៥ចំនុចជួយអ្នកមានវិបត្ដិស្នេហ៍
យុទ្ធសាស្ដ្រ៥យ៉ាង សំរាប់ជួយអ្នកមានវិបត្ដិស្នេហ៍ៈ
តើអ្នកមានអារម្មណ៍ថាក្រៀមក្រំចិត្ដ ឯកោ មិនចង់ទទួលទានចំណីអាហារ រឺ ក៏ចង់សំងំខ្លួននៅក្នុងបន្ទប់ដោយមិនចង់ជួបនរណានៅពេលដែលសង្សារ រឺ ដៃគូរបស់អ្នកប្រាប់អ្នកថា រឿងយើងទាំងពីរ នាក់ត្រូវចប់ហើយ! ការធ្វើបាបខ្លួនឯងបែបនេះគឺជាកត្ដាមិនគួរគប្បីសោះ។ យ៉ាងណាម៉ិញ ប្រសិនបើអ្នកមានវិបត្ដិស្នេហា អ្នកត្រូវចងចាំថា អ្នកមិនមែនជាមនុស្សឯកោឡើយ។ បើដូច្នេះខាងក្រោមនេះគឺ ជាយុទ្ធសាស្ដ្រ ៥ យ៉ាងសំរាប់ជួយអ្នកមានវិបត្ដិស្នេហាទាំងឡាយ ដើម្បីកាត់បន្ថយនូវបញ្ហា ផ្លូវចិត្ដទាំងនោះ៖
១.ប្រាប់នរណាម្នាក់អោយយល់ពីអារម្មណ៍របស់អ្នកៈ
ស្វែងរកមិត្ដណាម្នាក់ដែលអ្នកទុកចិត្ដ រឺក៏នរណាដែលអាចពិភាក្សាពីអារម្មណ៍របស់អ្នកបាន និង នរណាម្នាក់ដែលអាចយល់ពីអារម្មណ៍របស់អ្នក។
២.ថែរក្សាខ្លួនអ្នកអោយបានល្អៈ
ការមានវិបត្ដិស្នេហ៍អាចធ្វើឲ្យយើងមានអារម្មណ៍ពិបាកក្នុងចិត្ដយ៉ាងខ្លាំងដូចនេះហើយ សូមកុំបណ្ដោយខ្លួនអ្នកធ្លាក់ក្នុងអន្លង់ដ៏ជ្រៅបែបនេះឲ្យសោះ។ អ្វីដែលអ្នកគួរធ្វើនោះគឺគេងអោយបានគ្រប់គ្រាន់ ទទួលទានចំណីអាហារឆ្ងាញ់ៗ និង ឲ្យបានគ្រប់គ្រាន់ ធ្វើលំហាត់ប្រាណជាប្រចាំ និងឲ្យតំលៃទៅលើខ្លួនអ្នក និងកុំអស់ស់ង្ឃឹមក្នុងចិត្ដឡើយ។
៣.រំលឹកនូវអ្វីដែលអ្នកធ្លាប់ទទួការជោគជ័យកន្លងមកៈ
រំលឹកនូវរាល់គុណសម្បត្ដិ របស់អ្នកដែលមានកន្លងមក និង គិតអ្វីដែលល្អអំពីអ្នក ហើយ ប្រសិនបើអ្នកគិតមិនឃើញដោយសារតែអ្នក មានវិបត្ដិស្នេហ៍នោះអ្នកអាចឲ្យមិត្ដរបស់អ្នក… (អានបន្ត)








