ចាត់ការជាមួយបញ្ហារដូវ
គ្រាន់តែមានឈាមធ្លាក់ក្នុងពេលមានរដូវនោះ វាសែនធ្ងន់ណាស់ទៅហើយ តែវានៅមិនទាន់គ្រប់គ្រាន់ទេព្រោះឈាមរដូវបាននាំមកនូវបញ្ហាជាច្រើនទៀត។ តទៅនេះគឺជាវិធីចាត់ការជាមួយអំឡុងពេលមានរដូវដ៏សែនលំបាក។
-បញ្ហា ៖ ឈឺពោះខ្លាំងក្នុងថ្ងៃដំបូងនៃរដូវ
-មូលហេតុ ៖ អ័រម៉ូនប្រូស្តាក្លែនឌីន ធ្វើឱ្យស្បូនកន្ត្រាក់ដើម្បីកម្ចាត់កោសិកាតាមផ្ទៃស្បូន។ -វិធីដោះស្រាយ ៖ ទទួលទានថ្នាំបំបាត់ការឈឺចាប់ដែលអាចរកទិញបាននៅតាមហាងលក់ថ្នាំទូទៅភ្លាមនៅពេលចាប់ផ្តើមមានអាការឈឺពោះ ឬបើមិនដូច្នេះទេគួរប្រញាប់ទទួលទានមុនពេលមករដូវមួយ ឬពីរថ្ងៃ។ បើឈឺពោះខ្លាំងគួរទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យផ្នែករោគស្ត្រី។-បញ្ហា ៖ រាករូស ឬទល់ក្តៀនលាមក
-មូលហេតុ ៖ អ័រម៉ូនប្រូស្តាក្លែនឌីន ប្រហែលជាទៅរំញោចប្រព័ន្ឋរំលាយអាហារឱ្យធ្វើការកាន់តែខ្លាំងធ្វើឱ្យពោះវៀនកាន់តែកន្ត្រាក់ខ្លាំងដែលជាមូលហេតុនាំឱ្យរាករូស។ បើមិនដូច្នេះទេ ប្រសិនបើស្ត្រីទទួលទានអាហារសម្បូរខ្លាញ់ ឬផ្អែមខ្លាំងក្នុងពេលមានរដូវវាអាចឱ្យពោះវៀនមិនសូវធ្វើចលនា ហើយនាំឱ្យទល់លាមក។ -វិធីដោះស្រាយ ៖ ថ្នាំអ៊ីមម៉ូដ្យូមដែលលក់តាមហាងលក់ថ្នាំទូទៅអាចជួយបញ្ឈប់អាការរាករូសបាន។ អ្នកគួរពិសាទឹក អាហាររាវឱ្យបានច្រើន។ ការទទួលទាអាហារសម្បូរប្រូតេអ៊ីនដូចជាចេកអាចជួយបង្គ្រប់ជាតិទឹក និងធាតុខនិជដែលរាងកាយបាត់បង់។ បើអ្នកមានបញ្ហាទល់លាមក គួរទទួលទានទឹក និងបរិភោគអាហារដែលមានកាកសរសៃច្រើនផង។-បញ្ហា ៖ ឈឺក្បាលមួយចំហៀង ឬប្រកាំង
-មូលហេតុ ៖ កម្រិត អ័រម៉ូន អេស្ត្រូចេន ដែលស្រកចុះយ៉ាងកំហ៊ុកក្នុងពេលមានរដូវ គឺជាមូលហេតុធ្វើឱ្យអ្នកឈឺក្បាលយ៉ាងខ្លាំងហើយអាចមានអាការរមូរក្អួតរួមជាមួយផងហើយធ្វើឱ្យអ្នកមានអារម្មណ៍ថាដូចជាចាញ់ពន្លឺថ្ងៃ។
-វិធីដោះស្រាយ ៖ ពិគ្រោះយោបល់ជាមួយគ្រូពេទ្យអំពីការទទួលទានថ្នាំព្យាបាលប្រកាំង ដូចជាថ្នាំ ហ្វ្រូវ៉ាអ៊ីមមីត្រិច និងសូមិចជាដើម ។
ក្លិនមាត់ជាបញ្ហាមួយដែលគេតែងតែជួបជាញឹកញាប់ទៅលើមនុស្សស្ទើរគ្រប់វ័យ។ ក្លិនដ៏ជាទីមិនគួរប៉ងប្រាថ្នានេះ កើតច្រើនឬតិចទៅតាមសុខភាពរាងកាយ និងការចេះថែទាំរបស់មនុស្សម្នាក់ៗ។
ចង្កេះក្ដីតែប្រសិនបើមានអ្នកណាម្នាក់និយាយដល់ទុក្ខវេទនានៃការឈឺចុកចាប់ចង្កេះម្ដងៗ គឺពួកគេនឹងមានការភិតភ័យយ៉ាងខ្លាំង ជាពិសេសគឺមានការព្រួយបារម្ភទៅលើជីវភាពស្នេហាលើគ្រែថា តើអាចជះឥទ្ធិពលអ្វីខ្លះចំពោះបញ្ហាចង្កេះ ? ។ 






