បំបាត់ការចុកចាប់គ្រាប់ភ្នែកពេលនៅមុខកញ្ចក់កុំព្យូទ័រ

បច្ចុប្បន្ននេះការប្រើកុំព្យូទ័របានក្លាយជាការងារដែលមិនអាចចៀសវាងបាន។ ការអង្គុយត្រាំត្រែងនៅមុខកញ្ចក់កុំព្យូទ័រអាចបង្កឱ្យចុករោយគ្រាប់ភ្នែក និងមានអារម្មណ៍ធុញថប់។
ដើម្បីកាត់បន្ថយការកើតបញ្ហានេះឡើង អ្នកអាចអនុវត្តដូចខាងក្រោមនេះ
១-បិទភ្នែកទាំងពីរចុះ បន្ទាប់ពីនោះឱ្យប្រើបាតដៃទាំងសងខាងមកបិទត្រង់គ្រាប់ភ្នែកទាំងពីរ។ ភាពកក់ក្តៅពីបាតដៃនឹងជួយបន្ធូរភាពស្ពឹកចុករោយនៃគ្រាប់ភ្នែកបានមួយ កម្រិត។
២-បិទភ្នែកទាំងពីរចុះ បោះដៃទាំងពីរមកដងខ្លួន អាចអនុវត្តក្នុងពេលដែលអង្គុយនៅលើកៅអីកុំព្យូទ័រក៏បាន ក្រោយពីនោះមកឱ្យស្រូបខ្យល់ដកដង្ហើមចូលជ្រៅៗឱ្យបានច្រើនលើក ។
៣- បន្ទាប់ពីបិទភ្នែកហើយ នៅពេលបើកភ្នែកឡើងមកវិញគួរបើកសន្សឹមៗសម្លឹងកញ្ចក់កុំព្យូទ័រឱ្យបានធំអស់មួយកុំព្យូទ័រសិន ឬសម្លឹងបរិវេណតែមួយរូបភាពដែលត្រូវការប្រើ។
៤- បិទភ្នែកចុះមួយសារទៀត ដកដង្ហើមចូលជ្រៅៗហើយសឹមបើកឡើងវិញ ។
ត្រូវអនុវត្តបែបនេះដដែលៗទៅមកឱ្យបាន៣ដង ពេលនោះអ្នកនឹងមានអារម្មណ៍ធូរស្រាលឡើងពីការហត់នឿយ ។









ខ្ញុំឧស្សាហ៍ជួបបញ្ហានេះណាស់ ។ ជួនកាលពេលចេញពីកុំព្យូទ័រមក ភ្នែកខ្ញុំឡើងព្រាលអស់ មើលវត្ថុផ្សេងៗ ឃើញពីរហើយស្រអាប់ៗ ។ ពិតជាពិបាកណាស់ !! ខ្ញុំនឹងសាកល្បងតាមអត្ថបទនេះមើល៍ ។
Comment by ទឹម បឿន — January 30, 2007 @ 7:48 am