សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

December 12, 2006

ប្រដាប់​បន្តពូជ

រាង្គកាយបុរស

សរីរភេទរបស់បុរស
 
  
Male_frontលិង្គរួមផ្សំដោយជាលិកាស្ពោតម៉្យាងពោរពេញដោយសសៃឈាមយ៉ាងច្រើន ហើយ​វា​ឡើងរឺង ដោយ​សារ​ការ​បំពេញ​ដោយ​ឈាម​ទៅក្នូងជាលិកាស្ពោតនោះ នៅ​ពេល​មាន​ការ​សម្រើប ។ នៅខាងក្នុងលិង្គមានបំពង់បង្ផួរនោមមួយួដែលតភ្ជាប់ពី ប្លោក​នោម​រហូត​ដល់ផ្នែកខាងចុងនៃ​លិង្គ ​។​ បំពង់នេះវាបញ្ចោញ ទឹកកាម​ទៅ​ក្នុង​ទ្វារ​មាស​នៅ​ពេល​រួម​ភេទ​ និងជាបំពង់សំរាប់​បញ្ចោ​ញ​ចោល​ ទឹក​នោមពីប្លោក​​នោមមក​ខាង​ក្រៅ​ ។  
 
តាមការសិក្សាបានបញ្ចាក់ថា ទំហំជាមធ្យមរបស់លិង្គ

នៅ​សភាព​ទន់ មិនទាន់ឡើងរឹង មានប្រវែងពី ៦៥ ទៅ ១០០ មីលីម៉ែត្រ និងិអង្កត់ផ្ចិតប្រវែង ២៥ មីលីម៉ែត្រ ។
នៅពេលវាឡើងរឹង ជាមធ្យមមានប្រវែងពី ១៤០ ទៅ ១៦៥ មីលីម៉ែត្រ និង អង្កត់ផ្ចិតប្រវែង ៤០ មីលីម៉ែត្រ ។ 
 
 រូបរាង្គ
 
Male_Sideពងស្វាស មានរាងមូលដូចកូនបាល់ ហើយដែលស្រោប និងការពារដោយភ្នាស ឬស្បែកម៉្យាង ដែលគេហៅ ថា ស្រោម​ពង​ស្វាស​ សំរាប់ទប់ទល់ជាមួយការបះទង្គិចពីខាងក្រៅនិងទ្រទ្រង់ដល់​ ​ការ​ផលិត​ មេជីវិត​ ឈ្មោល​ ទឹកកាម និង អកម៉ូន ដែល​មានប្រមាណ ១០ ភាគរយ នៃចំណុះ ទឹកកាម​ ក្នុង​ពេលបញ្ចោញ ម្តងៗ។ ក្នុងសភាពធម្មតាទឹកកាមមាន ស​ភាព​ខាប់​អន្ធិល​ ព៌ណ​ ស-លឿង មានក្លិនពិសេសផ្ទាល់របស់វា។ វាស្ថិតនៅក្នុង សភាពខាប់ ៗ បាន​ក្នុង​រយៈ​ពេល ១៥ នាទី រួចកក បន្ទាប់​ពី​បាន​បញ្ចោញមកក្រៅ ។ លិង្គ និង​ពងស្វាស​ រួញខ្លី និងរួញតូចនៅពេល​រងា​រឬត្រជាក់​ ។ ​សភាពដូចនេះដោយសារ សរីររាង្គ ទាញយកឈាមចេញពីវា ដើម្បី​ថែរក្សា​ឱ្យ​ឈាម​ស្ថិត​នៅក្តៅដូចសីតុណ្ខភាពធម្មតានៅក្នុងខ្លួនមនុស្ស យើង ។ ជួនកាល ពង​ស្វាស​តែមួយ ឬទាំងពីរ អាច​រួញ​បាត់​ទៅ​ខាង​ក្នុង​ ហើយធ្លាក់ចុះមកវិញនៅពេល ដែលលក្ខខណ្ឌ​មាន​​ភាព​កក់ក្តៅឡើងវិញ ។

ថង់ទឹកកាម( Seminal vesicles)

មានចំនួនពីរ ស្ថិតនៅពីខាងក្រោយប្លោកនោម វាផលិតទឹកខាប់ៗ ម៉្យាងសំរាប់ចិញ្ចឹម និងសំរួល​ដល់​ចលនា​មេជីវិត​ឈ្មោល ។​ ថង់ទឺកកាមវាចូលរួមបង្កើតទឹកកាមប្រមាណជា ៦០ ទៅ ៧០ ភាគរយ នៃចំណុះទឹកកាម ក្នុងពេល បញ្ចោញម្តង។  
 
ប្រូស្តាត

មានមុខងារជាក្រពេញ និង ជា ប្រដាប់បិទបើក បង្គួរនោមនៅពេលបញ្ចោញទឹកនោម និង ទឺកកាម ។ វាស្ថិតនៅកន្លែងតភ្ជាប់រវាងប្លោកនោម និង បំពង់បង្គួរនោមរហូត ដល់ផ្នែកខាង
ចុងនៃលិង្គ។ ប្រូស្តាត ចូលរួមបង្កើត និងបញ្ចោញទឹកកាមប្រមាណ៣០ភាគរយនៃចំណុះ
ទឹកកាមក្នុងពេលបញ្ចោញម្តងៗ។ 
 
ភាពគ្រប់ការ រឺពេញវ័យកំលោះ

ភាពគ្រប់ការ ឬ ពេញវយ័កំលោះចំពោះក្មេងប្រុស ជាមធ្យមអាចចាប់ផ្តើមក្នុងចន្លោះ ពីអាយុ ១២ ទៅ ១៨ ឆ្នាំ។ នៅពេលនេះ ក្មេងប្រុសមានការប្រែប្រួល ផ្នែក រូបរាងកាយទូទៅផង និងអារម្មណ៍​ផ្លូវ​ចិត្តផងដែរ​។ ​គេចាប់ផ្តើម ចង់ដឺង ចង់ឮ នូវអ្វីៗ​នៅ​ជុំវិញ​ខ្លួនដូចជា រឿងស្នេហា រឿងរួមភេទ និងចង់សាកល្បងនូវអ្វីដែលថ្មី គេចង់មានមិត្តភក្តិ មកជជែកគ្នាលេង ជា​​ពិសេស​​គឺ​ មិត្តភក្តិដែល​មាន​ភេទផ្ទូយគ្នា។ ចំពោះរាងកាយ ចាប់ផ្តើមធំធាត់ និង ឡើងកំពស់ មានការប្រែសំលេង​ឡើង​គ្រលរ ធំ ចាប់​ផ្តើម​មាន​ចេញ​មុនគ្រាប់តូចៗនៅលើមុខ។ នៅលើដងខ្លួន មានដុះរោម ច្រើន ជាងធម្មតា នៅលើដៃ ជើង ក្លៀក ដុះពុកមាត់ ពុកចង្កា និង នៅលើ ថ្ងាសប្រដាប់ ភេទ (Pubis) ជាដើម។

សរីរាង្គភេទ ដូចជា លិង្គ មានការប្រែប្រួល រីកធំ និង លូតវែង ពងស្វាសមានការរីក លូតលាស់ធំ និង ចាប់ផ្តើម ផលិត មេ​ជីវិត​ឈ្មោល រីឯស្រោមពងស្វាស ឡើងព៌ណ ក្រមៅបន្តិច ហើយ​ម្តង​ម្កាល អាចមានហូរចេញទឹកកាម នៅពេលយប់ ដោយ​មិន​ ដឹងខ្លួន រឺ នៅពេលយល់សប្តិ ដែលគេហៅថា សុបិនសើម នៅពេលនេះ អ័រម៉ូនបុរស (Testoterone) ចាប់ផ្តើមធ្វើការ ធ្វើ​ឱ្យ​សរីរាង្គភេទ ចាប់មានដំណើរការឡើង និង ផលិតនូវ មេជីវិតឈ្មោល ហៅថា ស្ពែម៉ាតូសូអ៊ីត Spermatozoid។  
 
ការធ្វើអោយមានសំរើប

ការធ្វើឱ្យមានសម្រើបគឺជា ការធ្វើឱ្យមានភាពត្រេកត្រអាលដោយខ្លួនឯង ឬ ដោយ ដៃគូស្នេហា ដែលជួនកាល ធ្វើឱ្យមាន ការចេញទឹកកាម ចំពោះបុរសពេញវយ័ និង មានការចេញទឹករំអិល ចំពោះស្ត្រី បន្ទាប់ពីមានការប៉ះពាល់ រឺ មានការត្រដុស អង្អែល ទៅលើ សរីរាង្គភេទ រឺ សារពាង្គកាយ។ ក្មេងប្រុសជំទង់ចូលចិត្ត លេង ប្រដាប់ភេទខ្លួនឯង ពីព្រោះ វាធ្វើ​អោយ​ពួក​គេ​មាន​អារម្មណ៍រីករាយ។ ប៉ុន្តែការធ្វើឱ្យសម្រើបក្នុងគោលបំណងផ្លូវភេទ ចាប់ផ្តើមនៅពេលពេញវយ័ ចាប់ពីអាយុ ១២ ទៅ ១៨ ឆ្នាំ។  
 
ការបញ្ចេញទឹកកាម

ការបញ្ចោញទឹកកាមម្តងៗ មានចំណុះពី ២ ទៅ ៦ មីលីលីត្រ ហើយនៅក្នុងទឹកកាម នេះអាចមាន មេជីវិតឈ្មោល ពី ៣០ ទៅ ២០០ លាន ក្នុង ១ មីលីលីត្រ នៃទឺកកាម។  

រាង្គកាយនារី
សរីរាង្គកាយនារី

 
កាយវិភាគ សរីរសាស្រ្ត
 
ផ្នែកខាងក្រៅ មានបបូរធំ និង បបូរតូច សំរាប់គ្រប និង ការពារ ទ្វារមាស និង រន្ធនោម។    
 
Female_frontទ្វារមាស ជាផ្នែកមួយនៃប្រដាប់បន្តពូជស្ត្រី វាជាផ្លូវសំរាប់ ឈាមរដូវ និងជាផ្លូវ សំរាប់​ឲ្យ​ ​ទារកឆ្លងកាត់នៅ ពេលកើត។ មាត់ច្រកចូល ខាងក្រៅ នៃទ្វារមាស ពទ្ធ័ជុំវិញ ដោយ​​សារភ្នាស ស្តើង រឺ ក្រាស់ ដែ់លគេ ហៅថាសន្ទះព្រហ្មចារីយ៍ hymen ឬ ភ្នាស​សន្ទះរន្ធយោនី ដែលគេមិនបានដឹងមុខងារ ជីវសាស្ត្រ របស់វាពិតប្រាកដទេ។

នៅ​ពេលមានការរួមភេទលើកដំបូង ភ្នាសនេះ អាចដាច់ រឺ រហែក ដែល​ជួន​កាល​ធ្វើ​អោយ ​មានការហូរឈាម តិច រឺ ច្រើន​ទៅ​តាម​ ភាព​យឺត elasticity របស់វា​។​។​សន្ទះ​ព្រហ្មចារីយ៍​នេះ ​មានរូបរាងមិន ដូចគ្នា ចំពោះស្ត្រីគ្រប់ៗរូបនោះទេ ខ្លះ​មាន​សន្ទះ​ព្រហ្មចារីយ៍​ស្តើង ​ខ្លះទៀត​ក្រាស់ ​​ខ្លះទៀតមានភាពយឺត ល្អ រហូតដល់មិនអាច ដាច់នៅពេល រួមភេទលើកដំបូងទៀតផង រីឯ​ ស្ត្រីខ្លះទៀតគ្មាន សន្ទះព្រហ្មចារីយ៍ ពីកំនើតតែម្តង។ តាមពិតប្រហែល ៣០5 នៃស្ត្រីភេទ មានសន្ទះនេះស្តើង ដែល​ងាយ​ដាច់​រហែក ដោយការធ្វើលំហាត់ប្រាណ ឬ ដោយការញាត់​ប្រដាប់​អ្វីមួយចូលទៅក្នុងទ្វារមាស 9ក្មេងស្រី នូវ​បណ្តា​ប្រទេស​អ៊ឺរុប​ ចូល​ចិត្តយក​ សំឡី ​ទៅ​ដាក់​ចូល​ក្នុង​ទ្វារ​មាស​ នៅ​ពេល មករដូវដើម្បី ហែលទឹក ក្នុងអាងហែលទឹកនៅពេលមានរដូវប ឬ​ ​ការប្រើសំឡី អនាម័យ ក្រាស់ ហើយ រឹង ក៏អាចអោយវាដាច់មុនមានការរួមភេទលើក​ដំបូង​ដែរ​។ ​អាស្រ័យហេតុនេះហើយ ការ​គ្មាន​ចេញ​ ​ឈាមក្រោយពេល រួមភេទលើកដំបូង​​មិនមាន ន័យថា ស្ត្រីនោះមិន ក្រមុំព្រហ្មចារីយ៍នោះទេ។ នៅ​ជុំវិញ​ទ្វារ​មាស ​មាន​ សាច់ដុំខ្ជឺប ​ឬ សាច់ដុំកង នៅទីនោះ វាមានក្រពេញបញ្ចោញសារធាតុ រំអិល នៅពេល មានអារម្មណ៍ផ្លូវភេទ ដើម្បី​សំរួល​ដល់ ការរួម​ភេទ​ផង​ដែរ​។ ​

គ្លីតូរីស ឬ ឆ្តេញៈ ជាផ្នែកមួយស្ថិតនៅ ផ្នែកខាងលើនៃបបូរតូច វាជាកន្លែង ដែលងាយមានភាព រំញោចខ្លាំង នៃ​សរីរាង្គ​ភេទ​របស់ស្ត្រី។​ ស្ត្រីខ្លះយល់ថា ទឹកនោម ចេញមកក្រៅតាមទ្វារមាស ប៉ុន្តែការពិតទឹកនោម ចេញមកក្រៅតាមបំពង់នោម ដែល​ស្ថិត​នៅផ្នែកខាងក្រោមនៃ គ្លីតូរីស។

ស្បូន ជាផ្នែកមួយនៃប្រពន្ធ័បន្តពូជស្ត្រី។ ស្បូនមានច្រើនផ្នែកគឺៈ មាត់ស្បូន កស្បូន តួស្បូន និង ដៃ ស្បូន។ មាត់ស្បូនគឺជា រន្ធតូចមួយតភ្ជាប់ពីទ្វារមាសមកស្បូន និង ជាផ្លូវ ដែលមេជីវិតឈ្មោលឆ្លងកាត់នៅពេល រួមភេទ ដើម្បីចូលមកក្នុងុស្បូន។ ស្បូន វាមានរាងដូច កូនផ្លែល្ហុងសំយុងទងចុះក្រោម ជាសរីរាង្គមួយ ដែលមាន សាច់ដុំក្រាស់ និងមានទំហំ ប៉ុនកណ្តាប់ដៃ ពេលគ្មានផ្ទៃពោះ។ ស្បូនគឺជាប្រភព នៃការមករដូវ ជាផ្លូវដែល មេជីវិតឈ្មោល ធ្វើដំណើរ ទៅជួបមេជីវិតញីនៅដៃស្បូន និង ជាកន្លែងដែលផ្ទុកកូន ពេលមានគភ៌។ ចំណែកសាច់ដុំស្បូន កន្ត្រាក់ជួយ បញ្ចោញ ទារកពេលកើត។

ដៃស្បូន មានពីរ ឆ្វេង និង ស្តាំ ជាបំពង់ដែលមានរាងជាប្រម៉ោយនៅផ្នែក ខាងចុង ដែលគេ ហៅថា ប្រម៉ោយដៃស្បូន ដែលមានតួនាទីចាប់យកពងដែលខ្ជាក់ ចេញពីកន្សោមពង អោយចូលទៅក្នុងស្បូន។ ការជួបគ្នារវាង មេជីវិតញី និង មេជីវិតឈ្មោល ប្រព្រឹត្តទៅនៅដៃស្បូន រួចបង្កើតបាន ជាពងមានជីវិត 9មេបរយៀប ដែលគេហៅថា ការបង្កកំណើត។ ពងដែលបង្កកំនើតហើយ ធ្វើដំណើរចុះទៅតួស្បូន និង តោងជាប់ទៅនឺង ជញ្ចាំងស្បូន នៅពេលវាមានអាយុ ពី ៦ ទៅ ៨ ថ្ងៃ។

កន្សោមពង
មានពីរ នៅសងខាងដៃស្បុនូ វាបង្កើត និង បញ្ចោញមេជីវិតញី ជារៀងរាល់ខែ ចាប់ពីពេលពេញវយ័ ឬ គ្រប់ការ រហូតដល់វយ័អស់រដូវ។
  
ភាពគ្រប់ការ
 
ចំពោះក្មេងស្រី ការពេញវ័យគ្រប់ការ អាចចាប់ផ្តើមជាមធ្យម ពីចន្លោះ អាយុ​១២ – ១៨ ឆ្នាំ។

ការ​លូត​លាស់ៈ ភាពពេញវ័យរបស់ក្មេងស្រី ច្រើនចាប់ផ្តើមមុនក្មេងប្រុស។ កត្តាអ័រម៉ូន homone គឺជា គន្លឹះ​ក្នុង​ភាព​ពេញ​វ័យ​របស់ ​ស្ត្រី ជាពិសេស អ័រម៉ូន អឺសត្រូហ្សែន Oestrogene ដែលមានតួនាទី យ៉ាងសំខាន់ ក្នុងការធ្វើ អោយមានការ ផ្លាស់ប្តូរលក្ខណរបស់ស្ត្រី។ នៅពេលនេះ ក្មេងស្រីមានការប្រែប្រួល ផ្នែករាងកាយ និង ចាប់ផ្តើមមានរដូវជា លើកដំបូង។ គេសង្កេតឃើញ មានការ ប្រែប្រួល នៅលើស្បែក ជាពិសេស ស្រទាប់ខ្លាញ់ ក្រោមស្បែក ដែលធ្វើអោយ ស្បែក ចាប់ផ្តើម រលោង និង មានសភាព ភ្លឺថ្លាជាងមុន។ ក្រពេញ្ញញើសក៏មាន សកម្មភាព ខ្លាំងក្លាជាងមុនដែរ ដែលជួនកាលធ្វើអោយស្ត្រី មាន​ក្លិននៅលើខ្លួន។ រីឯក្រពេញ ផលិតជាតិខ្លាញ់ ក៏មានសកម្មភាពខ្លាំងក្លាដែរ ជាមូលហេតុ ធ្វើអោយក្មេងស្រី មាន​ចេញ​មុន​គ្រាប់​តូច​ៗ​ នៅលើផ្ទៃមុខ នៅពេល ទើបតែពេញវ័យដំបូង។ សំលេង ចាប់ផ្តើម ប្រែឡើងស្រួយ មានការលូតកំពស់ និង អាចមានឡើង ទំងន់ រីឯ ឆ្អឹងត្រគាក ក៏ចាប់ផ្តើមរីកធំជាងមុនដែរ។ ការប្រែប្រួលនេះ មិនមែនមានតែចំពោះ រូបរាងកាយទេ គឺវាមាន ការប្រែប្រួល ទាំងអារម្មណ៍ផ្លូវចិត្តផងដែរ នៅពេលនេះ ក្មេងស្រី ច្រើនមានសភាព ស្ងៀមស្ងាត់ជាងធម្មតា អៀន​ប្រៀន​ ហើយក៏ចូ៏លចិត្ត សំងំលាក់ខ្លួន រឺ ចូលចិត្ត នៅតែម្នាក់ឯង។ លក្ខណៈបែបនេះ អាចធ្វើអោយ អ្នកជា ម្តាយ មាន​ការ​ចាប់​អារម្មណ៍ ហើយក៏ជាប្រការល្អ បើគាត់ចាប់ផ្តើមយកចិត្ត ទុកដាក់ ដល់កូនរបស់គាត់។ ការមកឈាមរដូវនេះបញ្ជាកា់ថា គេ​ដល់ពេលពេញវ័យ និង អាចមានផ្ទៃពោះបាន បើគេមានការរួមភេទ ដោយ មិនបានប្រើប្រាស់មធ្យោបាយ ពន្យាកំនើត ណាមួយបានត្រឹមត្រូវនោះទេ។

រោមៈ រោមតូចឆ្មារៗ ចាប់ផ្តើមមានដុះនៅខាងលើ ជើង ដៃ ក្លៀក និង នៅជុំវិញ ដោះ ជាមួយ​គ្នា​នេះដែរ ក៏មាន​ការ​ចាប់​ផ្តើម​ដុះ​រោម​តូចៗ នៅជុំវិញប្រដាប់ភេទនិង លើថាសនៃប្រដាប់ភេទ។

ដោះ ​សញ្ញាទី១ នៃការប្រែប្រួល គឺមានការរីកធំ នៃរង្វង់ជុំវិញក្បាលដោះ ដែលមានព៌ណរាង​ក្រម៉ៅ​បន្តិច​។ ក្បាលដោះ ឡើង​រីក​ធំបន្តិច រួមជាមួយការ រីកធំនៃតួដោះទាំងមូល។ ជាទួទៅ ទំហំដោះទាំងពីរ មិនស្មើគ្នាទាំងស្រុងទេ ហើយ វា​ក៏មិន​មាន​ទំហំ​ប៉ុន​ៗគ្នា​ ចំពោះស្ត្រី​គ្រប់ៗរូបនោះដែរ។

ពេលមានរដូវដំបូង

ជាធម្មតាស្ត្រីចាប់ផ្តើមមានរដូវនៅ ចន្លោះអាយុ ពី ១២ ទៅ ១៨ ឆ្នាំ។ ចាប់ពីពេល មានរដូវដំបូង ស្ត្រីចាប់ផ្តើម មានរដូវ ជា​រៀងរាល់ខែ រហូតដល់វ់យ័អស់រដូវ ដែល មានជាមធ្យម ពីអាយុ ៤៥ ទៅ ៥៥ ឆ្នាំ។ ជារឿយៗ ស្ត្រីតែងជួប ប្រទះនូវបាតុភាព មួយដែលគេហៅថា ការធ្លាក់ស ឬ ធ្លាក់រំអិល ទឺករំអិលនេះ គ្មានក្លិនទេ គឺជា ការបញ្ចោញ្ញ តាមបែបលក្ខណៈធម្មជាតិ របស់​កោសិកាទ្វារមាស វាមិនមែនជាសញ្ញា នៃការមានរោគឆ្លងនោះទេ។ ការបញ្ចោញនេះអាចច្រើន ឬតិច និងខុសៗគ្នា ពីស្ត្រី ម្នាក់ ទៅស្ត្រីម្នាក់ទៀត។ ការបញ្ចោញនេះ រួមចំនែក ធ្វើអោយមានសំណើមនៅក្នុងុ ទ្វារមាស។ ការមកឈាមរដូវ គឺ​ជា​ការ​ហូរ​ឈាម​យឺត​ៗ ​ចេញពីស្បូនតាមទ្វារមាស ដែលលាយឡំ និង កំទេចកំទីស្រទាប់ស្តើងរបស់ស្បូន ហើយជាការ
សំគាល់​ពី​ ដំណើរ​ឈាម​ រដូវប្រចាំខែរបស់ស្ត្រី បើគ្មានការបង្កកំណើតទេ យើងហៅថា ការធ្លាក់ឈាមរដូវ។

ស្ត្រីមានសុខភាពធម្មតាមានរយៈពេលនៃ វគ្គរដូវរៀងរាល់ខែចន្លោះពី ២១ ទៅ ៤០ ថ្ងៃ។ ចំពោះស្ត្រីដែលមានរដូវទៀងទាត់ គឺ រយៈពេល ២៨ ថ្ងៃ។ រយៈពេល ធ្លាក់ ឈាមរដូវម្តងៗ មានជាមធ្យមពី ៣ ទៅ ៥ ថ្ងៃ រយៈពេលនេះ មានការប្រែប្រួល ទៅ​តាម​បុគ្គល​ម្នាក់​ៗ​។

ការមានគភ៌

ការបង្កកំណើត គឺជាការរួមផ្សំនៃ មេជីវិតឈ្មោល ឬស្ពែម៉ាតូសូអ៊ីត និង មេជីវិតញី ឬ អូវុល។ ពេលនោះជីវិតចាប់ កកើត ហើយទារកចាប់ផ្តើមលូតលាស់ នៅក្នុងស្បូន របស់ស្ត្រី ក្នុងរយៈពេល ៩ខែ ទើបគ្រប់ខែកើត រឺ អាចលើសនេះ បន្តិចបន្តួច។ ពេល​​ស្ត្រីមានគភ៌ រឺ មានផ្ទៃពោះ សញ្ញាសំខាន់ជាងគេ គឺការបាត់រដូវ បន្ទាប់ពីមានការរួមភេទ។ ក្រៅពីនេះ ដោះ​របស់​គាត់​ឡើង​ធំ ជុំវិញរង្វង់ដោះ ឡើងខ្មៅ។ ៣ខែ ដំបូង រឺ ហៅថា ត្រីមាសទី១ គាត់ច្រើនតែ មានសញ្ញាមួយចំនួន ដែល​អាច​ធ្វើ​ឲ្យ​គាត់ ក្អួតចង្អោរ អស់កំលាំង វិលមុខ ធុំអាហារ រឺ ចង់ញ៉ាំ ម្ហូបអាហារ ប្លែកជាងទំលាប់ធម្មតា ដែលគេហៅថា ការ​ចាញ់​កូន​។ ​នៅ​ខែទី ៤ រឺ ហៅថា ត្រីមាសទី ២ ពោះ ចាប់ផ្តើមឡើងូធំ ដែលយើងតែងហៅថា ខ្ទាតពោះ។ នៅខែទី ៥ កូន​មាន​ចលនា​នៅ​ក្នុងពោះ ដែលចាស់ៗ និយាយថា កូនបំរះ។ ចាប់ពីខែ ទី ៧ រឺ ហៅថា ត្រីមាសទី ៣ ទៅ ទារក​ចាប់​ផ្តើម​បង្វិល​ក្បាល​ចុះ​ក្រោម។ ការបង្វិលនេះជួនកាលអាច បណ្តាលអោយ ម្តាយមានការឈឺចាប់ខ្លះដែរ ហើយស្ត្រី ចាប់​ផ្តើម​មាន​នោម​ញឹក​ញាប់​។​ តាមធម្មតា គភ៌គ្រប់ខែ ដល់ពេលសំរាល គឺនៅ ចន្លោះពី ៩ ដល់ ៩ ខែ ១០ ថ្ងៃ។ កាលណាទារក កើត​មុន​រយៈពេលនេះ គ​េហៅថា កូនកើតមិនគ្រប់ខែ ដែលតំរូវអោយមានការថែទាំពិសេស។ នៅក្នុងកំលុងពេល មានផ្ទៃពោះនេះ ស្ត្រីមិន​មាន​ការ​មក​រដូវ​ទៀត​ទេ រហូតដល់ពេលសំរាលកូនរួច បាន ៦ សប្តាហ៍។ អាស្រ័យហេតុនេះ បើមានការធ្លាក់ឈាម ក្នុង​កំឡុង​ពេល​មាន​ ផ្ទៃពោះ គឺជាសញ្ញាមិនធម្មតា ដែលតំរូវអោយស្ត្រីនោះ ត្រូវតែទៅ ពិគ្រោះយោបល់ ជាមួយ គ្រូ​ពេទ្យ​ជំនាញ​ជា​បន្ទាន់។

ឯកសារយោងៈ
ក្រសួងសុខាភិបាល កម្មវិធីជាតិសុខភាពបន្តពូជ, កក្កដា ២០០២, សៀវភៅសំរាប់​ អ្នកផ្តល់សេវា

ផ្នែក​ពន្យា​កំនើត​នៅ​មណ្ឌល​សុខភាព​ , ​ភ្នំពេញ
Jenny McCloskey, YOUR SEXUAL HEALTH
SIPAR, Edition 2004/Printed in Cambodia ខ្ញុំចង់ដឹង ខ្លួនមនុស្ស និងសុខភាព
Maloin S.A. Editor 2004 L’essentiel médical et biologie
Dylan Jones, GQ, The Joy of Sex for 21th century
  
ឯកាសារ​៖

សមាគមឥន្ទធនូ ភ្នំពេញ កម្ពុជា

1 Comment »

The URI to TrackBack this entry is: http://cam629.blogsome.com/2006/12/12/p180/trackback/

  1. គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ ។

    Comment by ទឹម បឿន — December 16, 2006 @ 7:25 am

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.