សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

January 3, 2007

វីតា​មីន​ដេ​ជួយ​ឱ្យ​គេច​ផុត​ពីជំងឺ​មហារីក​ក្រពេញ​ពង​ស្វាស

បុរសសិចស៊ីបុរស​នៅ​ពេល​ដែល​បាន​ទទួល វីតាមីន​ ដេ​ ពី​ពន្លឺ​ថ្ងៃ គឺ​ជួយ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ពីការ​កើត​ជំងឺ​មហា​រីក​ក្រពេញ​ពង​ស្វាស​។​ ការ​សិក្សា​​ស្រាវ​ជ្រាវ​បាន​ធ្វើ​ទៅ​លើ​ក្រុម​បុរស​គំរូ​ពី​មហា​វិទ្យាល័យ​ហា​វើត​ ​ និង​មន្ទីរ​ពេទ្យ​ស្ត្រី​ ប៊្រីក​ហេម​ ដោយ​អ្នក​ស្រាវ​ជ្រាវ​បាន​យក​គំរូ​ឈាម​​របស់​បុរស​ចំនួន​១.០៨២​នាក់​ដែល​កើត​មហា​រីក​ក្រពេញ​ពង​ស្វាស​ក្នុង​រយៈ​ពេល​១៥​ឆ្នាំ​ក្រោយ​មក​ទៀត​ ដោយ​ការ​វាស់​ធាតុ​ផ្សំនៅ​ក្នុង​វីតា​មីន​ ដេ​ ២​ប្រភេទ​ដែល​ជួប​នៅ​ក្នុង​ឈាម​មក​ប្រៀប​ធៀប​ជា​មួយ​បុរស​ចំនួន​១.៧០១នាក់​ដែល​មិន​កើត​មហា​រីក​។​​

លទ្ធផល​បាន​បង្ហាញ​ថា ​បុរស​ដែល​មាន​កំរិត​សារ​ធាតុ​ផ្សំ​វីតា​មីន​ ដេ​ ខ្ពស់​ គឺ​មាន​ឱកាស​គ្រោះ​ថ្នាក់​នៃ​ការ​កើត​​មហា​រីក​ក្រពេញ​ពង​ស្វាស​តិច​ជាង​អ្នក​ដែល​មាន​វីតាមីន​ ដេ ​ទាប​។

លទ្ធផល​ស្រាវជ្រាវ​ខាង​លើ​កាន់​តែ​គួរ​ឱ្យ​ទុក​ចិត្ត​ថែម​ទៀត​ នៅ​ពេល​ដែល​អ្នកស្រាវ​ជ្រាវ​យក​គំរូ​ឈាម​ពី​បុរស​​ដែល​ចូល​រួម​នៅ​ក្នុង​ការងារ​ស្រាវជ្រាវ​មក​ពិនិត្យ​រក​មើល​ជាតិ​កាល់ស្យូម​ និង​វីតា​មីន​ ដេ​។​

ទោះ​ជា​យ៉ាង​ណាក៏​ដោយ ​ក៏គ្រូពេទ្យ​ភាគ​ច្រើន​នៅមិន​ហ៊ាន​ផ្តល់យោបល់​ថា ពន្លឺ​ថ្ងៃផ្តល់​នូវវីតាមីន​ ដេ ​បាន​​ពិត​ប្ញយ៉ាង​ណាទេ​ គឺ​ត្រូវ​រង់​ចាំឱ្យ​មាន​ការ​សិក្សាស្រាវ​ជ្រាវ​លំអិត​ជាងនេះ​ទៀត​ ប៉ុន្តែក៏​ទទួល​ស្គាល់​ថា​ បើ​សិន​ជា​បាន​ហាល​ថ្ងៃ​ក្នុង​មួយ​ថ្ងៃប្រហែល​១៥​នាទីនោះ​នឹង​ជួយ​ឱ្យរាងកាយ​បាន​ទទួលវីតាមីន​ ដេ គ្រប់​គ្រាន់​។ តែបើសិន​ជា​ទទួល​ពន្លឺថ្ងៃ​ច្រើន​ហួស​ហេតុពេក​ក៏អាច​ធ្វើឱ្យ​កើត​ជំងឺ​មហារីក​ស្បែក​បាន​ដែរ​។

ក្រៅ​ពីនេះ​ នៅ​មាន​របាយការណ៍ស្រាវជ្រាវ​ផ្សេងទៀត​ក៏បាន​បង្ហាញ​ថា​ ការ​ពិសាទឹកដោះ​គោ​នឹងជួយ​បន្ថែម​វីតាមីន ដេ ​ឱ្យ​រាងកាយ​បាន ប៉ុន្តែ​បើពិសា​ច្រើនក៏ធ្វើឱ្យ​ប្រឈមនឹងការកើត​មហារីកក្រពេញ​ពង​ស្វាស​​បាន​ដែរ​។ គួរបញ្ជាក់​ថា ការ​ដែល​មនុស្ស​យើង​ទទួល​បាន​នូវ​សារ​ធាតុវីតាមីន​ច្រើន​ក៏អាច​ជួយ​ឱ្យ​រាង​​កាយ​ធំធាត់​ និងមាំ​មួនល្អ​ផងដែរ​ នេះបើតាម​របាយការណ៍នៃ​ការសិក្សា​ស្រាវជ្រាវ​នា​ពេល​កន្លង​មក​។​
(ដកស្រង​ពីកាសែត​កោះ​សន្តិភាព​)