សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

November 2, 2006

រួមភេទពេលអ្នកឈឺចង្កេះ

មាន​មនុស្ស​ខ្លះ ថ្វី​ត្បិត​តែ​ពេល​នេះ​ពុំ​ទាន់​បាន​ទទួល​រង​នូវ​រោគ​ឈឺ​ចង្កេះ​ក្ដី​តែ​ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​និយាយ​ដល់​ទុក្ខ​វេទនា​នៃ​ការ​ឈឺ​ចុកចាប់​ចង្កេះ​ម្ដងៗ គឺ​ពួក​គេ​នឹង​មាន​ការ​ភិតភ័យ​យ៉ាង​ខ្លាំង ជា​ពិសេស​គឺ​មាន​ការ​ព្រួយ​បារម្ភ​ទៅ​លើ​ជីវភាព​ស្នេហា​លើ​គ្រែ​ថា តើ​អាច​ជះ​ឥទ្ធិពល​អ្វី​ខ្លះ​ចំពោះ​បញ្ហា​ចង្កេះ ? ។

រី​ឯ​អ្នក​ជម្ងឺ​ផ្លោះ​ចង្កេះ​ដែល​ទើប​តែ​ជា​សះ​ស្បើយ​ថ្មីៗ ក៏​ប្រហែល​ជា​មាន​ការ​ព្រួយ​បារម្ភ​ដូច​គ្នា​ដែរ ។ ប៉ុន្តែ​ប្រសិន​បើ​លោក​អ្នក​មិន​ប្រើ​រយៈ​ពេល​យូរ​ដើម្បី​បញ្ចេញ​គ្រប់​ស្នៀត​ទេ​នោះ គឺ​ពុំ​ចាំបាច់​ព្រួយ​បារម្ភ​ថា ការ​រួមភេទ​អាច​បណ្ដាល​ឲ្យ​រោគ​ឈឺ​ចង្កេះ​រើ​ឡើង​វិញ ។

ជា​ការ​ពិត​ណាស់​ប្រសិន​បើ​ការ​រួមភេទ​មាន​ការ​រួម​សហការ​យ៉ាង​ល្អ​ពី​ដៃ​គូ ការ​បន្ធូរ​អារម្មណ៍​នឹង​មិន​ធ្វើ​ចលនា​ខ្លាំងក្លា ដែល​ជា​ការ​បង្កើន​បន្ទុក​ដល់​ចង្កេះ​នោះ គឺ​ជីវភាព​ស្នេហា​លើ​គ្រែ​បែបនេះ​អាច​នឹង​មាន​សុវត្ថិភាព​និង​ធ្វើ​ឲ្យ​លោក​អ្នក​មាន​ការ​ទុក​ចិត្ត​បាន ។ ដូច​ជា​ស្នៀត​ធម្មតា ស្នៀត​ស្ត្រី​នៅ​ពី​លើ ស្នៀត​ផ្អៀង​ខ្លួន ឬ​ក៏​មាន​ដៃ​គូ​រួម​ភេទ​ណា​ម្នាក់​មិន​ថា​បុរស ឬ ស្ត្រី​ទេ កាល​បើ​មាន​អារម្មណ៍​ថា មាន​ការ​ឈឺ​ចុកចាប់​ចង្កេះ​នោះ គឺ​អាច​ប្រើ​ស្នៀត​នៅ​ពី​ក្រោម ព្រោះ​នឹង​អាច​កាត់​បន្ថយ​បន្ទុក​នៃ​ចង្កេះ ហើយ​ក៏​ពុំ​ចាំបាច់​បាន​ការ​ព្រួយ​បារម្ភ​អ្វី​ដែរ ។

ប៉ុន្តែ​ចំពោះ​ស្នៀត​ពាក់​កណ្ដាល​អង្គុយ ឬ ក៏​ចលនា​ចង្កេះ​បត់បែន​ខ្លាំង​ពេក​ដែល​អាច​ជា​បន្ទុក​ធ្ងន់​ដល់​ចង្កេះ​នោះ គឺ​យក​ល្អ​ពុះ​ចាំបាច់​យក​អនុវត្ត​ទេ ។ ម្យ៉ាង​ទៀត ប្រសិន​បើ​រោគ​ឈឺ​ចង្កេះ​នាំ​មក​នូវ​ឧបសគ្គ​ចំពោះ​ជីវភា​ស្នេហា​លើ​គ្រែ​នោះ លោក​អ្នក​ពុំ​ចាំបាច់​មាន​ការ​អៀនខ្មាស​អ្វី​ឡើយ ។ ចូរ​ប្រញាប់ប្រញាល់​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​និង​លោក​គ្រូពេទ្យ​ជំនាញ ។