ចាត់ការជាមួយបញ្ហារដូវ
គ្រាន់តែមានឈាមធ្លាក់ក្នុងពេលមានរដូវនោះ វាសែនធ្ងន់ណាស់ទៅហើយ តែវានៅមិនទាន់គ្រប់គ្រាន់ទេព្រោះឈាមរដូវបាននាំមកនូវបញ្ហាជាច្រើនទៀត។ តទៅនេះគឺជាវិធីចាត់ការជាមួយអំឡុងពេលមានរដូវដ៏សែនលំបាក។
-បញ្ហា ៖ ឈឺពោះខ្លាំងក្នុងថ្ងៃដំបូងនៃរដូវ
-មូលហេតុ ៖ អ័រម៉ូនប្រូស្តាក្លែនឌីន ធ្វើឱ្យស្បូនកន្ត្រាក់ដើម្បីកម្ចាត់កោសិកាតាមផ្ទៃស្បូន។ -វិធីដោះស្រាយ ៖ ទទួលទានថ្នាំបំបាត់ការឈឺចាប់ដែលអាចរកទិញបាននៅតាមហាងលក់ថ្នាំទូទៅភ្លាមនៅពេលចាប់ផ្តើមមានអាការឈឺពោះ ឬបើមិនដូច្នេះទេគួរប្រញាប់ទទួលទានមុនពេលមករដូវមួយ ឬពីរថ្ងៃ។ បើឈឺពោះខ្លាំងគួរទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យផ្នែករោគស្ត្រី។-បញ្ហា ៖ រាករូស ឬទល់ក្តៀនលាមក
-មូលហេតុ ៖ អ័រម៉ូនប្រូស្តាក្លែនឌីន ប្រហែលជាទៅរំញោចប្រព័ន្ឋរំលាយអាហារឱ្យធ្វើការកាន់តែខ្លាំងធ្វើឱ្យពោះវៀនកាន់តែកន្ត្រាក់ខ្លាំងដែលជាមូលហេតុនាំឱ្យរាករូស។ បើមិនដូច្នេះទេ ប្រសិនបើស្ត្រីទទួលទានអាហារសម្បូរខ្លាញ់ ឬផ្អែមខ្លាំងក្នុងពេលមានរដូវវាអាចឱ្យពោះវៀនមិនសូវធ្វើចលនា ហើយនាំឱ្យទល់លាមក។ -វិធីដោះស្រាយ ៖ ថ្នាំអ៊ីមម៉ូដ្យូមដែលលក់តាមហាងលក់ថ្នាំទូទៅអាចជួយបញ្ឈប់អាការរាករូសបាន។ អ្នកគួរពិសាទឹក អាហាររាវឱ្យបានច្រើន។ ការទទួលទាអាហារសម្បូរប្រូតេអ៊ីនដូចជាចេកអាចជួយបង្គ្រប់ជាតិទឹក និងធាតុខនិជដែលរាងកាយបាត់បង់។ បើអ្នកមានបញ្ហាទល់លាមក គួរទទួលទានទឹក និងបរិភោគអាហារដែលមានកាកសរសៃច្រើនផង។-បញ្ហា ៖ ឈឺក្បាលមួយចំហៀង ឬប្រកាំង
-មូលហេតុ ៖ កម្រិត អ័រម៉ូន អេស្ត្រូចេន ដែលស្រកចុះយ៉ាងកំហ៊ុកក្នុងពេលមានរដូវ គឺជាមូលហេតុធ្វើឱ្យអ្នកឈឺក្បាលយ៉ាងខ្លាំងហើយអាចមានអាការរមូរក្អួតរួមជាមួយផងហើយធ្វើឱ្យអ្នកមានអារម្មណ៍ថាដូចជាចាញ់ពន្លឺថ្ងៃ។
-វិធីដោះស្រាយ ៖ ពិគ្រោះយោបល់ជាមួយគ្រូពេទ្យអំពីការទទួលទានថ្នាំព្យាបាលប្រកាំង ដូចជាថ្នាំ ហ្វ្រូវ៉ាអ៊ីមមីត្រិច និងសូមិចជាដើម ។









តើខ្ញុំអាចសុំចូលជាសមាជិករបស់លោកផងបានទេ?
ខ្ញុំ ជាសិស្សនៃដុនបូស្កូកម្ពុជាម្នាក់ចង់បើកវិបសាយ មួយដើម្បីផ្តល់ពត៌មានសិស្សដុនបូស្កូកម្ពុជា ដល់សិស្សចាស់គ្រប់ជំនាន់ ហេតុដូចនេះហើយ ទើបខ្ញុំមានគោលបំណងបើកវិបសាយ ដោយដាក់ឈ្មោះថា សមាគមសិស្សចាស់នៃដុនបូស្កូកម្ពុជា
សូមគុណ
ខ្ញុំសង្ឃឹមថាបានទទួលការរៀនសូត្រពីលោកតាមរយៈ Email. នេះ
ជំរាបលា ថ្ៃងក្រោយជួបគ្នា!
Comment by គិន ក្រូច — February 22, 2007 @ 4:24 am
សូមអរគុណ! ក្រូច
តាអាចអនុញ្ញាតិឲ្យចៅកា្លយជាសមាជិកក្នុង blog នេះបានសូមចៅចុះឈ្មោះទៅ។
បើចៅចង់បង្កើត blog ផ្ទាល់ខ្លួនមានអីពិបាកទេ។ ប្រសិនបើមានចំងល់ចៅអាច មកសិក្សាអំពីការបង្កើត blog ដោយឥតគិតថ្លៃ និងរបៀបសរសេរដំណឹង នៅអង្គការវេទិការទូទៅនៃកម្ពុជា ផ្ទះលេខ ១៧D ផ្លូវលេខ ២៩៦។ ព័ត៌មានបន្ថែមទាក់ទង លោក វិសាល ០១៥ ៦៧៨ ៨៦៨។
Comment by cam629 — February 22, 2007 @ 11:23 am
អរគុណលោកតាដែលបានទទួលស្គាល់ឈ្មោះខ្ញុំបាទ
ឥឡូវនេះខ្ញុំចង់បើកគេហទំព័រថ្មីដោយមានដាក់រូបភាពនិងការចង្អុលបង្ហាញ់ទិន្និន័យខ្លះៗដែលទាក់និងដំណើការណ៏របស់សមាគមសិស្សចាស់នៃដុនបូស្កូកម្ពុជា
ខ្ញុំសូមជំរាបជួនលោកតាអោយបានដឹងថាៈ
មូលនិធិដុនបូស្កូកម្ពុជាគឺជាអង្គការក្រៅរដ្ឋាភិបាលមួយដែលបានជួយបណ្តុះបណ្តាល
វិជា្ជជីវៈដល់យុវជន ដើម្បីអោយពូកគេមានសម្ថភាពការងារពិតប្រាកដដើម្បីរកប្រាក់ចំណូលសំរាប់ចិញ្ចឹមជីវិតខ្លួនឯងនិងក្រុមគ្រូសារ
Comment by គិន ក្រូច — March 12, 2007 @ 3:55 am