បំបាត់ការចុកចាប់គ្រាប់ភ្នែកពេលនៅមុខកញ្ចក់កុំព្យូទ័រ

បច្ចុប្បន្ននេះការប្រើកុំព្យូទ័របានក្លាយជាការងារដែលមិនអាចចៀសវាងបាន។ ការអង្គុយត្រាំត្រែងនៅមុខកញ្ចក់កុំព្យូទ័រអាចបង្កឱ្យចុករោយគ្រាប់ភ្នែក និងមានអារម្មណ៍ធុញថប់។
ដើម្បីកាត់បន្ថយការកើតបញ្ហានេះឡើង អ្នកអាចអនុវត្តដូចខាងក្រោមនេះ
១-បិទភ្នែកទាំងពីរចុះ បន្ទាប់ពីនោះឱ្យប្រើបាតដៃទាំងសងខាងមកបិទត្រង់គ្រាប់ភ្នែកទាំងពីរ។ ភាពកក់ក្តៅពីបាតដៃនឹងជួយបន្ធូរភាពស្ពឹកចុករោយនៃគ្រាប់ភ្នែកបានមួយ កម្រិត។
២-បិទភ្នែកទាំងពីរចុះ បោះដៃទាំងពីរមកដងខ្លួន អាចអនុវត្តក្នុងពេលដែលអង្គុយនៅលើកៅអីកុំព្យូទ័រក៏បាន ក្រោយពីនោះមកឱ្យស្រូបខ្យល់ដកដង្ហើមចូលជ្រៅៗឱ្យបានច្រើនលើក ។
៣- បន្ទាប់ពីបិទភ្នែកហើយ នៅពេលបើកភ្នែកឡើងមកវិញគួរបើកសន្សឹមៗសម្លឹងកញ្ចក់កុំព្យូទ័រឱ្យបានធំអស់មួយកុំព្យូទ័រសិន ឬសម្លឹងបរិវេណតែមួយរូបភាពដែលត្រូវការប្រើ។
៤- បិទភ្នែកចុះមួយសារទៀត ដកដង្ហើមចូលជ្រៅៗហើយសឹមបើកឡើងវិញ ។
ត្រូវអនុវត្តបែបនេះដដែលៗទៅមកឱ្យបាន៣ដង ពេលនោះអ្នកនឹងមានអារម្មណ៍ធូរស្រាលឡើងពីការហត់នឿយ ។


មួយដែលលោកអ្នកបានរង់ចាំជាយូរមកហើយ វិបផតថលព័ត៌មានសហគមន៍បានដំណើរការបញ្ចូលព័ត៌មានជូនប្រិយមិត្ត ជាពិសេសប្រជាជនកម្ពុជាអានដំណឹង និងព័ត៌មានផ្សេងៗ ។
សម្រាប់លោកអ្នកដែលមានបំណងផ្ញើឯកសារ ឫធ្លាប់ផ្ញើឯកសារសម្រាប់ វិបផតផលនេះផ្សាយជូនលោកអ្នក ។


បុរសនៅពេលដែលបានទទួល វីតាមីន ដេ ពីពន្លឺថ្ងៃ គឺជួយកាត់បន្ថយគ្រោះថ្នាក់ពីការកើតជំងឺមហារីកក្រពេញពងស្វាស។ ការសិក្សាស្រាវជ្រាវបានធ្វើទៅលើក្រុមបុរសគំរូពីមហាវិទ្យាល័យហាវើត និងមន្ទីរពេទ្យស្ត្រី ប៊្រីកហេម ដោយអ្នកស្រាវជ្រាវបានយកគំរូឈាមរបស់បុរសចំនួន១.០៨២នាក់ដែលកើតមហារីកក្រពេញពងស្វាសក្នុងរយៈពេល១៥ឆ្នាំក្រោយមកទៀត ដោយការវាស់ធាតុផ្សំនៅក្នុងវីតាមីន ដេ ២ប្រភេទដែលជួបនៅក្នុងឈាមមកប្រៀបធៀបជាមួយបុរសចំនួន១.៧០១នាក់ដែលមិនកើតមហារីក។







