ជាបុរស ប៉ុន្តែជាទូទៅ ដៃគូរួមភេទរបស់ជាបុរស ។ តើវានឹងអាចមានអ្វីកើតឡើង?
ជាបុរស ប៉ុន្តែជាទូទៅ ដៃគូរួមភេទរបស់ជាបុរស ។ តើវានឹងអាចមានអ្វីកើតឡើង?
នៅពេលនិយាយពីបញ្ហាមនោសញ្ចោតនារបស់មនុស្ស យើងឃើញថា បុរសមួយចំនួនមានការចាប់ អារម្មណ៍ភាគច្រើនតែទៅលើស្ត្រីភេទ មួយចំនួនទៀតមានការចាប់អារម្មណ៍តែទៅលើបុរសដូចគ្នា និង បុរសខ្លះទៀតមានការចាប់អារម្មណ៍ទៅលើមនុស្សទាំងពីរភេទ ដូចគ្នា។ នេះជារឿងពិត ដែលកើតមាន នៅក្នុងពិភពលោកយើងនេះ ហើយវាក៏មិនមានលក្ខណៈអ្វីប្លែកគ្នា ចំពោះប្រទេសកម្ពុជាយើង ក្នុងពេល បច្ចុប្បន្ននេះដែរ។
ករណីដែលបុរសណាម្នាក់ មានដៃគូស្នេហាជាមួយបុរសដូចគ្នា ម្តងម្កាល ឬ ជាអចិន្ត្រៃយ៍ ពួកគេហាក់ មានអារម្មណ៍លំបាកក្នុងការបញ្ចោញ ឬ បង្ហាញដោយចំហឲ្យអ្នកដទៃដឹងឮណាស់ ដោយសារភាពខ្មាស់អៀន និង ការរើសអើងនៅក្នុងសង្គម។ អ្វីដែលជាបញ្ហានោះ គឺថា តើពួកគេនឹងត្រូវប្រឈមមុខ ជាមួយ នឹងក្រុមគ្រួសារ មិត្តភក្តិ និង សង្គមជាទូទៅ ដោយរបៀបណា អំពីបញ្ហាផ្លូវភេទ ដែលជាចំនែក មួយនៅក្នុងឆាកជីវិតរបស់ពួកគេ។
ជាលទ្ធផល ធ្វើឲ្យពួកគេមានការ ខ្វះខាតនូវព័ត៌មាន និង ចំនេះដឹងស្តីអំពី បញ្ហាសុខភាពជាទូទៅ បញ្ហាសុខភាពបន្តពូជ និង ព័ត៌មានពី បញ្ហាជំងឺកាមរោគ ផងដែរ ។
ទោះជាយ៉ាងណាក៏ដោយ វាមានការលំបាកណាស់ ក្នុងការវាយតំលៃថា តើមនុស្សម្នាក់ខុស រឺ ត្រូវ ដោយគ្រាន់តែផ្អែកលើសម្ព័ន្ធភាពស្នេហារបស់គេផ្ទាល់ ជាអ្នកដែលមានការស្រឡាញ់ រវាងមនុស្សភេទ ដូចគ្នា….(អានបន្ត)








