ពេលដែលលួចស្រឡាញ់ ... មិត្តសំឡាញ់
មួយចំណែកដែលតូចៗ …នៃបេះដូងរបស់នរណាម្នាក់
ដែលនៅទំនេររហូតប្រគល់ទៅឱ្យមនុស្សម្នាក់…តែមនុស្សម្នាក់នោះអាចនឹងគ្មាថៃ្ង…
ទទួលយកវាដ៏សមប្រកបនោះឡើយ៕
![]()
ជាការស្គាល់ល្អៗ ដែលមានឱ្យនរណាម្នាក់…ទាំងដែលគេមិនចាំបាច់ដឹង
ពាក់ព័ន្ធយល់ចិត្តយល់ថ្លើមព្រមទាំងមិត្តភាពដ៏បរិសុទ្ធ
មិនចង់ធ្វើឲ្យកើតមាន នៅការដែល មិត្តលួចស្រឡាញ់មិត្ត…

បើនិងប្រាប់…ចិត្តគេមិនដូចចិត្តយើងក៏ថាបាន…
និងបាត់បង់មិត្តទៅអ្វីៗ ក៏និងត្រឡប់មក…ដូចដើម…
មិនបានធ្វើឲ្យយើងជឿជាក់ថា …
នៅសេបគប់គ្នាដូចដើម ភាគីម្ខាងទៀតក៏នឹងមិនដូចដើមស្រាប់ទៅហើយ ការប្រយ័ត្នខ្លួន…
ក៏និងកើតមានយ៉ាងប្រាកដ


គេខ្លួនឯងក៏ដឹងថាវាមិនផ្សេងគ្នា…សោកស្តាយប្រសិនបើទៅជាបែបនោះ
វាអាចត្រួវបែងចែកជាមួយអ្វីគ្រប់យ៉ាង …
ក៏ល្អជាងមកអង្គុយឈឺចាប់ខ្លួនឯង … ថ្ៃងនោះយើងគួនិយាយចេញទៅ …
រឺធ្វើអ្វីមួយ វានឹងល្អជាងនេះ ៕
តែក៏មានដូចគ្នា…ដែលចូលចិត្តធ្វើឲ្យមានបែបនេះរហូតទៅ…
ដឹងច្បាស់ថា…ការលួចស្រឡាញ់ស្ងាត់ៗតែម្នាក់ឯងដោយគ្មានសង្ឈឹម
សុំត្រឹមតែដឹងដំណើរតទៅរបស់គេ ឲ្យគេជឿចិត្ត ទុកចិត្ត ជាមិត្តដ៏ល្អ…
បើសិនមិនបានក្លាយជាចំណែកមួយនៃបេះដូបរបស់គេ
តែសុំត្រឹមជាមនុស្ស ដែលនៅក្បែៗចិត្ត
ក៏គ្រប់គ្រាន់ណាស់ទៅហើយ …
ជាសេក្តីសេ្នហាដែលភាគីម្ខាងទៀតមិនចាំបាច់ ទទួលស្គាល់
ជាសេចក្តីស្រឡាញ់ដែលមាន គតិ មនសិកា និងពិភពផ្ទាល់ខ្លូនយ៉ាងខ្ពស់ត្រដែត…
ពេលណាដែលយើងសំដែង រីប្រាប់ឲ្យគេដឹង… នោះវាមិនមែនជាការ…
លួចស្រឡាញ់ទៀតនោះឡើយ…. ។









ស្រលាញ់មនុស្សម្នាក់មិនសំខាន់ថាបានគេមកកៀកកើយនោះទេ សុំគ្រាន់តែឱយគេបានសុខគឺគ្រប់គ្រាន់សំរាប់ខ្ញុំទៅហើយ។ បើខ្ញុំមកពីស្រែ ធ្លាប់តែឃ្វាលក្របី រកតែអង្ករច្រកឆ្នាំងមិនបានផង តើមានសម្បត្តិអ្វីទៅងើយមើលគេ?
Comment by Anonymous — April 11, 2007 @ 5:06 pm
ស្នេហាមិនប្រកាន់មានក្រ ឲ្យតែត្រឡាញ់ពិត ! ស្ថាបនាជីវិតជាក្រោយ!
Comment by cam629 — April 12, 2007 @ 6:25 am
ពាក្យដែលថាសុំត្រឹមតែគេមានសេចក្តីសុខនោះ ខ្ញុំក៍ធ្លាប់ប្រើ និងនិយាយប្រាប់ខ្លួនឯងចឹងដែរ តែការពិតទៅវាគ្រាន់តែជាការនិយាយលួងចិត្តខ្លួនឯងប៉ុណ្ណោះ។ ឥឡូវនេះខ្ញុំមិនទៅឆ្កួតប្រើវាទៀតឡើយ ព្រោះគិតសព្វៗទៅគ្មានន័យ ដូច្នេះយកល្អត្រូវប្រើថា “ស្រលាញ់មនុស្សម្នាក់សំខាន់គឺសុំត្រឹមឲ្យគេមានសេចក្តីសុខ តែអ្នកដែលឲ្យគេមានសេចក្តីសុខនោះគឺជាខ្ញុំនេះឯង” និយាយដូច្នេះទើបយើងមានចិត្តតស៊ូ។ មែនទេតាខេម??? ន្ញុំមានទស្សនៈចឹងត្រូវអត់តា?
Comment by Anonymous — May 27, 2007 @ 7:48 am
ចុម??? Comment ខាងលើនោះខ្ញុំ(បណ្ឌិត)អ្នកសរសេរតា តែដល់ចុច “Say it” ហើយស្រាប់ទៅចិត្តឈ្មោះ Anonnymous វិញចឹងតាខេម??
Comment by Anonymous — May 27, 2007 @ 7:52 am
តាមិនដឹងជាវាមានបញ្ហាអ្វីទេសូមប្រិយមិត្តជួយតា រកដំណោះស្រាយផង
សូមអរគុណ
Comment by cam629 — May 28, 2007 @ 7:29 am
សូមដាក់កំណាព្យសេ្នហាផង?
Comment by Anonymous — May 30, 2007 @ 8:13 am