អ្នកវិទ្យាសាស្ត្ររកឃើញការព្យាបាលអេដស៍ឱ្យជាដាច់
ការសិក្សាមួយដែលចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ កន្លងមកនេះបាននិយាយថានៅក្នុងការរកឃើញដ៏សំខាន់មួយដែលអាចនាំទៅរកការព្យាបាលឱ្យជាសះស្បើយសម្រាប់ការឆ្លងវីរុស HIV ពួកអ្នកវិទ្យាសាស្ត្របានរកឃើញនូវវិធីមួយដើម្បីបំបាត់វីរុស HIV ចេញពីកោសិកាមានវីរុស។
យោងតាមការសិក្សាស្រាវជ្រាវដែលបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្ឋី Science បានឱ្យដឹងថាពួកអ្នកវិទ្យាសាស្ត្របានបង្កើតអង់ស៊ីមមួយដែលវាយប្រហារទៅលើ DNA របស់វីរុស .HIVនិងបំបាត់វីរុស HIV នេះចេញពីកោសិកាដែលមានឆ្លងវីរុស។
យ៉ាងណាក្តីក្រុមអ្នកស្រាវជ្រាវបានព្រមានថាអង់ស៊ីមនោះស្ថិតនៅឆ្ងាយនៅឡើយពីការយកមកប្រើប្រាស់ធ្វើជាវិធីព្យាបាលមួយប៉ុន្តែវាផ្តល់នូវក្តីសង្ឃឹមមួយសម្រាប់មនុស្សជាង៤០លាននាក់ដែលបានឆ្លងវីរុស HIV នៅទូទាំងពិភពលោក។
អាឡិនអង់ហ្គែលមែនមកពីវិទ្យាស្ថាន Dana-Farber Cancer Instituteនៃសកលវិទ្យាល័យ Harvard University បានសរសេរ
នៅក្នុងអត្ថបទអមជាមួយនឹងការសិក្សានេះថា ’អង់ស៊ីមដែលអាចដកយកចេញប្រកបដោយប្រសិទ្ធភាពនូវវីរុស HIV-១ពីកោសិកាដែលឆ្លងថ្ងៃណាមួយអាចជួយកម្ចាត់វីរុស .HIVពីអ្នកជំងឺអេដស៍។ការពន្យារពេលបច្ចុប្បន្នផ្តោតលើការទប់មិនឱ្យវីរុស HIVរាលដាល និងពន្យារជីវិតអ្នកជំងឺអេដស៍។
ប៉ុន្តែអ្វីដែលវីរុស .HIV សម្លាប់មនុស្សបានគឺសមត្ថភាពរបស់វីរុសនេះក្នុងការបញ្ចូលខ្លួនវាទៅកាន់កោសិការបស់ខ្លួនមនុស្សរួចមកបង្ខំឱ្យកោសិកាទាំងនោះផលិតចេញការឆ្លងថ្មី។ អង់ហ្គែលមែនបានពន្យល់ថា ’ដូច្នេះ វីរុស .HIVតោងជាប់ទៅនឹងកោសិកាខ្លួនមនុស្សជាហេតុធ្វើឱ្យយើងមិនអាចព្យាបាលឱ្យអ្នកជំងឺអេដស៍ជាសះស្បើយពីការឆ្លងវីរុស HIV-១ក្នុងខ្លួនពួកគេ"។
ប៉ុន្តែការមិនអាចព្យាបាលឱ្យជាសះស្បើយបាននោះអាចផ្លាស់ប្តូរប្រសិនជាអង់ស៊ីមដែលក្រុមអ្នកវិទ្យាសាស្ត្រជនជាតិអាល្លឺម៉ង់មួយក្រុមបានបង្កើតឡើងអាចត្រូវបានយកមកប្រើប្រាស់ដោយសុវត្ថិភាពលើខ្លួនមនុស្ស។អង់ស៊ីមនោះអាចបំបាត់វីរុស HIVចេញពីកោសិកាអ្នកជំងឺអេដស៍បានក្នុងរយៈពេលប្រហែលជា៣ខែ នៅក្នុងមន្ទីរពិសោធន៍។
អ្នកស្រាវជ្រាវអាល្លឺម៉ង់ទាំងនោះបានបង្កើតអង់ស៊ីមមួយហៅថា Tre ដែលអាចដកចេញនូវវីរុស HIVចេញពីកោសិកាអ្នកកើតអេដស៍ តាមរយៈការដឹងហើយបន្ទាប់មកភ្ជាប់ឡើងវិញនូវទម្រង ់DNA .របស់វីរុស HIV .។ សមត្ថភាពក្នុងការដឹងអំពីDNA.របស់វីរុស HIVនេះនៅថ្ងៃណាមួយអាចជំនះបាននូវឧបសគ្គដ៏ធំបំផុតមួយចំពោះការរកឃើញការព្យាបាលឱ្យជាដាច់មួយ។
អង់ហ្គែលមែន បានសរសេរថា ‘មានការប៉ុនប៉ងជាច្រើនត្រូវបានគេធ្វើឡើងដោយធ្វើឱ្យកោសិកាទាំងនេះមានសកម្មភាពឡើងជាមួយនឹងក្តីសង្ឃឹមថាយុទ្ធវិធីបែបនេះនឹងធ្វើឱ្យវីរុសអមជាមួយការស្គាល់ឱសថប្រឆាំងវីរុស ដែលនាំទៅរកការកម្ចាត់ចោលនូវវីរុស។ ការជឿនលឿនទៅមុខក្នុងការប្រើប្រាស់វិធីសាស្ត្រនេះនៅក្នុងខ្លួនអ្នកជំងឺអេដស៍មានសភាពយឺតយ៉ាវក្នុងការបង្កើតឱ្យចេញជារូបរាង"។
គាត់បានសរសេរទៀតថា ការធ្វើពិសោធន៍ថ្មីៗត្រូវតែធ្វើឡើងដើម្បីរកមើលថា តើអង់ស៊ីមឈ្មោះ Tre អាចត្រូវបានគេប្រើប្រាស់ដើម្បីស្គាល់អំពីកោសិកាដែលឆ្លងវីរុស HIV ។ គាត់បាននិយាយថា ‘បើទោះជាលទ្ធផលគួរជាទីពេញចិត្តនេះតំណាងឱ្យត្រឹមតែជំហានកូនង៉ាមួយឆ្ពោះទៅកាន់ការប្រើប្រាស់ចុងក្រោយនៅក្នុងការព្យាបាលអ្នកជំងឺអេដស៍ ក៏ដោយ ក៏ការរកឃើញអង់ស៊ីម Tre បង្ហាញ ថាការដកចេញរបស់ HIV-1របស់អង់ស៊ីម ពី ក្រូម៉ូសូមរបស់មនុស្សជាការពិតជាក់ស្តែងមួយនាេពលបច្ចុប្បន្ននេះ"។
ពួកអ្នកស្រាវជ្រាវដែលបានបង្កើតអង់ស៊ីមTreនេះមានសុទិដ្ឋិនិយមចំពោះសមត្ថភាពរបស់ពួកគេក្នុងការបង្កើតអង់ស៊ីមនានា បន្ថែមទៀតដែលនឹងបំបាត់នូវផ្នែកផ្សេងៗទៀតៃន DNA របស់វីរុស។ទោះយ៉ាងណាក៏ពួកគេបានធ្វើការព្រមានថាមានឧបសគ្គសំខាន់ៗជាច្រើនទៀតដែលត្រូវជំនះមុននឹងអង់ស៊ីមអាចត្រូវបានគេយកមកប្រើប្រាស់ដើម្បីព្យាបាលអ្នកជំងឺឱ្យជាដាច់។
មេដឹកនាំក្រុមស្រាវជ្រាវលោកអ៊ីនដ្រានីសាកានៃវិទ្យាស្ថាន Max Planck Institute for Molecular Cell Biology and Genetics នៅទីក្រុង Dresden.របងស់អាល្លឺម៉ង់បានសរសេរថា"ឧបសគ្គដែលសំខាន់បំផុត និងដែលពិបាកបំផុតនៅក្នុងចំណោមឧបសគ្គនានាគឺថាអង់ស៊ីម Tre នឹងត្រូវការវិធីដែលប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការបញ្ជូន ហើយនឹងត្រូវតែអាចបំពេញការងារដោយគ្មានផលប៉ះពាល់ខ្លាំងក្លាពីការប្រើវា"។
សាកាបានធ្វើការសន្និដ្ឋានថា ‘ទោះយ៉ាងណាក្តីលទ្ធផលដែលយើងបង្ហាញនេះផ្តល់នូវភស្តុតាងដំណាក់កាលដំបូងមួយនៃមូលដ្ឋានសម្រាប់វិធីសាស្ត្រព្យាបាលប្រភេទនេះដែលយើងរំពឹងថានឹងអាចបង្កើតចេញនូវមូលដ្ឋានដ៏មានប្រយោជន៍មួយសម្រាប់ការបង្កើតឡើងនូវវិធីព្យាបាល HIV នាពេលអនាគត"។
(អត្ថបទដកស្រង់ពីកាសែតរស្មីកម្ពុជា)







