សិល្បៈនៃការចែចង់
មិនថាលោកអ្នកគិតយ៉ាងណាទេចង់ក្លាយទៅជាអ្នកចែចង់ដ៏ពូកែម្នាក់លោកអ្នក មិនចាំ បា ច់ត្រូវមានរូបស្អាតខ្លាំង,មានទ្រព្យសម្បត្តិច្រើនឬ ប្រសប់និយាយនោះឡើយ។ដើម្បីអោយមានជំនាញខាងចែចង់គឺត្រូវសំរេចចិត្តថាលោកអ្នកចង់ក្លាយទៅជាអ្នកចែចង់។
ដោយតែការចែចង់ទាមទារនូវបេះដូងដែលមិនចេះកើតទុក្ខវាជាការសំខាន់ណាស់ដែលលោកអ្នកត្រូវចាប់ផ្តើមដោយសេចក្តីសង្ឃឹមសមហេតុសមផល។ រឿងនេះមានសារប្រយោជន៍ជាច្រើនដូចជា៖ នៅគ្រាដំបូងលោកអ្នកទំនងជានឹងទទួលបានជ័យជំនះតូចៗដែលនឹងជំរុញទឹកចិត្តឲ្យលោកអ្នកធ្វើបន្ត។ លោកអ្នកមានការប្តេជ្ញាចិត្តតិចតួចណាស់ក្នុងការចែចង់ហេតុដូច្នេះហើយវានឹងធ្វើឱ្យលោកអ្នករឹតតែស្ទាក់ស្ទើរអំពីថាតើត្រូវចែចង់នៅពេលណាហើយជាមួយនរណា។ ដើមដំបូងលោកអ្នកនឹងមានកំហុសបន្តិចបន្តួចជាពិសេសគឺកំហុសដែលសាមញ្ញជាទីបំផុតគឺការធ្វើជ្រុលពេក។ ចូរលោកអ្នកគិតថាការចែចង់គឺគ្រាន់តែជាលំហាត់ប្រាណមួយប៉ុណ្ណោះ។ដំបូងវាតែងតែពិបាកនឹងធ្វើបន្តិចហើយ។
ដូច្នេះដើម្បីជាជំនួយដើម្បីឱ្យលោកអ្នកក្លាយខ្លួនជាអ្នកដែលពូកែខាងចែចង់នោះសូមអានគន្លឹះសំខាន់ៗទាំង២០ចំណុចដូចខាងក្រោម៖
១.ប្រើពាក្យបញ្ជោរ៖
ពាក្យបញ្ជោរគឺប្រៀបដូចជាឈើគូសសំរាប់ដុតឱ្យគ្រាប់រំសេវផ្ទុះអញ្ចឹង។ដូច្នេះហើយដើម្បីធ្វើឱ្យឥទ្ធិពលនៃពាក្យបញ្ជោររឹតតែប្រសើរឡើងលោកអ្នកត្រូវតែស្មោះត្រង់។ ពាក្យបញ្ជោរដែលផ្តល់ប្រយោជន៍ទាំងសងខាងគឺមិនងាយនឹងសំរេចបានដូចការគិតរបស់មនុស្សមួយភាគធំឡើយ។ខាងក្រោមនេះគឺជាសេចក្តីណែនាំមួយចំនួនដែលលោកអ្នកគួរពិចារណា៖
ចូរគិតឱ្យឃើញអ្វីខ្លះដែលធ្វើឱ្យលោកអ្នកចាប់អារម្មណ៍អំពីមនុស្សនោះ។តើពាក្យពេចន៍បញ្ជោរអ្វីខ្លះដែលគេចង់ឮចេញពីមាត់អ្នកម្នាក់ទៀត?នៅពេលលោកអ្នកកំណត់រឿងនេះបានហើយត្រូវយកវាទៅប្រើប្រាស់។ ពាក្យបញ្ជោរគឺមានប្រសិទ្ធភាពបំផុតនៅពេលដែលវាមានលាយឡំនឹងការធ្វើឱ្យភ្ញាក់ផ្អើលពោលគឺនៅពេលដែលមនុស្សម្នាក់គេមិនបានគិតរំពឹងទុកជាមុនថានឹងមានការសរសើរ។
ការពោលសរសេរីនាយកក្រុមហ៊ុនថា«លោកនាយកកំពុងធ្វើកិច្ចការដ៏អស្ចារ្យសំរាប់ក្រុមហ៊ុន»គឺជាការល្អខ្លាំងណាស់។ ប៉ុន្តែបើលោកអ្នកពោលថា«ខ្ញុំចូលចិត្តការនិយាយកំប្លុកកំប្លែងនិងស្នាមញញឹមរបស់លោកនាយកខ្លាំងណាស់» ប្រយោគនេះនឹងធ្វើឱ្យគាត់សប្បាយចិត្ត។ប្រយោគសរសើរទីមួយគឺខ្លួនគាត់ដឹងច្បាស់ណាស់ចំណែកឯប្រយោគសរសើរទី២គាត់អាចនឹងសង្ស័យប៉ុន្តែការពិតដែលលោកអ្នកបានលើកឡើងគឺគួរឱ្យសប្បាយរីករាយនិងគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់។
(នៅមានត)








