន​រាង​កាយ​ធំ នឹង​ត្រូវ​ការ​ទឹក​ច្រើន​ជាង​មនុស្ស​ដែល​ស្គម​ ឬ​តូច​ជាង ព្រោះ​ពួក​គេ​ត្រូវ​ការ​​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ច្រើន​ជាង។ ដូច្នេះ​ទឹក​មាន​សារៈ​សំខាន់​ណាស់​សំរាប់​មនុស្ស​ដែល​មាន​ទម្ងន់​​ច្រើន​ ព្រោះ​វា​ជា​ជំនួយ​ការ​ពិសេស​ក្នុង​ការ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់ ក្រៅ​ពី​នេះ ទឹក​ជួយ​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​មាន​សំណើម ស្រស់​ថ្លា និង​មិន​ធ្វើ​ឲ្យ​ស្បែកយារ​​ជ្រីវ​ជ្រួញក្រោយ​ពេល​ចុះ​ទម្ងន់​ផង​ដែរ។​

ចង់​មាន​រូប​រាង​ស្អាត​សង្ហា ស្បែក​ស្រស់​ថ្លា ត្រូវ​ផឹក​ទឹក​មួយ​ថ្ងៃ ៨​កែវ ហើយ​មនុស្ស​ដែល​លើស​ទម្ងន់​គួរ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​ជាង​នេះ ​រិត​តែ​ត្រូវ​បន្ថែម​ឲ្យ​កាន់​តែ​ច្រើន​សំរាប់​អ្នក​ដែល​ចូល​ចិត្ត​លេង​កីឡា ឬ​ធ្វើ​ការ​កន្លែង​ដែល​មាន​កម្តៅ​ខ្ពស់ ស្ងួត និង​សំខាន់​គឹ​ចាំ​ទុក​ថា ផឹក​ទឹក​ច្រើន​យ៉ាង​ណា​ក៏​មិន​ធ្វើ​ឲ្យ​អ្នក​ធាត់​ឡើយ ព្រោះ​ទឹក​ផ្តល់​​ថាមពល សូន្យ កាឡូរី។​

September 6, 2006

ស្វែងយល់​ពី​ការ​​ថែ​សុខភាព​​ស្ត្រី​ស្រឡាញ់​ភេទ​ដូច​គ្នា

ប្រភព៖ ឯក​សារ​បរទេស
ប្រែ​សំរួល​ដោយ៖ Kv

រូបភាព​នេះ​មិន​មាន​អ្វី​ទាក់​ទង​នឹង​អត្ថបទ​ឡើយ​!ស្ត្រី​ស្រឡាញ់​ភេទ​ដូច​គ្នា​ ឬ​ ហៅ​ម្យ៉ាង​ទៀត​ថា​ ឡេស​បៀន ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​មាន​ចំនួន​ច្រើន​ជាង​បុរស​ស្រឡាញ់​ភេទ​ដូច​គ្នា​​រហូត​ដល់​ទៅ​ពាក់​កណ្ដាល​ តែ​ស្ត្រី​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា​ពិត​ៗ(មាន​ភេទ​សម្ព៏ន្ធ​តែ​ជាមួយ​ស្ត្រីដូច​គ្នា) ​នោះ​មាន​ចំនួន​តិច​ជាង ការ​សិក្សា​ស្រាវ​ជ្រាវពី J Reprod Med 1987 ​បង្ហាញ​ថា ស្ត្រី​ដែល​​ស្រឡាញ់​ស្ត្រី​ ក៏​បាន​បុរស​ក៏​បាន​ មាន​​ចំនួន​រហូត​ដល់ទៅ ៧៧%​ នៃ​ចំនួន​ស្ត្រី​ស្រឡាញ់​ភេទ​ដូច​គ្នា​។ ការ​មើល​ថែរ​សុខភាព​របស់​ស្ត្រី​​​ស្រឡាញ់​ភេទ​ដូច​គ្នា មិន​​សូវ​មាន​លក្ខណៈ​ខុស​គ្នា​ពី​ស្ត្រី​ដែល​មាន​សម្ព័ន្ធ​ភាព​ជា​មួយ​បុរស​ ផង​ជា​មួយ​ស្ត្រី​ផងទេ​។

ក្នុង​ករណី​ស្ត្រី​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា​ហើយ​មាន​ទំនាក់​ទំនង​ផង​ដែរ​ជា​មួយ​បុរស​​ ​ការ​មើល​ថែរ​សុខភាព​​​ មាន​ដូច​ជា៖ ត្រួត​​ពិនិត្យ​រក​មើល​ជំងឺ​មហារីក​មាត់​ស្បូន ត្រូវ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ដូច​ស្ត្រី​ទូទៅ នៅ​ពេល​នាង​មាន​អាយុ ២១​ឆ្នាំ ឬ​ពិនិត្យ​ក្រោយ​ពេល​មាន​ការរួម​រ័ក​មិន​យឺត​ជាង ៣ឆ្នាំ និងធ្វើ​ឡើង​រាល់​ឆ្នាំ។ ​ពិនិត្យ​រក​ជំងឺ​កាម​រោគ​ទូ​​ទៅ​ផង​ដែរ​ គួរ​ប្រញាប់​ទៅ​ពិនិត្យ​ក្រោយ​ពេល​មាន​ធ្លាក់​ ស ខុស​ធម្មតា ឬ​មិន​ទុក​ចិត្ត​ខ្លួន​ឯង (រួមភេទ​មិន​មាន​សុវត្ថិភាព) ជា​ពិសេស​មិន​គួរ​រំលង​ការ​ពិនិត្យ​ឈាម​រក​មេរោគ​អេដស៍។​

ក្នុង​ករណី​ស្ត្រី​ស្រឡាញ់​ភេទ​ដូច​គ្នា​ដែល​មិន​មាន​ទំនាក់​ទំនង​ជា​មួយ​បុរស​ ឱកាស​កើត​ជំងឺ​មហារីក​មាត់​ស្បូន​​មាន​តិច​ណាស់ ព្រោះ​អ្នក​​ជំនាញ​វេជ្ជសាស្ត្រ​បាន​រក​ឃើញ​ថា ជំងឺ​មហារីក​មាត់​ស្បូន​ភាគ​ច្រើ​ន​មាន​មូល​ហេតុ​ចម្បង​មក​ពី​ការ​ឆ្លង​វីរុស FPV ប្រភេទ​បង្ក​ជា​មហារីក​មាត់​ស្បូន វី​រុស​ប្រភេទ​នេះធ្វើ​ឲ្យ​កោសិការ​មាត់ស្បូន​ប្រែ​ប្រួល​ខុស​ធម្មតា ក្លាយ​ទៅ​ជា​កោសិការ​មហារីក ( វីរុស​ ​FPV មាន​ ៣៥​ប្រភេទដែល​បង្ក​ជា​មហារីក តែ​ ៧០ ទៅ ៨០%​​ នៃ​វីរុស​ប្រភេទ​នេះ​មិន​បណ្តាល​ឲ្យ​កើត​មហារីក​ទេ) វីរុស​ប្រភេទ​នេះ​តែង​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ​រវាង​បុរស​ និង​ស្ត្រី។

ទោះ​ជា​ស្ត្រី​ស្រឡាញ់​ភេទ​ដូច​គ្នា​មិន​ចាំបាច់​​ធ្វើ​ការ​ពន្យា​កំណើត​ក៏​ដោយ តែ​ការ​ដែល​មិន​មាន​កូន​ និង​ការ​ដែល​មិន​បាន​ទទួល​​អ័រមូន​ពី​ថ្នាំ​ពន្យា​កំណើត​ ធ្វើ​ឲ្យ​ពូក​គេ​មាន​ឱកាស​កើត​មហារីក អូវែ, មហារីក​ភ្នាស់​ស្បូន, ដុំ​សាច់​ដុះ​ក្នុង​​ស្បូន (Myoma Uteri) និង​ជំងឺ​ភ្នាស់​ស្បូន​លូត​លាស់​ខុស​ទី​កន្លែង។ ដូច្នេះ​ស្ត្រី​ក្រុម​ខាង​លើ​គួរ​ធ្វើ​ការ​ពិនិត្យ​រក​ជំងឺ​មហារីក​ដូច​ស្ត្រី​ធម្មតា​ដែល​មាន​ទំនាក់​ទំនង​ភេទ​ជា​មួយ​បុរស​ដែរ។

សំរាប់​ជំងឺ​កាម​រោគ ទោះ​បី​ស្ត្រី​ស្រឡាញ់​ភេទ​ដូច​គ្នា​មាន​បញ្ហា​តិច​ជាង​ស្ត្រី​ធម្មតា​ក៏​ដោយ  តែ​មិន​មែន​មាន​ន័យ​ថា​មិន​មាន​ឆ្លង​នោះ​ទេ ព្រោះ​ស្ត្រី​ដែល​​ស្រឡាញ់​ភេទ​ដូច​គ្នា​ភាគ​ច្រើន​ មាន​លក្ខណៈ​មិន​ខុស​អ្វី​ពី​បុរស​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា​ទេ គេ​មាន​ដៃ​គូ​រួម​ភេទ​ច្រើន មាន​ឱកាស​ជួប​ស្ត្រី​ដែល​មាន​ទំនាក់​ទំនង​ភេទ​ជា​មួយ​បុរស​ដែល​មាន​ឆ្លង​ជំងឺ​​ ដែល​នេះ​ជា​បញ្ហា​ដែល​ពួក​គេ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ឆ្លង​ជំងឺ​កាម​រោគ​បាន​។​

បច្ច័យ​ខាង​លើ​ធ្វើ​ឲ្យ​ឱ​កាស​ឆ្លង​ជំងឺ​កាម​រោគ​ស្ទើរ​គ្រប់​ប្រភេទ​ ពី​ស្ត្រី​ទៅ​ស្ត្រី​បាន​ តាម​រយៈ​ការ​ប៉ះ​ពាល់​ផ្ទាល់​​អវៈ​យវៈភេទ​ដូច​ជា​៖ រោគ​ស្វាយ ប្រមេះ​ទឹក​បាយ សិរមាន់ ធ្លាក់​ស ដំបៅ​ទ្វា​មាស ផ្សិត និង​ជា​ពិសេសជំងឺ AIDS។ ដូច្នេះស្ត្រី​គ្រប់​រូប​ត្រូវ​ធ្វើ​ការ​ត្រួត​ពិនិត្យ​រក​មេរោគ​កាម​រោគ និង​មហារី​ប្រដាប់​បន្ត​ពូជ​ជា​ប្រចាំ​​ មិន​ថា​អ្នក​មាន​ឬ​គ្មាន​ទំ​នាក់​ទំនង​ជា​មួយ​បុរស​ក៏​ដោយ។​

ប្រការ​សំខាន់​មួយ​ទៀត​គឺ​ នៅ​ពេល​ទៅ​រក​ពេទ្យ​គួរ​ប្រាប់​ត្រង់​ថា​ខ្លួន​ជា​ស្ត្រី​ស្រឡាញ់​ភេទ​ដូច​គ្នា​ឬទេ? តាម​​ស្ទង់​មតិ​របស់​ប្រទេស​ កាណាដា រក​ឃើញ​ថា ១៥% នៃ​ឡេស​បៀន មិន​ទៅ​រក​ពេទ្យ​ទេ ព្រោះ​ពួក​គេ​គិត​ថា​បើ​គ្រូ​ពេទ្យ​ដឹង​ គ្រូ​ពេទ្យ​នឹង​មាន​អគតិ​ចំពោះ​នាង ហើយ​មួយ​ភាគ​ធំ​ជា​លាក់​បាំង​​ពេទ្យ​មិន​ឲ្យ​ដឹង។ ទាំង​នេះ​ជា​ការ​យល់​ខុស​ទាំង​ស្រុង ព្រោះ​ការ​លាក់​បាំង​គ្រូ​ពេទ្យ​​ជា​ទង្វើ​ដែល​មិន​ត្រឹម​ត្រូវ គ្រូ​ពេទ្យ​អាច​ជួយ​អ្នកជំងឺ​​រឹក​តែ​ច្រើន​នៅ​ពេល​ដែល​ដឹង​ច្បាស់​ពី​ស្ថានភាព​ពិត​របស់​អ្នក​ជំងឺ ម្យ៉ាង​ទៀត​ពេទ្យ​​នឹង​អាច​ផ្តល់​ដំបូន្មាន​យ៉ាង​ត្រឹម​ត្រូវ​​ដល់​អ្នក​ ទាំងផ្នែក​សុខភាព​​កាយ​ សុខភាព​ចិត្ត។

«« អត្ថបទចាស់ •  អត្ថបទថ្មី »»