សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

March 29, 2007

១០យ៉ាងដែល​បុរស​​ ស្រ្តី​តែង​តែ​សម្លឹង​មើល​ក្នុង​ពេល​ចែចង់​ដំបូង​(តចប់)​

 (តពីមុន)

៥ និស្ស័យ​ចួល​ចិត្ត​ប្រែជែង​ ចូល​ចិត្ត​ប្រចណ្ឌ

ក្នុង​ករណី​ដែល​អ្នក​កំពុង​ទទួល​ទាន​អាហារ​នៅ​ក្នុង​ភោជនីដ្ឋាន​ណាមួយ​ បើ​ក្នុង​ករណី​ចៃដន្យ​មាន​ស្រ្តី​មិន​ស្គាល់​គ្នា​ម្នាក់​ដើរ​ចូល​មក​សាកសួរ​រក​ ហើយ​ថែម​ទាំង​សម្តែង​កាយ​វិការ​ដូច​ជា​ត្រូវ​ដង​ត្រូវ​ផ្លែ​គ្នា​ឲ្យ​ឃើញ​ផង​ បើ​សិន​អ្នក​កើត​ការ​ខឹង​សម្បា​ និង​ សម្លក់ សម្លឹង​ចង់​ស៊ី​សាច់គេ​​ពេល​នោះ​ច្បាស់​​ជា​បុរស​ពុំ​ពេញ​ចិត្ត​ឡើយ​។ ប៉ុនែ្ត​បើ​អ្នក​ធ្វើ​ពុំដឹង​ពុំ​លឺ ហើយ​រក្សា​ទឹក​មុខ​នៅ​តែ​ញញឹម​ញញែម​នោះ​ និង​បង្កើត​ឲ្យ​មាន​អារម្មណ៍​ពេញ​ចិត្ត​និង មិន​ភេ្លច​កាយ​វិការ​ដ៏​ពិសេស​របស់​អ្នក​នេះ​ទេ។

៦ ខ្សែ​ភែ្នក​សម្លឹង​រក​ចាប់​កំហុស​

នៅ​ពេល​អ្នក​ត្រូវ​បាន​គេ​ណែ​នាំ​ឲ្យ​ស្គាល់​បុរស​ណា​ម្នាក់​ ជា​ដំបូង​ហាម​ប្រើ​ខ្ែស​ភ្នែក​​ដើម្បី​សម្លឹង​រក​ចំណុច​ខ្សោយ​របស់​េគ​តាំង​ពី​ក្បាល​រហូត​ដល់​ចុង​ជើង​ ព្រោះ​ក្រុម​បុរស គេ​ពុំ​ចូល​ចិត្ត​ឬក​ពា​បែប​នេះ​ឡើយ​ ហើយ​អាច​គិត​ថា​ប្រមាថគេ​ទៀត​ផង​។

៧​ មិត្តភាព

បុរសភាគ​ច្រើន​តែង​សម្លឹង​រក​ភាព​ជាមិត្ត​ជា​ដំបូង​ទី​ជាមួយ​ស្ត្រី​។ គេ​អាច​មើល​តាំង​ពី​ភាព​រាប​សា ភាព​រាក់​ទាក់​ គំនិត​មារយាទល្អរូច​​ហើយ​ទើប​ឈាន​ដល់​សេក្តី​ស្នេហា…។

៨ រូប​រាង​

រូប​លក្ខណៈ​សម្បត្តិ​ផ្នែក​ខាង​ក្រៅ​ជា​ផ្នែក​មួយ​សំខាន់​ណាស់​ទោះ​​បី​ជា​អ្ន​ក​ពុំមានរូបរាង​ស្អាត​បាត​ ឬសិចស៊ីក៏​ដោយ​ ប៉ុន្តែ​បើ​អ្នក​ជឿ​ជាក់​ខ្លួន​ឯង​ មិន​គិត​បញ្ហា​នេះ​ មិនតូច​ចិត្ត​តូច​ថ្លើម​ទៀត​នោះ​ អ្នក​នឹង​មាន​ស្នេហ៍ក្នុង​ខ្លូន​សម្រាប់​អូស​ទាញ​បុរស​។

៩ រអ៊ូរទាំ​ រញ៉ាំរញ៉ូវ

បុរស​តែង​សង្កេត​មើល​ស្រ្តី​ថា​ជា​មនុស្សរអ៊ូ​ទាំ​ ឬ ជ្រក់​ជ្រេញ​មិន​ដឹង​រឿង​រ៉ាវ​ដែរ​ឬទេ? បើ​គេ​ដឹង​ថា​អ្នក​ជាមនុស្ស​ប្រភេទ​នេះ​គេនឹង​ដកខ្លួន​ភ្លាម​ហើយ​។

១០​ កំពុង​ត្រូវ​ការ​មនុស្ស​ម្នាក់​

ពេល​ដែល​អ្នក​ជួប​បុរស​ក្នុង​ក្តី​ស្រមៃ​ដែល​មាន​រូប​រាង​សង្ហា​ និង​ មានចំណេះ​ដឹង​ ឬ​អ្នក​មាន​ទ្រព្យ​បើ​សិន​អ្នក​សម្តែង​កាយ​វិការ​ចេញ​មក​ទាំង​ក្តី​អំណររំភើប​ឲ្យ​គេ​​ដឹង​​ អាច​ធ្វើ​ឲ្យ​គេយល់​ថា​ អ្នក​ជា​មនុស្ស​លោភ​លន់​ ឬ​ត្រូវ​ការ​តែ​អ្វី​ខ្ពល់​ៗ​ ចុង​ក្រោយ​និង​ត្រូវ​​បរាជ័យ​ ហេតុដូចដូច្នេះត្រូវ​ចៀសវាង​៕

ដោយៈ ​ដេប៉ូ​ 

បុរសម្នាក់ជាប់ចោទ​ពីបទរំលោភ​​កុមារី​អាយុ​៤​ឆ្នាំ និង​ម្នាក់​ទៀត​ជាប់​ចោទ​ពី​បទ​​បៀត​បៀន​កេរ្តិ៍ភេទ​​លើ​ក្មេង​ស្រី​​​អាយុ​៤​ឆ្នាំ​

ផ្នែក: បទរំលោភ

ដោយ​តាខេម

តាម​ការចុះផ្សាយ​របស់​កាសែត​ក្នុងស្រុក(រស្មីកម្ពុជា​)​ចេញ​ផ្សាយ​ ថ្ងៃ​ទី​២៨​ មិនា​ កន្លង​ទៅ​នេះ​ បាន​ឲ្យដឹងថាប៉ូលីស​បាន​ចាប់​បុរសម្នាក់​ ដោយ​ជាប់​សង្ស័យ​​ថាបាន​ចាប់​រំលោភ​ក្មេង​ស្រី​អាយុ​៤​ឆ្នាំ​ កាល​ពី​វេលាម៉ោង ១៩​ ថៃ្ង​ទី​២៤​ មិនា ឆ្នាំ ២០០៧​ នៅ​បរិវេណឡឥដ្ឋ ក្នុង​ភូមិ​ពោធិន​ខាវ​  ឃុំ​ត្បូង​ក្រពើ ស្រុង​ស្ទឹង​សែន​ ។

កុមារី​រងគ្រោះ​បាន​រងរបួស​រហែក​ប្រដាប់​ភេទ​យ៉ាង​ខ្លាំង​ រហូតដល់​បញ្ចូន​ទៅ​កាន់មន្ចីរ​ពេទ្យ​ជាបន្ទាន់ ។ ​លោក​អធិការរង​ស្រុកស្ទឹង​សែន​ លោក​ យ៉ង​ សំ​  បាន​ឲ្យ​ដឹង​ថា​ ជន​ជាប់​សង្ស័យ​ ជាកម្មករ​ឡឥដ្ឋ​ មានឈ្មោះ យ៉ោក យិញ​ ហៅឈាផល្លា អាយុ​២២​​ឆ្នាំ រស់នៅ ក្នុងបរិវេណ​ឡឥដ្ឋ​ តែមួយ​ជាមួយ​គ្រួសារ​ជន​រងគ្រោះ​ដែរ​។

តាម​ការចុះផ្សាយ​របស់​កាសែត​ បាន​ឲ្យ​ដឹង​ថា​ ករណីរំលោភនេះ​កើត​ឡើង​ក្រោ​យពេល​ដែល​ម្តាយ​បាន​ជូនកូន​ទៅ​មើល​ទូរទស្សន៍នៅ​ផ្ទះ​អ្នកជិត​ខាង​ ម្តាយ​ក៏​ចេញ​ទៅ​ថ្នល់​បាត់​ទៅ​។​ ពេល​ត្រឡប់​មកយកកូន​វិញ​ក៏​មិន​ឃើញ ម្ចាស់​ផ្ទះ​ប្រាប់​ថាទៅ​ផ្ទះបាត់​ហើយ​ តែមិនឃើញ​នៅ​ផ្ទះ​សោះ​ ម្តាយ​ក៏​ចាប់​ផ្តើម​ ដើរ​ឈួល​ពិល​រក​កូន មួយ​សន្ទុះ​ក្រោយ​មក​ ម្តាយ​បាន​លឺ កូន​ស្រែក​យំ ចេញ​ពី​ពំនូក​ដី​ក្រោយ​ផ្ទះ ប្រមាណ​១០​ម៉ែត​ពី​ផ្ទះ ដោយ​មានឈាម​ចេញ​ពី​ប្រដាប់​ភេទ​យ៉ាង​ច្រើន ហើយ​មញ្ចូន​ទៅ​កាន់​មន្ទី​ពេទ្យ ។ តាម​សដី​បញ្ចាក់​ពី​កុមារី និង​ មានសាក្សី បាន​ឃើញជន​ជាប់​សង្ស័យ​ នៅ​ជ​ាមួយ​ជន​រងគ្រោះ​នៅ​មុន​ពេល​កើត​ហេតុ​។

ប៉ូលីស​បាន​និយាយ​ថា​ ជន​ជាប់​សង្ស័យ​បាន​បញ្ចូន​ ទៅ​តុលាការកាត់​ទោស​​ កាលពី​ថ្ងៃ២៦ ​មិនា ២០០៧ កន្លង​ទៅ។

តាម​ការដក​ស្រង់​ពី​ការ​សែត​ដដែល​នេះ​មាន​ ករណីមួយ​ទៀត​កើត​ឡើង​ក្នុង​ខេត្ត​បាត់​ដំបង​ ស្រុក​ម៉ោង​ឬស្សី​ និង​ស្រុក បាណន់  បុរស​ពី​នាក់ បានជាប់​ចោទ​ពីបទ​បៀតបៀន​កេរ្តិ៍ខ្មាស់​ទៅ​លើ​េក្មង​ស្រី​អាយុ​៤​ឆ្នាំ​ និង​អាយុ​១២​ឆ្នាំ​ ករណី​ខាង​លើ​បាន​កើត​ឡើង​កាលពី​ថ្ងៃ​​ទី​២៤ មិនាកន្លង​ទៅ​នេះ​។

តាម​ការ​បង្ហាញរបស់​លោកវរសេនី​យ៍​ត្រី​ ប៊ុត សំបូរ អធិការ​ស្រុក​បាណន់ បាន​ឲ្យ​ដឹង​ថា បុរស​ដែល​បង្ក​​េហតុ​ ឈ្មោះ​ ប៉ុច​ សុធា​ ភេទ​ប្រុស​ អាយុ​ ២៦​ឆ្នាំ​ ដែល​ត្រូវ​ជាពូ​ជី​ដូន​មួយ​របស់​ជន​រគ្រោះឈ្មោះ ម​ ស ណ អាយុ​១២​ឆ្នាំ​ ។ ករណីបៀត​បៀន​កេរ្តិ៍​ភេទ​ នេះ​កើត​ឡើង​នៅ​លើ​ផ្ទះ​​ជន​រងគ្រោះ ដោយ​ជន​ល្មើស​បាន​ស្ទាប​អង្អែល​ដោះ​ ប្រដាប់​ភេទ​ និង​យក​ម្រាម​ដៃ​ខ្វះ​ប្រដាប់​ភេទ​ក្មួយ​រហួត​ហូឈាម​ ។ ជន​ល្មើស​ត្រូវ​បាន​សម្ថកិច្ច​កសាង​សំនុំរឿង​ប្រគស់​មកស្នង​ការ​ខេត្ត​។​

លោក​វរសេរី​យ៍​ត្រី​ គិត​ហ៊ាង អធិការ​ស្រុក​មោង​ឬស្រី​បាន​បញ្ចាក់​ថា​​នៅ​ភូមិ​​ចាម​រអា​រ​ ឃុំ​ព្រៃ​ស្វាយ​ ស្រុក​មោង​ឬស្សី​ ដោយ​ឪ​ពុកចុង​​ ឈ្មោះ ប៉ាច​ អុ​ន អាយុ​៣៦​ឆ្នាំ​ បៀត​បៀន​កេរ្តិ៍​ភេទ​កូន​ដើ​ម​ ទើ​ប​តែ​អាយុ​៤​ឆ្នាំ​ ប្រព្រឹត្ត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៤​ មិនា ២០០៧​ វេលាម៉ោង​១១ និង​ ១០នាទី​ ក្នុង​ពេល​ដែល​ជន​ល្មើស បបួល​កូន​ទៅ​ខ្វា​ក្តាម​ ចំងាយ​ប្រមាណ​១៥០​ម៉ែត្រ​ពី​ផ្ទះ ក្រោយមក​ជនល្មើស បាន​យក​ម្រាម​ដៃ​រុក​ប្រដាប់​ភេទ​កូន​រហូត​ រហែក​ហើយ​មាន​ឈាម​ហូរ​ជាច្រើន។

ក្រោយ​ពី​ទទួល​ពាក្យ​បណ្តឹង​ពី​ម្តាយ​កេ្មង​ស្រី និង​ការ​ឆ្លើយ​សារភាព​ពី​ជន​រងគ្រោះ សមត្ថកិច្ច​បាន​រៀប​ចំ​កសាង​សំនុំ​រឿង​បញ្ចូន​​ជន​ល្មើស​ដើម្បី​ផ្តន្ទាទោស​ទៅ​តាមច្បាប់​។