សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

April 27, 2007

ថ្នាំ​ការពារ​​កំណើត​ក៏​ជាមូល​ហេតុ​នៃ​រោគ​ឈឺ​ក្បាល​ប្រកាំង​បាន​ដែរ​

ថ្នាំពន្យាកំណើត​បើ​យោង​តាម​ការ​ពិសោធន៍​គេ​បាន​រក​ឃើញ​ថា​ ស្រ្តី​ខ្លះ​មាន​កើត​អាការះ​ឈឺ​ក្បាល​ប្រកាំង​ខណៈ​ពេល​មាន​រដូវ​ដែល​ជា​ចន្លោះ​ពេល​អ័រ​ម៉ូន​អេស្រ្តូចេនថយ​ចុះ​ និង​មានអារៈក្រោយ​ពី​បាន​ទទួល​ទាន​ថ្នាំ​ពន្យាកំណើត​ហើយ​ នោះដោយ​សារ​ថ្នាំ​ព្យាកំណើត​វាទៅ​បង្កើត​កំរិត​អ័រម៉ូន​អេសស្ត្រូបចេន​ឲ្យបកាន់តែ​ខ្ពស់ជាង​កំរិតធម្មតា​រហូត​ដល់​ទៅ​៤​ដង​ឯណោះ​។ ប្រការ​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​អ័រ​ម៉ូន​ថយ​ចុះ​យ៉ាង​​ច្រើន​ក្នុង​អំឡុង​ពេល​មាន​រដូវ​។​

 ស្រ្តី​ដែល​ទទួល​ទាន​ថ្នាំ​ពន្យា​កំណើត​ច្រើន​តែ​មាន​អាការៈ​កើត​ជំងឺ​រោគ​ឈឺ​ក្បាល​ប្រ​កាំង​​ច្រើន​​ជាង​អ្នក​ដែល​មិន​បាន​ទទួល​ទាន​ដល់​ទៅ​៤០​ភាគរ​យ​ និង​មាន​អាការៈ​ឈឺ​ក្បាល​ដែល​មិន​មែន​ជា​រោគ​ឈឺ​ក្បាល​ប្រកាំង​ច្រើន​ជាង​អ្នក​មិន​ទទួល​ទាន​២០​ភាគរយ។​ ទោះ​បី​យ៉ាង​ណា​ក៏ដោយ​ក៏​គេ​នៅ​មិនទាន់​រក​ឃើញ​ភស្តុតាង​ថា​បរិមាណ​អ៧រ​ម៉ូន​នៅ​ក្នុង​ថ្នាំ​ពន្យា​កំណើត​វាមាន​ទំនាក់​ទំនង​គ្នា​នឹង​ភាព​ប្រឈម​ចំពោះ​អាការ​ៈ​ឈឺ​ក្បាល​យ៉ាង​ណាមួយ​នោះ​ទេ។​

2 Comments »

The URI to TrackBack this entry is: http://cam629.blogsome.com/2007/04/27/p207/trackback/

  1. ជំរាបសួរ​លោកតា!
    ចៅ​មាន​ចំងល់​មួយ រាល់​ពេល​រួម​ភេទ​ជាមួយ​មិត្តស្រី​របស់​ចៅ នាង​តែង​តែ​លេច​ខ្យល់(ដូច​ជា​ផោម តែ​មិន​មាន​ខ្លិន)​តាម​ប្រដាប់​ភេទ​របស់​នាង(មិន​មែន​តាម​រន្ធ​គូថ​ទេ បើ​តាម​ចៅ​សង្កេត)។ តើនេះ​បណ្តាលមក​ពី​អ្វី? ហើយ​វា​ជា​រឿង​ធម្មតា​ដែរ​ឬអត់? ដើម្បី​កុំ​ឲ្យ​នាង​ខ្មាស​អៀន ចៅ​តែង​ធ្វើ​មិន​ដឹង​មិន​ឮ​ជានិច្ច។ តែ​ពេល​ខ្លះ​ចៅ​ធ្វើ​ជា​និយាយ​ថា​ជា​សំលេង​មក​ពី​កំលាំង​​កកិត​ទៅ​វិញ :p

    Comment by Anonymous — May 30, 2007 @ 4:59 am

  2. បន្ទាប់​ពី​រួម​ភេទ​រួច ចៅ​បាន​ឲ្យ​នាង​លេប​ថ្នាំ​ពន្យា​កំណើត តែ​ផឹក​ជា​មួយ​នឹង​ទឹក​ម៉ាស៊ីន(ព្រោះ​ពុំ​មាន​ទឹក​បរិសុទ្ធ ហើយ​ចៅ​ពុំ​ហ៊ាន​ឲ្យ​នាង​ផឹក​ជា​មួយ​នឹង​ទឹក​តែ​ម្យ៉ាង​ ព្រោះ​ខ្លាច​វា​ធ្វើ​ឲ្យ​បន្សាប​ជាតិ​ថ្នាំ)។ តើ​ទឹក​ម៉ាស៊ីន​អាច​ធ្វើ​ឲ្យ​ថ្នាំ​នោះ​អស់​ប្រសិទ្ធិភាព​ដែរ​ឬ​ទេ លោក​តា?

    • ចៅ​ជា​អ្នក​ធ្វើ​ comment ខាង​លើ​ដែរ។

    Comment by Anonymous — May 30, 2007 @ 5:08 am

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.