សាកល្បងទាយអំពីខ្លួនអ្នកតើអ្នកបានត្រៀមមានស្នេហាហើយរឺនៅ ?
១) អ្នកកំពុងដើរទិញទំនិញក្នុងផ្សារ ស្រាប់តែមាន បុរស ឬ នារីម្នាក់ ញញឹមមករកអ្នក ហើយថែមទាំងនិយាយរាក់ទាក់អ្នកទៀត ពេលនោះអ្នកក៏៖
ក- ញញឹមតបទៅគេវិញ តែធ្វើទឹកមុខងឿងឆ្ងល់
ខ- ស្អីគេហ្នឹង ច្រឡំមនុស្សទេដឹង ខ្ញុំមិនធ្លាប់ស្គាល់ពីមុនមកទេ
គ- ធ្វើហីៗ រួចប្រញាប់ទិញឥវ៉ាន់បន្តទៀត
២) អ្នកធ្លាប់មានអារម្មណ៍ដូចខាងក្រោមជាមួយនរណាម្នាក់ទេ គឺពេលឃើញមុខគេធ្វើដូចជាមិនចាប់អារម្មណ៍ តែនៅពេលមិនឃើញគេបែជាប្រឹងសំឡឹងរកមើលគេ
ក- ញយដងណាស់
ខ- ម្តងម្កាល
គ- គិតថាមិនដែលសោះ
៣) អ្នកគិតថាមនុស្សយើងគួរតែជួបគូព្រេងរបស់ខ្លួនក្នុងវ័យណាដែរ?

ក- អាយុ៣០ឆ្នាំជាង
ខ- វ័យណាមិនសំខាន់ទេ បើជាគូគង់តែជួបទេ
គ- គិតថានឹងមិនបានជួបទេក្នុងជាតិនេះ
៤) មិត្តសំឡាញ់អ្នកគ្រាំចិត្តនឹងស្នេហាយ៉ាងខ្លាំង ពាក្យសំដីដែលអ្នកនិងនិយាយជាមួយគេគឺ

ក- គ្រាំចិត្តព្រោះស្នេហា វាមិនអាចធ្វើឲ្យយើងស្លាប់ទេ
ខ- ឃើញទេ ខ្ញុំប្រាប់ហើយ នៅម្នាក់ឯងល្អជាង
គ- ស្នេហាគឺវាអញ្ចឹងហើយ
៥) នៅសុខៗស្រាប់តែមានគេផ្ញើរផ្កាឲ្យអ្នក តើអ្នកគិតយ៉ាងណា
ក- ត្រឹមតែដឹងឲ្យបាន ថាគេជាអ្នកណា
ខ- ធ្វើហីៗ យកទៅដាក់ក្នុងថូរួចចប់
គ- ចាំសង្កេតមើលមួយរយៈសិនថាតើគេនឹងផ្ញើមកបានប៉ុន្មានដង
៦) អ្នកជឿរឿងបុពេរសន្និវាសទេ?
ក- ៥០% ជឿ ៥០%មិនជឿទេ
ខ- ជឿជាក់ ១០០%
គ- មិនជឿទេ គិតថាគ្រប់យ៉ាងសម្រេចលើខ្លួនយើងផ្ទាល់
៧) បើអ្នកត្រូវជ្រើសរើសរវាង មនុស្សដែលស្រឡាញ់អ្នក និង មនុស្សដែលអ្នកស្រឡាញ់ អ្នកនឹងរើសយ…
ក- មនុស្សដែលយើងស្រឡាញ់ល្អជាង
ខ- មនុស្សដែលស្រឡាញ់យើងល្អជាង
គ- មិនដឹងទេ ព្រោះមនុស្សដែលយើងស្រឡាញ់គឺស្រឡាញ់គេតែម្ខាង ហើយមនុស្សដែលមកស្រឡាញ់យើង យើងមិនបានស្រឡាញ់គេផង
៨) ពេលទៅចូលរួមពីធីមង្គលការ អ្នកឃើញក្នុងក្រមុំកូនកំលោះ អ្នកមានអារម្មណ៍ថា…
ក- ចូលរួមត្រេកអរ បើមានឱកាសដូចគេ ប្រហែលជាមានសេចក្តីសុខជាមិនខាន
ខ- ចូលរួមសោកស្តាយ ព្រោះសេរីភាពរបស់ជីវិតពួកគេកំពុងតែបាត់បង់ហើយ
គ- អ្នកណាការក៏ការទៅ ខ្ញុំសុំនៅម្នាក់ឯង វាសប្បាយចិត្តល្អជាង
៩) បើមាននរណាម្នាក់មកសុំណាត់អ្នកចេញដើរលេងជាមួយគេ

ក- បាន តែសុំនាំមិត្តភក្តិខ្ញុំទៅផង
ខ- កុំមកសុំឲ្យសោះ ខ្ញុំមិនទៅទេ
គ- OK រឿងអញ្ចឹង ត្រូវតែសាកបានដឹង
10) អ្នកជឿចំនុចមួយណាដែរ
ក- ស្នេហ៍មិនឈ្នះស្និត
ខ- ស្នេហាធ្វើឲ្យមនុស្សខ្វាក់ភ្នែក
គ- ស៊ូគ្រាំចិត្តព្រោះស្នេហ៍ វាប្រសើជាមិនមានស្នេហាឲ្យយើងគ្រាំចិត្ត


ពិន្ទុរបស់ចំលើយនិមួយៗ
1) ក= 3 ខ= 1 គ= 2
2) ក= 3 ខ= 2 គ= 1
3) ក= 3 ខ= 2 គ= 1
4) ក= 3 ខ= 1 គ= 2
5) ក= 3 ខ= 1 គ= 2
6) ក= 3 ខ= 2 គ= 1
7) ក= 2 ខ= 3 គ= 1
8) ក= 3 ខ= 2 គ= 1
9) ក= 2 ខ= 1 គ= 3
10) ក= 3 ខ= 1 គ= 2
ពិន្ទុ ១០ ទៅ ១៩ ពិន្ទ
គួរតែឈប់ឆ្ងល់ទៀតទៅថាហេតុអ្វីជាគ្មានអ្នកណាម្នាក់មកគោះទ្វារបេះដូងអ្នកសោះអញ្ចឹង ព្រោះអ្នកព្យាយាមបិតទ្វាហើយមិនរវល់នឹងរឿងស្នេហា។ ហើយវាក៏មិនមែនជារឿងចម្លែកដែរ បើនៅថ្ងៃមុខ អ្នកមិនព្រមបើកចិត្តអ្នកសំរាប់ទទួលយកស្នេហានោះ អ្នកនឹងនៅតែម្នាក់ឯង(នៅព្រៅ)។ សៀវភៅកំសាន្ត ធីន មានសូមប្រាប់អ្នកថា សំរាប់រឿងរ៉ាវស្នេហា បើអ្នកនៅតែខ្លាចវា នៅតែគេចពីវា នោះអ្នកនឹងងាយរងគ្រោះព្រោះវាខ្លាំងណាស់ តែបើអ្នកបានឆ្លងកាត់វាហើយ រឹងតែច្រើនលើកវានោះអ្នករឹតតែរឹងប៉ឹង ហើយនៅថ្ងៃមុខអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលពោរពេញដោយក្តីស្រឡាញ់សំរាប់អ្នកផងជុំវិញ មិនមែនសំរាប់តែគូជីវិតអ្នកម្នាក់នោះទេ។
ពិន្ទុពី ២០ ឡើងទៅ
អ្នកជាមនុស្សត្រៀមខ្លួនជានិច្ចសំរាប់ការបើកចិត្តទទួលយកស្នេហា មិនថាជាស្នេហាដែលមករកអ្នកដោយចៃដន្យ ឬ ស្នេហាដែលអ្នករត់ទៅរកវាក៏ដោយ ហើយបើទោះជាមានពេលខ្លះស្នេហាវាប្រៀបដូចជាមេអំបៅ រឹតតែដេញតាមរឹតតែហោះទៅឆ្ងាយ ក៏អ្នកនៅតែពេញចិត្តដេញតាមវាដែរដោយមិនខ្លាចនឿយហត់ ព្រោះអ្នកគិតថាវាជាអ្វីដែលស្រស់ស្អាតមិនរាថយក្នុងការស្វែងរកវា។ ស្នេហាមានច្រើនរស់ជាតិ មានសើច មានយំ សប្បាយរីករាយ ទឹកភ្នែក តែវាគឺជារស់ជាតិនៃជីវិត ហើយពេលខ្លះអ្នកអាចត្រូវបានអ្នកដទៃគិតថាជាព្រាន ដូច្នេះអ្នកគួរកាត់បន្ថយខ្លះសំរាប់ទង្វើមួយចំនួនដែលជ្រុលហួសក្នុងការស្វែងរកស្នេហារបស់អ្នក។