១០យ៉ាងដែលបុរស ស្រ្តីតែងតែសម្លឹងមើលក្នុងពេលចែចង់ដំបូង(តចប់)
៥ និស្ស័យចួលចិត្តប្រែជែង ចូលចិត្តប្រចណ្ឌ
ក្នុងករណីដែលអ្នកកំពុងទទួលទានអាហារនៅក្នុងភោជនីដ្ឋានណាមួយ បើក្នុងករណីចៃដន្យមានស្រ្តីមិនស្គាល់គ្នាម្នាក់ដើរចូលមកសាកសួររក ហើយថែមទាំងសម្តែងកាយវិការដូចជាត្រូវដងត្រូវផ្លែគ្នាឲ្យឃើញផង បើសិនអ្នកកើតការខឹងសម្បា និង សម្លក់ សម្លឹងចង់ស៊ីសាច់គេពេលនោះច្បាស់ជាបុរសពុំពេញចិត្តឡើយ។ ប៉ុនែ្តបើអ្នកធ្វើពុំដឹងពុំលឺ ហើយរក្សាទឹកមុខនៅតែញញឹមញញែមនោះ និងបង្កើតឲ្យមានអារម្មណ៍ពេញចិត្តនិង មិនភេ្លចកាយវិការដ៏ពិសេសរបស់អ្នកនេះទេ។
៦ ខ្សែភែ្នកសម្លឹងរកចាប់កំហុស
នៅពេលអ្នកត្រូវបានគេណែនាំឲ្យស្គាល់បុរសណាម្នាក់ ជាដំបូងហាមប្រើខ្ែសភ្នែកដើម្បីសម្លឹងរកចំណុចខ្សោយរបស់េគតាំងពីក្បាលរហូតដល់ចុងជើង ព្រោះក្រុមបុរស គេពុំចូលចិត្តឬកពាបែបនេះឡើយ ហើយអាចគិតថាប្រមាថគេទៀតផង។
៧ មិត្តភាព
បុរសភាគច្រើនតែងសម្លឹងរកភាពជាមិត្តជាដំបូងទីជាមួយស្ត្រី។ គេអាចមើលតាំងពីភាពរាបសា ភាពរាក់ទាក់ គំនិតមារយាទល្អរូចហើយទើបឈានដល់សេក្តីស្នេហា…។
៨ រូបរាង
រូបលក្ខណៈសម្បត្តិផ្នែកខាងក្រៅជាផ្នែកមួយសំខាន់ណាស់ទោះបីជាអ្នកពុំមានរូបរាងស្អាតបាត ឬសិចស៊ីក៏ដោយ ប៉ុន្តែបើអ្នកជឿជាក់ខ្លួនឯង មិនគិតបញ្ហានេះ មិនតូចចិត្តតូចថ្លើមទៀតនោះ អ្នកនឹងមានស្នេហ៍ក្នុងខ្លូនសម្រាប់អូសទាញបុរស។
៩ រអ៊ូរទាំ រញ៉ាំរញ៉ូវ
បុរសតែងសង្កេតមើលស្រ្តីថាជាមនុស្សរអ៊ូទាំ ឬ ជ្រក់ជ្រេញមិនដឹងរឿងរ៉ាវដែរឬទេ? បើគេដឹងថាអ្នកជាមនុស្សប្រភេទនេះគេនឹងដកខ្លួនភ្លាមហើយ។
១០ កំពុងត្រូវការមនុស្សម្នាក់
ពេលដែលអ្នកជួបបុរសក្នុងក្តីស្រមៃដែលមានរូបរាងសង្ហា និង មានចំណេះដឹង ឬអ្នកមានទ្រព្យបើសិនអ្នកសម្តែងកាយវិការចេញមកទាំងក្តីអំណររំភើបឲ្យគេដឹង អាចធ្វើឲ្យគេយល់ថា អ្នកជាមនុស្សលោភលន់ ឬត្រូវការតែអ្វីខ្ពល់ៗ ចុងក្រោយនិងត្រូវបរាជ័យ ហេតុដូចដូច្នេះត្រូវចៀសវាង៕
ដោយៈ ដេប៉ូ








