សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

March 27, 2007

ករណី​រំលោភ​សេពសន្ថវៈ​នៅ​តែ​ជា​កង្វល់​

ផ្នែក: បទរំលោភ

ករណី​រំលោភ ​សេព​សន្ថវៈ ជា​ករណី​មួយ​ដែល​នៅ​តែ​មាន​អត្រា​កើន​ឡើង បើ​ប្រៀប​ធៀប​ទៅ​នឹង​ ឆ្នាំ​មុនៗ។  ករណី​នេះ​កើត​ឡើង​ដោយ ​​សារ​តែ​ជន​រង​គ្រោះ នៅ​ផ្ទះ​ម្នាក់​ឯង​ព្រោះ​ សមាជិក​ នៅ​ ក្នុង​  គ្រួសារ ​ ​ ​​ជាប់​រវល់​ការងារ​ដោយ​ចាក​ចេញ​ឆ្ងាយ​ពី​ផ្ទះ ឬ​ ក៏​ជនរង​គ្រោះ​បាន​ទៅ​ទីណា​ឆ្ងាយ​តែ​ម្នាក់​ឯង។ ​

ដោយ​សារ​តែ​កត្ដា​ទាំង​អស់នេះ​ហើយ ទើប​ធ្វើឲ្យ​ជន​ប្រព្រឹត្ដ​មាន​ឱកាស​​ ​ដើម្បី​ប្រព្រឹត្ដ​នូវ​អំពើ​ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម បំផុត ហើយ​វា​ក៏​ជា​ អំពើ​​មួយ ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​បាន​ចាត់​ទុកថា ជា​អំពើ​អ​មនុស្ស​ធម៌

ករណី​រំលោភ​សេព​សន្ថវៈ​នេះ ភាគ​ច្រើន​ជន​ប្រព្រឹត្ដជា​មនុស្ស​ស្គាល់​ គ្នា ជា​អ្នក​រស់​នៅ​ក្បែរ​គ្នា ជា​បង ប្អូន ជា​ឪពុក​មា ឬ ជា​ឪពុក​បង្កើត  របស់​ជន​រង​គ្រោះ​តែ​ម្ដង។   ជាក់​ស្ដែង  យើង មាន​ករណី​មួយ​ចំនួន​មក​ធ្វើជា​ឧទាហរណ៍​ដូច​ខាង ក្រោមៈ

ករណី​រំលោភ សេព​សន្ថវៈ​មួយ បាន​កើត​មាន​ឡើង​នៅ ក្នុង​ឃុំ​អន្លង់វិល  ស្រុក​សង្កែ ខេត្ដ​បាត់ដំបង ដែល​បង្កឡើង​ដោយ​ជន​ប្រព្រឹត្ដ​មាន​អាយុ ១១ឆ្នាំ ទៅ​លើ​កុមារី​ដែល​មាន​ អាយុ៧ឆ្នាំ។​

តាម​ចម្លើយ​របស់​កុមារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា  នៅ​មុនថ្ងៃ​កើត​ហេតុ ពេល​ថ្ងៃ​ត្រង់​បន្ទាប់​ពី​នាង​ត្រឡប់​មក​សាលា​រៀន​វិញ  នាង​​បាន​ទៅ​លេង​ជា​មួយ​មិត្ដភ័ក្ដិ  នៅ​ចុង​ស្ពាន​ជិត​ផ្ទះ​នាង។ បន្ទាប់​ពីលេង​នៅ​ទីនោះ​សប្បាយ​អស់​ចិត្ដ នាង​ក៏ត្រឡប់​មក​ផ្ទះ វិញ​ ពេល​ដើរ​បាន​ឆ្ងាយ​ពីស្ពាន​នោះ​បន្ដិច  នាង​ក៏​បាន​ជួប​ជន​ប្រព្រឹត្ដ​ ហើយ​គេ (ជន​ប្រព្រឹត្ដ)បាន​បបួល​នាង​ទៅ​រួម​ភេទ​នៅ​ក្នុង​ចំការអ្នក ភូមិ​ម្នាក់។

បន្ទាប់​ពី​និយាយ​គ្នា​រួច   នាង​ក៏យល់​ព្រម​ទៅ​ជា​មួយ​ដោយ​សារ​តែ​នាង​នៅ​ក្មេង​ខ្ចីគ្មាន​ការ​ពិចារ​ណា​ បាន​វែង​ឆ្ងាយ ពេល​ទៅ​ដល់​ទីនោះ គេ​បាន​ក្រាល​កន្ទេល​រួច​រាល់ ក៏បាន​ ធ្វើ សកម្ម ភាព​រំលោភ​សេព​សន្ថវៈ​រហូត​បាន​សម្រេច។​

លុះ​ដល់​ស្អែក​ឡើង​ថ្ងៃត្រង់  នាង​ក៏​បាន​ទៅ​ដេក​នៅ​លើផ្ទះ​តែ​ម្នាក់​ឯង ក៏​ស្រាប់​តែ​គេ​បាន​ឡើង​មក​លើ​ ផ្ទះ​នាង ហើយ​បាន​បបួល​នាង​រួម​ភេទ​ទៀត ស្រាប់​តែ​ពេល​នោះ នាង​បាន​ឮ​ សម្លេងម្ដាយ នាង​បាន​ស្រែក ហៅ​មាន់​ឲ្យ​មក​ស៊ី​ចំណី ទើប​នាង​រត់​ចុះ​ មកដីមុន មួយ​សន្ទុះ​ក្រោយ​មក ទើប​ជន​ប្រព្រឹត្ដ​ចុះ​ពី​លើ​ផ្ទះ​មក​ តាមក្រោយ។​

តាម​ការ​រៀប​រាប់​របស់​ម្ដាយ​កុមារី​រង​គ្រោះ​បាន​ឲ្យ​ដឹងថា  នៅ​ថ្ងៃ​កើត​ហេតុ​បន្ទាប់​ពីគាត់​ត្រឡប់​មក​ពី​ជីក​ចង្រិត​វិញ​គាត់​បាន​ឃើញ ​កូន​ស្រី​គាត់​ចុះ​ពី​លើ​ផ្ទះ  ហើយ​បាន​មក​ឈរ​នៅ​ជិត​គាត់ ដែល​កំពុង​តែ​ដក​ក្បាល​ចង្រិត​បាន​ប្រហែល​កន្លះ ​ម៉ោង​ស្រាប់តែ បាន​ឃើញ​ជន​ប្រព្រឹត្ដ​ចុះ​មក​ពីលើ​ផ្ទះ​គាត់។​

ខណៈ​ពេល​នោះ​គាត់​ក៏​បាន​សួរ​ទៅ​ជន​ប្រព្រឹត្ដ​ថា “តើ​អ្ហែង​មាន​ធ្វើ​អី​ កូន​អញ​ឬអត់?”  ពេល​នោះ​ជន​ប្រព្រឹត្ដ​បាន​ឆ្លើយ​ថា “ខ្ញុំមិន​បាន​ធ្វើអីកូនមីង​ឯង​ទេ”។  រួច​ហើយ​ជន​ប្រព្រឹត្ដ​ក៏បាន​ដើរ​ចេញ​ទៅ ពេល​ដែល​ជន​ប្រព្រឹត្ដ​ទៅបាត់ ទើប​ កូន​ស្រី​គាត់​ប្រាប់ អំពី​ការ រំលោភ សេព​សន្ថវៈ នោះ ។  ក្រោយ​ពី​ដឹង​រឿង​នេះ ភ្លាម   គាត់​បាន​នាំកូន​ស្រី​គាត់​ទៅប្ដឹង​ខាង​កង​រាជអាវុធ​ហត្ថ​ស្រុក​សង្កែ  ហើយ​កងរាជ​អាវុធហត្ថ​បាន​ចុះធ្វើ​អន្ដរាគមន៍  ដោយ​ចាប់​ខ្លួន​ជន​ប្រព្រឹត្ដ​រូប​នោះ​តែ​ម្ដង។

លោក  ម៉ុយ  សាលិត  ជា​មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ស្រុកសង្កែ​បាន​ឲ្យ​ដឹងថា ចំពោះ ករណីនេះ​ ខាង​លោក​បាន​ធ្វើ​ការ ស៊ើប​អង្កេត ព្រម​ទាំង​បញ្ជូន​សំណុំ​រឿង ទៅ​ដល់​ព្រះ​ រាជ​អាជ្ញា​រួច​ហើយ។ ចំពោះ​ជន​ប្រព្រឹត្ដ​ជា​ក្មេង​ប្រុស អាយុ​តិច​ ជាង១៣ឆ្នាំ  ដូច្នេះ​ក្រោយ​ពីការ​សាក​សួរ​រួច​គឺ​វា​យប់ជ្រៅ​ពេក ទើប​សម្រេច​ឲ្យ​ស្នាក់​ នៅ កន្លែង មួយ យប់ ព្រោះ​ខាង​លោក​មិន​មានសិទ្ធិឃុំខ្លួន​គេ​ទេ។

កញ្ញា គ្រួច ចាន់​ពៅ  បុគ្គលិក ផ្នែក​ស្ដ្រី​ប្រចាំ​ខេត្ដ​បាត់​ដំបង បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា    ករណី ខាង​លើ​នេះ​ពិត​ជា​ករណី​ចាប់​​រំលោភ​សេព​សន្ថវៈ​ពិត​​ប្រាក​​ដមែន។ ខាង​កញ្ញា​បាន​ជួយ​ផ្ដល់​ការ​ប្រឹក្សា​យោបល់​​ជូន​​ក្មេង​ស្រីរង​គ្រោះ​ទៅ​ធ្វើវិញ្ញាបន​បត្រ័​ ពេទ្យ និង​បញ្ជូន​ម្ដាយ​ស្ដ្រីរង​គ្រោះ ឲ្យ​ទៅ​ពឹង​ពាក់​មេធាវី​ការពារ​ក្ដី ​នៅ​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៅ​កម្ពុជា។   ចំពោះ​សំណុំ​រឿង​​នេះ​បាន​ទៅ​ដល់​តុលាការ​ហើយ​ដោយ​សារ​តែ​ជន​ប្រព្រឹត្ដ​មាន ​អាយុតិច​ជាង  ១៣ឆ្នាំ ទើប​រឿង​នេះ​កំពុង​តែ​សម្រួល​ ជា​ សំណង​ ​រដ្ឋប្ប​វេណី​វិញ  តែ​សំណុំ​រឿង​កំពុង ​តាម​ដាន​បន្ដ​ទៅ​ទៀត។

ករណី ​រំលោភ​សេពសន្ថវៈ​មួយ​បាន​កើត​មាន​ឡើង​នៅ​ក្នុង  ​ឃុំអូរដា ​ស្រុក​កំរៀង​ខេត្ដ​បាត់ដំបង ដែល​បង្កឡើង​ដោយ​ឪពុក​ដែល​មាន​អាយុ  ៤២ឆ្នាំ ​ទៅ​លើ​កូន​បង្កើត​ខ្លួន​ឯង​ដែល​មានអាយុ១៦ឆ្នាំ។​

កុមារី​រង​គ្រោះ​បាន​រៀប​រាប់​ឲ្យ​ដឹង​ថា នៅ​ថ្ងៃកើត​ហេតុ​ពេល ដែល​នាង​ កំពុង​តែដេក​នៅ​លើគ្រែ​ស្រាប់​ឪពុក នាង បាន ចូល  ទៅ​សង្គ្រប់​ពី​លើ​នាង​រួច​ គាត់​បាន​និយាយលួង​លោម​នាងថា​ កុំឲ្យរើ​អីមិន​អីទេ។  ​បន្ទាប់​​​មក​ឪពកុ ​ចិត្ដ​អប្រិយ​របស់​នាង បាន ចាប់ ផ្ដើម​សំរាត​ខោអាវ​នាង រួច​ក៏​និយាយ​ ប្រាប់ នាង ថា “កុំភ័យអីពុក​ពាក់​ស្រោមរួចហើយ”។​

ក្រោយ មក ទៀត​គាត់​ បាន ធ្វើ សកម្មភាព រំលោភ សេពសន្ថវៈ  ទៅ​លើ​រូបនាងរហូត​ដល់​បាន​សម្រេច ។   នៅ​ថ្ងៃ​នោះ ដដែល នាង​បាន​ទៅ​ប្ដឹង​លោក​មេឃុំ​ឲ្យ​គាត់​ជួយ  លុះ ក្រោយ​មកទៀត ឪពុក​របស់​នាង​ត្រូវ បាន ប៉ូលីស​ចាប់​ខ្លួន ព្រម​ទាំង​បាន​ បញ្ជូន ទៅ កាន់​ស្នងការ​នគរ​បាល​ខេត្ដ​បាត់ដំបង។​

តាម​ចម្លើយ​ម្ដាយ​កុមារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​គាត់ មិន ដឹង​ពីក​រណី​ រំលោភ​សេព​សន្ថវៈ​នោះ​ទេ   ស្រាប់ តែ នៅ​ថ្ងៃកើត​ហេតុ​នោះ​ផង​ដែរ ថា មាន​ការចោទប្រកាន់មកលើប្ដីគាត់​ថា បាន​រំលោភ​កូនស្រីឯង ដោយ​ចោទ​ប្រកាន់​ពីសំណាក់​កូន​ស្រី​បង្កើត​ឯងតែ​ម្ដង។  ក្រោយ​ពីការ​ចោទ​ប្រកាន់​មិន​បាន​យូរ​ប៉ុន្មាន  ប្ដី​គាត់​ក៏ ត្រូវ​បាន​ប៉ូលីស​ចាប់​ខ្លួន​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​ខេត្ដ​ បាត់ដំបង ដើម្បី  រង់​ចាំការ​ដោះ​ស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់។  ចំណែកឯកូនស្រី​គាត វិ់ញ​ត្រូវ​បាន​លោក មេភូមិ  និង​ប៉ូលីស​បញ្ជូន​ទៅ​អង្គការ បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​កាត់​ដេរ​ផង​ដែរ។

យោង​ទៅ​តាម​ករណី​រំលោភ​សេព​សន្ថវៈ ដែល​បាន​កើតឡើង​ខាង​លើ​ទាំងអស់នេះ​យើង​ សង្កេត ឃើញ​ថា​កាល​ដែល​ជន​រង គ្រោះ​នៅ​ឃ្លាតឆ្ងាយ​ពី​គ្រួសារ​និង​មនុស្ស​ ដែល​ទុក​ចិត្ដ​បំផុត​វា គឺ​ជា​វេលា​ដ៏​ល្អ​ដែល​ជន​ប្រព្រឹត្ដ​ឆ្លៀត​ឆ្មក់​ ឱកាស​ដើម្បី​បំពេញ តំរេក ផ្ទាល់​ខ្លួន។ ពួក​ជន​ប្រព្រឹត្ដ​ទាំង​អស់​នោះ  មិន​ដែល​ខ្វល់ខ្វាយ ឬ ពិចារ ណា​អំពី​សេចក្ដី​ថ្លៃថ្នូរ​ឬ​កិត្ដិយស​ ក្នុង​នាម​ជា​មនុស្ស​ជាតិ​ ទេដោយ​សា​តែ​ភ្លើង តណ្ហា​ពុះកញ្ជ្រោល​តែ​មួយ​ប៉ប្រិច​ភ្នែក បាន​ ធ្វើ​ឲ្យ​ពួកគេ​ បាត់បង់ ​ភាពម្ចាស់ការ​ លើខ្លួន​​ឯង។ ​

ដូច្នេះ​ហើយ​យើងសូម​ឲ្យ​ខាង​អាជ្ញាធរ​មានសមត្ថកិច្ច​ក៏​ដូច​ជា រដ្ឋាភិ​បាល​ ជួយទប់ស្កាត់  និង​ការ​បញ្ឈប់​ការ​បញ្ចាំង វីដេអូ  ទស្សនាវដ្ដី កាសែត ឬ​ប្រពន្ធ័​ផ្សព្វផ្សាយ​ផ្សេងៗទៀត ដែល  មាន រូបភាព  អាសអាភាស ពីព្រោះ​វា​គឺ ​ជា​កត្ដា​មួយ ដែល​អាច​ឲ្យ​ករណីខាង​លើ​នេះ​មាន​ការ​កើន​ឡើង។​

ដកស្រង់​ចេញពីៈ​
-ព្រឹត្ដិបត្រ​អ្នកជា ចេញផ្សាយ លេខ ២៨៥ ឆ្នាំ​ទី១៣ សំរាប់ ខែ​មករា ឆ្នាំ២០០៧ ទំព័រ៦-៧ “ករណី​រំលោភ​សេពសន្ថវៈ​នៅ​តែ​ជា​កង្វល់​