សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

May 22, 2007

ការរំលូតកូន

និយមន័យ ​

  ការ​រំលូត​កូន គឺ​ជា​ការ​យក​ចេញ​នូវ​ទារក​ក្នុង​ផ្ទៃ​មុនពេល​ត្រូវ​​សម្រាល​​​​​តាម​​​​ធម្មតា ​។​ ​ជា​ទូទៅ​ការ​រំលូត​កូន​នេះ​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​ទេ ​ទារកក្នុងផ្ទ្ទៃមាតាប្រសិន​​បើ​ធ្វើនៅពេល​ដែល​ផ្ទៃពោះ​មាន​អាយុ​តិច​ជាង ​១២ ​សបា្តហ៍ ​និង​ធ្វើ​ដោយ​គ្រូពេទ្យ​ដែល​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ត្រឹមត្រូវ ។ ​កា​ររំលូត​កូន​នេះ ​ជួន​កើត​ឡើង​ដោយ​ឯកឯង​ដែល​​គេ​ហៅ​ថា ​រលូត ។ ​ជួនកាល​ទៀត​កើត​ឡើងដោយ​គេ​ពន្លូត​ចោល ​។ ​ករណី​បែប​នេះគេ​ហៅ​ថា​ការ​រំលូត ។

មាត្រា ​៧ ​និង ​៨ ​ច្បាប់​រំលូត​កូន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចែង​ថា ​’វេជ្ជបណ្ឌិត​ ​ឬ​គ្រូពេទ្យ​មធ្យម​ដែល​មាន​ភារកិច្ច​ធ្វើការ​រំលូត​កូន ​ត្រូវ​ពន្យល់​ណែនាំ​ដល់​ស្ត្រី​ដែល​មាន​គភ៌ ​ដែល​មក​សុំ​ធ្វើការ​រំលូត​កូន ​ពីគ្រោះថ្នាក់​ដែល​អាច​កើត​មាន​ឡើង​ជាយថាហេតុ ​បណ្តាល​មក​ពី​ការ​រំលូត​កូន​នេះ ​និង​ពី​ផលប្រយោជន៍​នៃ​កិច្ច​ពន្យារកំណើត​ ​។​ ប្រសិន​បើ​ស្ត្រី​ដែល​មាន​គភ៌​នោះ​ ​នៅ​តែ​ទទូច​សុំ​ធ្វើការ​រំលូត​ វេជ្ជបណ្ឌិត ​ឬ​គ្រូពេទ្យ​មធ្យម​ ​ឬ​ឆ្មម​មធ្យម​អាច​ធ្វើការ​រំលូត​បាន ​តែ​ត្រូវ​ស្ថិត​ក្នុង​លក្ខខ័ណ្ឌ​ដូច​មាន​ក្នុង​មាត្រា ​៨ ​នៃ​ច្បាប់​នេះ" ។

ការ​រំលូតកូន​អាច​ធ្វើទៅ​បាន ​ចំពោះ​គភ៌​ណា​ដែល​មាន​អាយុ​តិច​ជាង ​១២ ​សបា្តហ៍ ។ ​លើស​ពី ​១២ ​សបា្តហ៍​នៃ​អាយុ​គភ៌​ ​ការ​រំលូត​កូន​អាច​ទទួល​ការ​អនុញ្ញាត​បាន ​លុះ​ត្រា​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​ថា ​៖

-គភ៌​នោះមានភវនីយភាព​មិន​លូតលាស់​ដូច​ប្រក្រតី​ ​ឬ​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​ម្តាយ
-កូន​ដែល​កើត​មក​អាច​មាន​ជំងឺ​ធ្ងន់ធ្ងរ​ព្យាបាល​ពុំ​ជា​

-ក្នុង​ករណី​ដែល​ត្រូវ​គេ​រំលោភ​បណ្តាល​ឱ្យ​មាន​គភ៌​ ​កា​ររំលូត​អាច​ប្រព្រឹត្ត​ទៅ​បាន​ ​ដោយ​មិន​គិត​ពី​លក្ខខ័ណ្ឌ​ដូច​មាន​ចែង​ខាង​លើ​ ​តែ​ត្រូវ​មាន​ការ​ស្នើ​សុំ​ពី​សាម៉ី​ខ្លួន ​បើ​ស្ត្រី​នោះ​មាន​អាយុ ​១៨ ឆ្នាំ​ឡើង​ទៅ​ឬ​ការ​ស្នើ​សុំ​ដោយ​ទទូច​​ពី​ឪពុក​ម្តាយ​ ឬ​អាណាព្យាបាល​ ​និង​សាម៉ី​ខ្លួន ​បើ​ស្ត្រី​ដែល​មាន​គភ៌​មាន​អាយុ​តិច​ជាង ​១៨ ឆ្នាំ ។

ការ​សម្រេចនៃ​បញ្ហា​នេះ ​ត្រូវ​មាន​ការ​ឯកភាព​ពី​ក្រុម​គ្រូពេទ្យ​ ២ ​ឬ ​៣ ​រូប​រួម​ទាំង​សាម៉ី​ខ្លួន​ផង ។ ​លក្ខខណ្ឌ​បច្ចេកទេស​សម្រាប់​ការ​អនុវត្តន៍​នៃ​មាត្រា​នេះ​ ​ត្រូវ​កំណត់​ដោយ​ប្រកាស​របស់​ក្រសួង​សុខាភិបាល​" ។

គ្រោះថ្នាក់​ដែល​ទាក់ទង​នឹង​ការ​រំលូត​កូន ​មាន​ការ​ករោគ​ផ្សេងៗ​ដូចជា ​រលាក​ស្បូន ​ធ្លាយ​ស្បូន ​កូន​កើត​មិន​គ្រប់ខែ ​ឬ​អាច​គ្មាន​កូន​មួយ​ជីវិត ​ឬ​អាច​ធ្លាក់ឈាម​នៅពេល​មាន​ផ្ទៃពោះ​លើកក្រោយ ​ឬ​គ្រោះថ្នាក់​បណ្តាល​ដល់​ស្លាប់​ក៏​សឹង​មាន ។ ​ផល​វិបាក​ដែល​ធ្ងន់ធ្ងរ​នោះ​ ​គឺ​សុខភាពស្ត្រី​ចុះ​ទ្រុឌទ្រោម​ ​ស្លេកស្លាំង ​ងាយ​នឹង​ទទួល​ការ​យាយី​នៃ​មេរោគ​ទាំងឡាយ ​ដែល​បណ្តាល​​ឱ្យ​មាន​វិប្បដិសារី​អស់​មួយ​ជីវិត​ដោយ​បញ្ហា​នេះ ។ ​នៅ​ក្នុង​មាត្រា ​១២ ​និង​មាត្រា ​១៤ ​នៃ​ច្បាប់​រំលូត​កូន​បាន​ចែង​ថា ​’ជន​ទាំងឡាយ​ណា​ដែល​បាន​ប្រព្រឹត្ត​ល្មើស​នឹង​មាត្រា​ ៥ ​និង​មាត្រា ​៦ ​នៃ​ច្បាប់​នេះ​ត្រូវ​ទទួល​ទណ្ឌកម្ម​ ​និង​ទណ្ឌទោស​ដូច​ខាងក្រោម ​៖

​បើ​ជា​វេជ្ជបណ្ឌិត​ ​ឬ​គ្រូពេទ្យ​មធ្យម​ ​ឬ​ជា​ឆ្មប​មធ្យម​ត្រូវ​ព្រមាន ។ ​ក្នុងក​រណី​មិន​រាងចាល​ត្រូវ​បពា្ឈប់​ពី​មុខងារ ​ឬ​បិទ​គ្លីនិក​ ​ឬ​មន្ទីរសម្ភព​នោះ ​ដោយ​មិន​ទាន់​គិត​ដល់​បទល្មើស​ព្រហ្មទណ្ឌ​ដូច​ចែង​ខាង​ក្រោម​នេះ ​។

បើមិនមែន​ជា​វេជ្ជបណ្ឌិត​ ​ឬ​គ្រូពេទ្យ​មធ្យម ​ឬ​ជា​ឆ្មប​មធ្យម​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនារគារពី​ ​១ ​ខែ ​ទៅ ​១ ​ឆ្នាំ ។

-បើ​ការ​រំលូត​កូន​នោះ​បណ្តាល​ឱ្យ​ស្ត្រី​មាន​គភ៌​មាន​ជំងឺ​រ៉ាំរ៉ៃ ​ឬ​ពិការ​ត្រូវ​ផ្តន្ទាទោស​ពី ​១ ​ឆ្នាំ​ទៅ​ ​៥ ឆ្នាំ ។
-បើ​ការ​រំលូត​កូន​នោះ​បណ្តាល​ឱ្យ​ស្ត្រី​ដែល​មាន​គភ៌​មាន​គ្រោះថ្នាក់​ដល់​ស្លាប់ ​ត្រូវ​ផ្តន្ទាទោស​ដាក​់​ពន្ធនាគារ​ពី ​៥ ឆ្នាំ​ទៅ​ ១០ ​ឆ្នាំ​" ។

ជន​ទាំងឡាយ​ណា​ដែល​បង្ខិតបង្ខំ​ឱ្យ​ស្ត្រី​ដែល​មាន​គភ៌​ធ្វើការ​រំលូត​កូន ​ឬ​ធ្វើឱ្យ​រំលូតកូន​ដោយ​ចេតនា ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ​១ ​ឆ្នាំ​ទៅ ​៥ ​ឆ្នាំ​ ។ ​បើ​ការ​បង្ខិតបង្ខំ​ឱ្យ​ស្ត្រី​ដែល​មាន​គភ៌​ធ្វើការ​រំលូត​កូន ​ឬ​ធ្វើ​ឱ្យ​រំលូតកូន​ដោយ​ចេតនា​នោះ ​បណ្តាល​ឱ្យ​ស្ត្រី​ដែល​មាន​គភ៌​មាន​ជំងឺ​រ៉ាំរ៉ៃ​ ​ពិការ ​ឬ​បណ្តាល​ឱ្យ​ស្លាប់ ​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារពី ​៥ ​ឆ្នាំ​ទៅ​ ​១០ ​ឆ្នាំ​" ។

​គោលនយោបាយ​របស់​ក្រសួង​សុខាភិបាល​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​ផ្តោត​បញ្ហា​ជា​ចម្បង​ទៅ​លើ​សុខភាព​របស់​ស្ត្រី ។ ​គោលនយោបាយ​នេះ​ត្រូវ​បាន​គេ​ចាត់ទុក​ថា ​បាន​បំពេញ​ភារកិច្ច​ដ៏​ល្អ​ក្នុង​ការ​បង្ក​លក្ខណៈ​ត្រឹមត្រូវ​ ​និង​សមស្រប​សម្រាប់​សុខភាព​មាតា ​និង​កុមារ ជាពិសេស​សម្រាប់​មាតុភាព​គ្មាន​គ្រោះថ្នាក់ ​។ ​ការ​បង្កើត​គោលនយោបាយនៃ​ការ​រំលូត​កូន​ ​ការ​ស្រាវជ្រាវ​មូលហេតុ​មរណៈ​នៃ​មាតា​ ​និង​ទារក​ការ​បង្កើត​គោលនយោបាយ​នៃ​មធ្យោបាយ​ពន្យារកំណើត​ជា​អចិន្ត្រៃយ៍​នៃ​សេវា​ឯកជន​ ​និង​ហិរញ្ញកិច្ច​សុខាភិបាល បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ប្រមូល​ ​និង​ប្រើប្រាស់​ធនធាន​ព្រម​ទាំង​ផ្តល់​គ្រឹះ​យ៉ាង​មាំ​សម្រាប់​ការ​បង្កើត​យុទ្ធវិធី​ ​និង​សកម្មភាព​ដែល​ធ្វើ​ឱ្យ​មាតុភាព​គ្មាន​គ្រោះថ្នាក់​នេ​ៅ​កម្ពុជា ​បាន​ប្រកប​ដោយ​ប្រសិទ្ធភាព ​។

 ( ដកស្រង់​ចេញ​ពី​ ​ទស្សនាវដ្តី​វេទិកា​ស្ត្រី ​ចេញ​ផ្សាយ ​ឆ្នាំ​ទី​២ ​លេខ​ ៤ ​ខែ ​ឧសភា ​ឆ្នាំ ​១៩៩៩​ ‘​ការ​រំលូត​កូន​ " ទំព័រ​ ៦-៧ )

4 Comments »

The URI to TrackBack this entry is: http://cam629.blogsome.com/2007/05/22/p209/trackback/

  1. ការពិត​ការមានគ័រហើយ​មិនគួរ​រំលូត​វាសោះ​តែ​ជាការត្រឹម​ត្រូវ​នោះ​គី​ការដែល​នាំគ្នា​ការ​ពារជាមុនទើបល្អ​!​

    តែបើក្រហើយក៏មិន​គួរ​យក​កូន​ច្រើនពែក​ដែរ​ព្រោះ​វាជា​ការលំបាក​​ ទាំង​ការ​ចិញ្ចឹម​និង​ថែរក្សា​គ្រប់គ្រង​ និង​ការ​យកចិត្ត​ទុកដាក់​វា​ឲ្យ​បាន​ល្អ។
    ជាការល្អដែល​លើក​យក​អត្តបទនេះមកផ្សព្វផ្សាយ​ មីង​រីក​រាយ​ដែល​បាន​ឃើញវិបសាយនេះ

    Comment by សុខចិន្តា — May 26, 2007 @ 12:19 pm

  2. សូមអរគុណអ្នកមីង​ជា​ពន្លឹក ដែល​បាន​អានវិបសាយ​របស់​ខ្ញុំបាទ​!​ ខ្ញុំបាទនិងខិត​ខំរក​អត្ថបទល្អៗ​មក​ចែក​ជូន​មិត្តអ្នកអាន។

    Comment by cam629 — May 28, 2007 @ 6:42 am

  3. ចាំ​ខ្ញុំ​ជួយ​រក​ដែរ បាន​ទេ​តាខែម

    Comment by តា​ណាក់ — May 29, 2007 @ 9:59 am

  4. រីករាយ​ពីការជួយ​របស់អ្នក

    Comment by cam629 — June 1, 2007 @ 2:09 am

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.