ឆ្លងមេរោគបាត់តេរីនៅក្នុងប្រហោងភេទ
សុខភាពស្រ្តីខ្លះអាចនឹងមានអាការៈ ធ្ងន់ធ្ងរច្រើនឬក៏មានរោគផ្សិតនៅក្នុងប្រហោងភេទធ្វើឲ្យកើតអាការៈធ្លាក់ស ខុសធម្មតាបាន។ ភាគច្រើនក៏មិនចង់ទៅជួបគ្រូពេទ្យដូច្នេះមានតែទិញមកព្យាបាលដោយខ្លួនឯងនោះគឺជាគំនិតដែលមិនត្រឹមត្រូវទាស់តែសោះ។
បើយោងតាមការពិសោធន៍គេបានរកឃើញថាសុភាពស្រ្តីដែលគិតថាខ្លួនឯងកើតរោគផ្សិតពិតនោះហើយមិនបានកើតវិញ ក៏ប៉ុន្តែវាជាវត្ថុដែលពួកនាងកើតនោះគឺអាការៈធ្លងមេរោគបាក់តេរីនៅក្នុងប្រហោងភេទធំធាត់ខុសធម្មតាប្រការនេះជាគ្រោះថ្នាក់ធំបំផុតជាងមេរោគផ្សិតដែលយើងថា BV។
ជាធម្មតាខាងគ្រូពេទ្យ និងមិនត្រួតពិនិត្យរោគនេះដែលជាគ្រោះថ្នាក់ប្រសិនបើបណ្តោយទុកអាចបង្កឲ្យកើតអាការៈឆ្លងមេរោគទៅក្នុងឆ្អឹងត្រគាករួចហើយលទ្ធផលដែលកើតឡើងមកតាមក្រោយនោះគឺធ្វើឲ្យកើតកូនមុនកំណត់ឬ ក៏អាចមានកូនតែម្តង។
អាការៈនៃ BV គឺមានក្លិនឆ្អាបជាពិសេសក្លិននឹងកាន់តែឆួលខ្លាំងឡើងនៅពេលរួមរ័ក ដោយមិនបានការពារ។ ចំនុចសង្កេតម្យ៉ាងទៀតនោះនិងមានរំអិលពណ៌សខាប់ដែលមិនដូចជារំអិលពេលកើតរោគផ្សិតគឺមិនរមាស់។
ដូច្នេះក្រោយពីពេលកើតអាការៈខុសប្រក្រតីដូចដែលបានរៀបរាប់ខាងលើគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យដែលមានជំនាញ ដែលមានមធ្យោបាយមួយល្អបំផុត៕
សុធារិទ្ធិ(កម្ពុជាថ្មី)








