សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

November 30, 2006

ចាត់ការជាមួយបញ្ហារដូវ

ផ្នែក: សម្រស់

គ្រាន់​តែ​មាន​​ឈាម​​ធ្លាក់​​ក្នុង​ពេល​មាន​រដូវ​នោះ​ វាសែន​ធ្ងន់​ណាស់​ទៅហើយ តែវា​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ទេ​ព្រោះ​ឈាម​រដូវ​បាន​នាំ​មក​នូវ​បញ្ហា​ជា​ច្រើន​ទៀត​។​ ត​ទៅ​នេះ​គឺជា​វិធី​ចាត់​ការ​ជា​មួយ​អំឡុង​ពេល​មាន​រដូវ​ដ៏សែន​លំបាក​។ ​

-បញ្ហា ​៖ ឈឺ​ពោះ​ខ្លាំង​ក្នុង​ថ្ងៃ​ដំបូង​នៃ​រដូវ

-មូល​ហេតុ ​៖​ អ័រម៉ូន​ប្រូស្តាក្លែនឌីន ​ធ្វើ​ឱ្យ​ស្បូន​កន្ត្រាក់​ដើម្បី​កម្ចាត់​កោសិកា​តាម​ផ្ទៃ​ស្បូន។ -វិធី​ដោះ​ស្រាយ ៖ ទទួល​ទាន​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ដែល​អាច​រក​ទិញ​បាន​នៅ​តាម​ហាង​លក់​ថ្នាំ​ទូទៅ​ភ្លាម​នៅ​ពេល​ចាប់​ផ្តើម​មាន​អាការ​ឈឺ​ពោះ ​ឬបើ​មិន​ដូច្នេះ​ទេ​គួរ​ប្រញាប់​​ទទួល​ទាន​មុន​ពេល​មក​រដូវ​មួយ​ ឬពីរ​ថ្ងៃ។​ បើ​ឈឺ​ពោះ​ខ្លាំង​គួរ​ទៅ​ពិគ្រោះ​យោបល់​ជា​មួយ​​គ្រូ​ពេទ្យ​ផ្នែក​រោគ​ស្ត្រី​។

-បញ្ហា ​៖ ​រាក​រូស​ ឬ​ទល់​ក្តៀន​លាមក​

-មូល​ហេតុ​ ៖ ​អ័រម៉ូន​ប្រូស្តា​ក្លែន​ឌីន​ ប្រហែល​ជា​ទៅ​រំញោច​ប្រព័ន្ឋ​រំលាយ​អាហារ​ឱ្យធ្វើ​ការ​កាន់​តែ​ខ្លាំង​ធ្វើឱ្យ​ពោះវៀន​កាន់​តែ​កន្ត្រាក់​ខ្លាំង​ដែល​ជា​មូល​ហេតុ​នាំ​ឱ្យ​រាក​រូស​។​ បើមិន​ដូច្នេះ​ទេ ​ប្រសិន​បើស្ត្រី​ទទួល​ទាន​អាហារ​សម្បូរ​ខ្លាញ់ ​ឬផ្អែម​ខ្លាំង​ក្នុង​ពេល​មាន​រដូវ​វា​អាច​ឱ្យ​ពោះ​វៀន​មិន​សូវ​ធ្វើ​ចលនា ហើយ​នាំ​ឱ្យ​ទល់​លាមក​។​ -វិធី​ដោះ​ស្រាយ​ ៖ ថ្នាំ​អ៊ីម​ម៉ូដ្យូម​ដែល​លក់​តាម​ហាង​លក់ថ្នាំ​ទូទៅ​អាច​ជួយ​បញ្ឈប់​អាការ​រាក​រូស​បាន​។​ អ្នក​គួរ​ពិសា​ទឹក​ អាហារ​រាវ​ឱ្យ​បាន​ច្រើន​។​ ការ​ទទួល​ទា​អាហារ​សម្បូរ​ប្រូតេអ៊ីន​ដូចជា​ចេក​អាច​ជួយ​បង្គ្រប់​ជាតិ​ទឹក​ និង​ធាតុខនិជ​ដែល​រាងកាយ​បាត់បង់​។ ​បើ​អ្នក​មាន​បញ្ហា​ទល់​លាមក​ គួរ​ទទួល​ទាន​ទឹក​ និង​បរិភោគ​អាហារ​ដែល​មាន​កាក​សរសៃ​ច្រើន​ផង​។​

-បញ្ហា​ ៖ ឈឺក្បាល​មួយ​ចំហៀង​ ឬ​ប្រកាំង​

-មូល​ហេតុ​ ៖ កម្រិត ​អ័រម៉ូន ​អេស្ត្រូចេន​ ដែល​ស្រក​ចុះយ៉ាង​កំហ៊ុក​ក្នុង​ពេល​មាន​រដូវ​ គឺជា​មូល​ហេតុ​ធ្វើ​ឱ្យ​អ្នក​ឈឺក្បាល​យ៉ាង​ខ្លាំង​ហើយ​អាច​មាន​អាការ​រមូ​រក្អួត​រួម​ជា​មួយ​ផង​ហើយ​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​​ថា​ដូច​ជា​ចាញ់​ពន្លឺថ្ងៃ​។​

-វិធី​ដោះ​ស្រាយ​ ៖ ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​អំពី​ការ​ទទួល​ទាន​ថ្នាំ​ព្យាបាល​ប្រកាំង​ ដូច​ជា​ថ្នាំ ហ្វ្រូវ៉ាអ៊ីមមីត្រិច​ និង​សូមិច​ជា​ដើម​ ។