១០យ៉ាងដែលបុរស ស្រ្តីតែងតែសម្លឹងមើលក្នុងពេលចែចង់ដំបូង
ពេលដែលណាត់ជួបនរណាម្នាក់ជាពិសេសក្រុមបុរសភេទ តើអ្នកដឹងទេថា គេគិតអ្វីខ្លះមកលើរូបអ្នក តើការសម្លឹងនេះគេត្រូវការអ្វីទៅ?
នេះជាហេតុផល ១០ ប្រការដែលបុរសតែងតែសម្លឹងសង្គេតមើលនិងធ្វើការវាយតម្លៃលើខ្លួនស្រ្តីនៅពេលគ្រាន់តែជួបគ្នាក្នុងពេល១០ វិនាទីដំបួងតែប៉ុណ្ណោះ។
១-ភាពជឿជាក់
សំខាន់ បុរសមួយភាគធំតែងតែសម្លឹងរកភាពជឿជាក់ក្នុងខ្លួនរបស់ស្រ្តីជាមុនដំបូង។ គេនឹងសង្គេតមើលមកលើខ្លួនអ្នក តាំងតែពីការរួសរាយរាក់ទាក់ សម្តីសំដៅ និង ការហ៊ានប្រឈមនឹងខ្សែភ្នែក។ ក្នុងអំឡុងពេលនោះ បើអ្នកអាចនិយាយស្តីតាមលក្ខណៈ ធម្មជាតិ គ្មានអារម្មណ៍អៀនប្រៀន ញញើតញញើម ឫអ្វីផ្សេងពីនេះ ចាត់ទុកថា អាចយកឈ្នះចិត្តគេជិតពាក់កណ្តាលរួចទៅហើយ។
២-មើលភាពឥតខ្ចោះ
ស្ត្រីដែលមើលទៅគ្រប់យ៉ាង មិនថាជាសម្លៀកបំពាក់ ស្បែកជើង កាបូប ឬសូម្បីតែក្រចកដៃ ក្រចកជើង ដែលតុបតែងស្អាតខ្ញង់ៗគ្មានទាស់ភែ្នកត្រង់ណា តែងតែធ្វើឲ្យបុរសគិតថា នាងថែរក្សាខ្លួនជ្រុល ឫតុបតែងកាតហួសហេតុ ដែលអាចជាការធ្វើឲ្យពួកគេយល់ន័យទៅជាព្រានបុរស ឬ ស្ត្រីកាលីបគួរឲ្យដកខ្លួនថយទៅវិញ។
៣-ភាពសិចស៊ី
ពិតណាស់ បុរសតែងតែចូលចិត្តសម្លឹងមើលស្ត្រីដែលមានភាពសិចស៊ី ប៉ុន្តែភាពសិចស៊ីនេះក៏មិនបានធ្វើការសម្រេចចិត្តត្រឹមតែមុខមាត់ ឬ សម្លៀកបំពាក់តែម្យ៉ាងនោះទេ ប៉ុន្តែនៅមានកិរិយាមារយាទ សម្តីសំដៅ និង ការប្រើខ្សែភ្នែករួមជាមួយផង។
ទោះបីជាអ្នកកើតមកពុំមានភាពស្រស់ស្អាត ឬ រាងរៅមិនសិចស៊ីល្អ ប៉ុន្តែបើភាពឆ្លាតវាងវៃ ចេះញញឹមរាក់ទាក់ ចេះលួចផ្តល់នូវអត្ថន័យស្នេហ៍ ដូចជាសាកល្បងសម្លឹងផ្តោតខ្សែភ្នែកជាមួយបុរសដែលខ្លួនមានអារម្មណ៍ពេញចិត្តម្តងម្កាល ព្រមទាំងញញឹមដាក់បន្តិចៗផង ក៏ធ្វើឱ្យអ្នកក្លាយជាទីចាប់អារម្មណ៍ចង់ដឹងចង់រាក់ទាក់គ្រប់យ៉ាងពីគេពុំខាន។
៤-នៅលីវឬទេ?
បុរសមួយភាគធំតែងតែលួចសង្គេតទុកថា ស្រ្តីដែលស្ថិតក្នុងខ្ែសភ្នែករបស់គេនោះ មានម្ចាស់ហើយឬនៅ? គេអាចសម្លឹងមើល បើសិនមានបុរសសង្ហាដើរកាត់មកស្រ្តីដែលមានគូស្នេហ៍ហើយ តែងតែតាមមើលត្រឹមតែមួយភ្លែត ហើយសម្រួលឥរិយាបថមកវិញ ប៉ុន្តែបើនៅលីវច្រើនតែចាប់អារម្មណ៍ខ្លាំង ឬ សម្លឹងងាកមើលបែរទាំងខ្លួនតែម្តង។ នេះជាឥរិយាបថមួយដែលក្រុមបុរសៗ អឺរ៉ុបអនុវត្តសង្កេតមើលក្រុមស្រ្តី។
(នៅមានត)
ដោយៈ ប្រជាប្រិយ








