សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

February 22, 2007

៥ចំនុចជួយអ្នកមានវិបត្ដិស្នេហ៍

យុទ្ធសាស្ដ្រ៥យ៉ាង សំរាប់ជួយអ្នកមានវិបត្ដិស្នេហ៍ៈ​

រូបភាពរបស់​ ​healthandlove.​តើអ្នកមានអារម្មណ៍ថា​​ក្រៀម​ក្រំចិត្ដ​ ឯកោ ​មិនចង់​ទទួល​ទាន​​ចំណីអាហារ រឺ ក៏ចង់​សំងំខ្លួន​នៅ​ក្នុង​បន្ទប់​​ដោយ​មិន​ចង់ជួប​នរណា​​​​​នៅ​ពេល​​ដែល​សង្សារ​ រឺ ដៃគូ​របស់អ្នកប្រាប់អ្នកថា​  រឿង​យើង​ទាំង​ពីរ ​នាក់​ត្រូវ​ចប់ហើយ!​ ការ​ធ្វើ​បាប​ខ្លួនឯងបែបនេះ​គឺ​ជា​កត្ដា​​មិន​គួរ​គប្បី​សោះ​។ ​យ៉ាងណាម៉ិញ ប្រសិន​បើ​អ្នក​មាន​​វិបត្ដិ​ស្នេហា អ្នក​ត្រូវ​ចងចាំ​ថា ​អ្នក​​មិន​មែន​​ជាមនុស្ស​​ឯកោ​​ឡើយ​។ ​បើ​ដូច្នេះ​​​​​ខាង​ក្រោមនេះ​គឺ​ ជា​យុទ្ធសាស្ដ្រ ​៥ យ៉ាង​សំរាប់ជួយ​អ្នកមានវិបត្ដិ​ស្នេហា​ទាំងឡាយ ​ដើម្បី​កាត់បន្ថយ​​នូវ​បញ្ហា ​ផ្លូវ​ចិត្ដ​ទាំង​នោះ៖​

១.ប្រាប់នរណាម្នាក់អោយយល់ពីអារម្មណ៍របស់អ្នកៈ​

ស្វែង​រកមិត្ដណាម្នាក់ដែលអ្នកទុកចិត្ដ រឺ​ក៏​នរណា​ដែល​​អាច​ពិភាក្សាពី​អារម្មណ៍របស់​អ្នកបាន ​ និង​ នរណាម្នាក់​ដែល​អាចយល់​ពី​អារម្មណ៍​របស់អ្នក។

២.ថែរក្សាខ្លួនអ្នកអោយបានល្អៈ​

ការ​មាន​វិបត្ដិ​ស្នេហ៍​អាច​ធ្វើ​ឲ្យ​យើងមានអារម្មណ៍ពិបាក​ក្នុងចិត្ដ​យ៉ាង​ខ្លាំង​​ដូច​នេះ​ហើយ សូម​កុំបណ្ដោយ​ខ្លួន​អ្នក​ធ្លាក់ក្នុង​អន្លង់​ដ៏​ជ្រៅ​​បែប​​នេះ​​ឲ្យ​សោះ។​ អ្វីដែលអ្នក​គួរ​​ធ្វើនោះ​គឺគេងអោយ​បាន​គ្រប់គ្រាន់ ទទួលទានចំណី​អាហារ​ឆ្ងាញ់ៗ និ​ង ឲ្យ​បាន​គ្រប់​គ្រាន់​ ធ្វើ​លំហាត់​​​ប្រាណ​ជាប្រចាំ​ និង​ឲ្យ​តំលៃ​ទៅ​លើខ្លួន​អ្នក  និង​​កុំអស់​ស់ង្ឃឹម​​ក្នុងចិត្ដ​ឡើយ។


៣.រំលឹកនូវអ្វីដែលអ្នកធ្លា​ប់ទទួការជោគជ័​យកន្លងមកៈ​

រំលឹកនូវរាល់គុណសម្បត្ដិ របស់អ្នក​​ដែលមាន​កន្លងមក  និង ​គិតអ្វីដែលល្អ​អំពីអ្នក ហើយ ប្រសិន​បើអ្នក​គិតមិន​ឃើញដោយ​សារ​តែ​អ្នក​  មាន​វិបត្ដិស្នេហ៍​នោះ​អ្នក​អាច​​ឲ្យ​​​មិត្ដ​របស់​អ្នក​…  (អានបន្ត)​

February 21, 2007

ជាបុរស ប៉ុន្តែជាទូទៅ ដៃគូរួមភេទរបស់ជាបុរស ។ តើវានឹងអាចមានអ្វីកើតឡើង?

ជាបុរស ប៉ុន្តែជាទូទៅ ដៃគូរួមភេទរបស់ជាបុរស ។ តើវានឹងអាចមានអ្វីកើតឡើង?

នៅ​ពេល​និយាយ​ពី​បញ្ហា​មនោសញ្ចោតនា​របស់មនុស្ស​ យើង​ឃើញ​ថា បុរស​មួយ​ចំនួន​មាន​ការ​​ចាប់​ អារម្មណ៍​ភាគ​ច្រើន​តែ​ទៅ​លើ​ស្ត្រី​ភេទ​ មួយ​ចំនួន​ទៀត​មាន​ការ​ចាប់​អារម្មណ៍​​​តែ​ទៅ​លើ​បុរស​ដូច​គ្នា ​និង ​បុរស​ខ្លះ​ទៀត​មាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​មនុស្ស​​ទាំង​ពីរ​ភេទ​ ដូច​គ្នា​។​ នេះ​ជា​រឿង​ពិត ​ដែល​កើត​មាន នៅ​ក្នុង​ពិភព​លោក​យើង​នេះ​ ​ហើយ​វា​ក៏​មិន​មាន​​លក្ខណៈ​អ្វីប្លែក​គ្នា​ ចំពោះ​ប្រទេស​កម្ពុជា​យើង​ ក្នុង​ពេល​ បច្ចុប្បន្ន​នេះ​ដែរ​។​

ករណីដែលបុរសណាម្នាក់ ​មានដៃគូស្នេហាជាមួយ​បុរស​ដូចគ្នា ម្តងម្កាល​ ឬ ​ជា​អចិន្ត្រៃយ៍  ​ពួកគេហាក់​ មានអារម្មណ៍​លំបាក​ក្នុងការ​បញ្ចោញ​ ឬ​ បង្ហាញ​ដោយ​ចំហ​ឲ្យ​​អ្នក​ដទៃ​ដឹង​ឮណាស់ ​ដោយសារភាព​ខ្មាស់អៀន ​និង ​ការរើសអើងនៅក្នុងសង្គម។ ​អ្វីដែល​ជាបញ្ហានោះ​ គឺថា​ តើពួក​គេនឹង​ត្រូវ​ប្រឈម​​មុខ​ ជាមួយ​ នឹងក្រុមគ្រួសារ​ មិត្តភក្តិ ​និង ​សង្គមជា​ទូទៅ ​ដោយ​របៀប​ណា ​អំពីបញ្ហា​ផ្លូវភេទ​ ដែល​ជាចំនែក​ មួយ​នៅ​ក្នុង​ឆាក​ជីវិត​របស់​ពួក​គេ​។​

ជា​​លទ្ធផល​ ​ធ្វើឲ្យ​ពួក​គេមាន​ការ ​ខ្វះ​ខាត​នូវ​ព័ត៌មាន​ ​និង ​ចំនេះដឹង​ស្តីអំពី ​បញ្ហាសុខភាពជាទូទៅ​ បញ្ហាសុខភាពបន្តពូជ ​និង ​ព័ត៌មាន​ពី​ បញ្ហា​ជំងឺ​កាមរោគ ​ផង​ដែរ ។​
 
ទោះជាយ៉ាងណាក៏ដោយ វាមានការលំបាកណាស់ ក្នុងការវាយតំលៃថា តើមនុស្សម្នាក់​ខុស រឺ ត្រូវ ដោយ​គ្រាន់​តែ​ផ្អែក​លើ​សម្ព័ន្ធភាពស្នេហា​របស់​គេ​ផ្ទាល់​ ​ជា​អ្នក​ដែល​មាន​​ការស្រឡាញ់ ​រវាងមនុស្សភេទ​ ដូចគ្នា….(អានបន្ត)

February 19, 2007

សកម្មភាពបបោសអង្អែលដែលកំពុងពេញនិយម

នារី​បរទេលសុភាពស្រ្តី​ទាំង​ឡាយ​ប្រហែល​ជា​ដឹង​ខ្លះហើយ​ថា​។សិច​នៅ​កំឡុង​ដែល​មានសកម្មភាព​េផ្សងៗ​នោះ​វា​បង្កើត​បាន​នូវ​ភាព​ស្រៀវស្រើប​ដល់​ភាគី​បុរសបាន​ច្រើន​តិច​ប៉ុណ្ណា​ក្នុង​អត្ថបទ​ខាង​ក្រោមនេះ​​យើង​នាំគ្នា​ងាក​មក​មើល​ថា​សកម្មភាព​ដែល​ធ្វើ​ឲ្យ​ជាប់លំ​ដាប់​លេខ​១​​របស់​បណ្តា​បុរស​ដែល​និយម​ចូល​ចិត្ត​ឲ្យ​សង្សារ​របស់​​ខ្លួន​រួម​កិច្ច​ការ​សេ្នហា​នោះ​មានយ៉ាង​ដូច​ម្តេច​ខ្លះ​។

​-បុរស​ចូល​ចិត្ត​ធ្វើ​អកប្បកិរិយា​ដែល​យើង​ស្គាល់​ថា​​​ស្រណុក​​ស្រួល​បំផុត​ដូច​ជា​ឲ្យ​ភាគី​ស្រ្តី​នៅ​ខាង​លើ​ Women​ on Top ព្រោះជា​​ក្បាច់​ដែល​ទាក់​ទាញ​អារម្មណ៍​បាន​​ខ្លាំង​បំផុត​េដាយ​សារតែ​បាន​ឃើញ​ផ្ទៃ​មុខ​និង​សរីរៈ​ព្រម​ទាំង​ដើម ទ្រូង​ដ៏សែន​ទ្រលុក​ និង​មាន​អារម្មណ៍​របស់​ភាគី​ស្រ្តី​បាន​យ៉ាង​ច្បាស់​បំផុត​។​

ចំណុច​ដែល​សំខាន់​លើ​វត្ថុណាៗ​ ទាំង​អស់​នោះ​ ក្បាច់​មួយ​នេះវានឹង​ជួយ​អូស​បន្លាយ​ពេលវេលា​នៃ​ការ​ឈាន​ដល់​ត្រើយ​របស់​បុរស​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​បង្ក​ផល​ដល់​ការ​ឈាន​ដល់​ចំណុច​កំពូល​ទាំង​ខ្លូន​របស់​គេ​និង​ខ្លួន​របស់​អ្នក​។

-ក្រោយ​មក​គី​ក្បាច់​រួម​រ័ក​ពី​ក្រោយ​ Doggie Style ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​កើត​នូវ​បរិយាកាស​ថ្មី​ក្នុង​ការរួម​រ័ក​ហើយ​ថែម​ទាំង​មាន​អារម្មណ៍​ថា​បាន​ឈាន​ចូល​ទៅ​ដល់​ចំណុច​មួយ​របស់​នាង​ទៀត​ផង​។​

-ចំណុច​ចុង​ក្រោយ​គី​ជា​ក្បាច់​មួយ​បែប​បុរាណ​ដែល​ស្ថិត​នៅ​ខាង​លើ​ស្រ្តី​ Missionary ក្បាច់​មួយ​នេះ​ភាគី​បុរស​គឺ​ជា​អ្នក​នាំ​ផ្លូវ​ស្នេហា​បាន​យ៉ាង​ជ្រួត​ជ្រាប​នឹងគគុក​បំផុត៕

ដោយៈ​ សុធារិទិ្ធ​ (​កាសែត​ កម្ពុជា​ថ្មី)​