បុរសម្នាក់ជាប់ចោទពីបទរំលោភកុមារីអាយុ៤ឆ្នាំ និងម្នាក់ទៀតជាប់ចោទពីបទបៀតបៀនកេរ្តិ៍ភេទលើក្មេងស្រីអាយុ៤ឆ្នាំ
ដោយតាខេម
តាមការចុះផ្សាយរបស់កាសែតក្នុងស្រុក(រស្មីកម្ពុជា)ចេញផ្សាយ ថ្ងៃទី២៨ មិនា កន្លងទៅនេះ បានឲ្យដឹងថាប៉ូលីសបានចាប់បុរសម្នាក់ ដោយជាប់សង្ស័យថាបានចាប់រំលោភក្មេងស្រីអាយុ៤ឆ្នាំ កាលពីវេលាម៉ោង ១៩ ថៃ្ងទី២៤ មិនា ឆ្នាំ ២០០៧ នៅបរិវេណឡឥដ្ឋ ក្នុងភូមិពោធិនខាវ ឃុំត្បូងក្រពើ ស្រុងស្ទឹងសែន ។
កុមារីរងគ្រោះបានរងរបួសរហែកប្រដាប់ភេទយ៉ាងខ្លាំង រហូតដល់បញ្ចូនទៅកាន់មន្ចីរពេទ្យជាបន្ទាន់ ។ លោកអធិការរងស្រុកស្ទឹងសែន លោក យ៉ង សំ បានឲ្យដឹងថា ជនជាប់សង្ស័យ ជាកម្មករឡឥដ្ឋ មានឈ្មោះ យ៉ោក យិញ ហៅឈាផល្លា អាយុ២២ឆ្នាំ រស់នៅ ក្នុងបរិវេណឡឥដ្ឋ តែមួយជាមួយគ្រួសារជនរងគ្រោះដែរ។
តាមការចុះផ្សាយរបស់កាសែត បានឲ្យដឹងថា ករណីរំលោភនេះកើតឡើងក្រោយពេលដែលម្តាយបានជូនកូនទៅមើលទូរទស្សន៍នៅផ្ទះអ្នកជិតខាង ម្តាយក៏ចេញទៅថ្នល់បាត់ទៅ។ ពេលត្រឡប់មកយកកូនវិញក៏មិនឃើញ ម្ចាស់ផ្ទះប្រាប់ថាទៅផ្ទះបាត់ហើយ តែមិនឃើញនៅផ្ទះសោះ ម្តាយក៏ចាប់ផ្តើម ដើរឈួលពិលរកកូន មួយសន្ទុះក្រោយមក ម្តាយបានលឺ កូនស្រែកយំ ចេញពីពំនូកដីក្រោយផ្ទះ ប្រមាណ១០ម៉ែតពីផ្ទះ ដោយមានឈាមចេញពីប្រដាប់ភេទយ៉ាងច្រើន ហើយមញ្ចូនទៅកាន់មន្ទីពេទ្យ ។ តាមសដីបញ្ចាក់ពីកុមារី និង មានសាក្សី បានឃើញជនជាប់សង្ស័យ នៅជាមួយជនរងគ្រោះនៅមុនពេលកើតហេតុ។
ប៉ូលីសបាននិយាយថា ជនជាប់សង្ស័យបានបញ្ចូន ទៅតុលាការកាត់ទោស កាលពីថ្ងៃ២៦ មិនា ២០០៧ កន្លងទៅ។
តាមការដកស្រង់ពីការសែតដដែលនេះមាន ករណីមួយទៀតកើតឡើងក្នុងខេត្តបាត់ដំបង ស្រុកម៉ោងឬស្សី និងស្រុក បាណន់ បុរសពីនាក់ បានជាប់ចោទពីបទបៀតបៀនកេរ្តិ៍ខ្មាស់ទៅលើេក្មងស្រីអាយុ៤ឆ្នាំ និងអាយុ១២ឆ្នាំ ករណីខាងលើបានកើតឡើងកាលពីថ្ងៃទី២៤ មិនាកន្លងទៅនេះ។
តាមការបង្ហាញរបស់លោកវរសេនីយ៍ត្រី ប៊ុត សំបូរ អធិការស្រុកបាណន់ បានឲ្យដឹងថា បុរសដែលបង្កេហតុ ឈ្មោះ ប៉ុច សុធា ភេទប្រុស អាយុ ២៦ឆ្នាំ ដែលត្រូវជាពូជីដូនមួយរបស់ជនរគ្រោះឈ្មោះ ម ស ណ អាយុ១២ឆ្នាំ ។ ករណីបៀតបៀនកេរ្តិ៍ភេទ នេះកើតឡើងនៅលើផ្ទះជនរងគ្រោះ ដោយជនល្មើសបានស្ទាបអង្អែលដោះ ប្រដាប់ភេទ និងយកម្រាមដៃខ្វះប្រដាប់ភេទក្មួយរហួតហូឈាម ។ ជនល្មើសត្រូវបានសម្ថកិច្ចកសាងសំនុំរឿងប្រគស់មកស្នងការខេត្ត។
លោកវរសេរីយ៍ត្រី គិតហ៊ាង អធិការស្រុកមោងឬស្រីបានបញ្ចាក់ថានៅភូមិចាមរអារ ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ដោយឪពុកចុង ឈ្មោះ ប៉ាច អុន អាយុ៣៦ឆ្នាំ បៀតបៀនកេរ្តិ៍ភេទកូនដើម ទើបតែអាយុ៤ឆ្នាំ ប្រព្រឹត្តឡើងកាលពីថ្ងៃទី២៤ មិនា ២០០៧ វេលាម៉ោង១១ និង ១០នាទី ក្នុងពេលដែលជនល្មើស បបួលកូនទៅខ្វាក្តាម ចំងាយប្រមាណ១៥០ម៉ែត្រពីផ្ទះ ក្រោយមកជនល្មើស បានយកម្រាមដៃរុកប្រដាប់ភេទកូនរហូត រហែកហើយមានឈាមហូរជាច្រើន។
ក្រោយពីទទួលពាក្យបណ្តឹងពីម្តាយកេ្មងស្រី និងការឆ្លើយសារភាពពីជនរងគ្រោះ សមត្ថកិច្ចបានរៀបចំកសាងសំនុំរឿងបញ្ចូនជនល្មើសដើម្បីផ្តន្ទាទោសទៅតាមច្បាប់។








