សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

August 3, 2007

អ្នក​ប្រុង​ប្រៀប​ខ្លួន​សំរាប់​ការ​មាន​ស្នេហា​ហើយ​ឬ​នៅ​?

សាកល្បង​ទាយអំពីខ្លួនអ្នកតើអ្នកបានត្រៀមមានស្នេហាហើយរឺនៅ ?

១) អ្នក​កំពុង​ដើរ​ទិញ​ទំនិញ​ក្នុង​ផ្សារ​ ស្រាប់​តែមាន​ បុរស ឬ នារី​ម្នាក់ ញញឹម​មក​រក​អ្នក ហើយ​ថែម​ទាំង​និយាយ​រាក់​ទាក់​អ្នក​ទៀត ពេល​នោះ​អ្នក​ក៏៖

ក- ញញឹម​តប​ទៅ​គេ​វិញ​ តែ​ធ្វើ​ទឹក​មុខ​ងឿង​ឆ្ងល់​
ខ- ស្អី​គេ​ហ្នឹង ច្រឡំ​មនុស្ស​ទេ​ដឹង ខ្ញុំ​មិន​ធ្លាប់​ស្គាល់​ពី​មុន​មក​ទេ
គ- ធ្វើ​ហីៗ រួច​ប្រញាប់​ទិញ​ឥវ៉ាន់​​បន្តទៀត​

២)​ អ្នក​ធ្លាប់​មាន​អារម្មណ៍​ដូច​ខាង​ក្រោម​ជា​មួយ​នរណា​ម្នាក់​ទេ គឺ​ពេល​ឃើញ​មុខ​គេ​ធ្វើ​ដូច​ជា​មិន​ចាប់​អារម្មណ៍​ តែ​នៅ​ពេល​មិន​ឃើញ​គេ​បែ​ជា​ប្រឹង​សំឡឹង​រក​មើល​គេ​

ក- ញយ​ដង​ណាស់
ខ- ម្តង​ម្កាល​
គ- គិត​ថា​មិន​ដែល​សោះ​

៣) អ្នក​គិត​ថា​មនុស្ស​យើង​គួរ​តែ​ជួប​គូព្រេង​របស់​ខ្លួន​ក្នុង​វ័យ​ណា​ដែរ?

 


ក- អាយុ​៣០ឆ្នាំជាង
ខ- វ័យ​ណា​មិន​សំខាន់​ទេ បើ​ជា​គូ​គង់​តែ​ជួប​ទេ
គ- ​គិត​ថា​នឹង​មិនបាន​ជួប​ទេ​ក្នុង​ជាតិ​​នេះ​

 

៤) មិត្ត​សំឡាញ់​អ្នក​គ្រាំ​​ចិត្ត​នឹង​ស្នេហា​យ៉ាង​ខ្លាំង ពាក្យ​សំដី​ដែល​អ្នក​និង​និយាយ​ជា​មួយ​គេ​គឺ

ក- គ្រាំ​ចិត្ត​ព្រោះ​ស្នេហា វា​មិន​អាច​ធ្វើ​ឲ្យ​យើង​ស្លាប់​ទេ
ខ- ឃើញ​ទេ ខ្ញុំ​ប្រាប់​ហើយ នៅ​ម្នាក់​ឯង​ល្អជាង

គ- ស្នេហា​គឺ​វា​អញ្ចឹង​ហើយ​

 

 

៥) នៅ​សុខ​ៗ​ស្រាប់​តែ​មាន​គេ​ផ្ញើរ​ផ្កា​ឲ្យ​អ្នក តើអ្នកគិត​យ៉ាង​ណា

ក- ត្រឹម​តែ​ដឹង​ឲ្យ​បាន​ ថា​គេ​ជា​អ្នកណា
ខ- ធ្វើ​ហីៗ យក​ទៅ​ដាក់​ក្នុង​ថូ​រួច​​ចប់​
គ- ចាំ​សង្កេត​មើល​មួយ​រយៈ​សិនថា​តើ​គេ​នឹង​ផ្ញើ​មក​បាន​ប៉ុន្មាន​ដង​

 

៦)​ អ្នក​ជឿ​រឿង​បុពេរ​សន្និវាស​ទេ?

 

ក- ៥០% ជឿ ៥០%​មិន​ជឿ​ទេ
ខ- ជឿជាក់​ ១០០%
គ- មិន​ជឿ​ទេ គិត​ថា​គ្រប់​យ៉ាង​សម្រេច​លើ​ខ្លួនយើង​ផ្ទាល់​


 

៧) បើ​អ្នក​ត្រូវ​ជ្រើស​រើស​រវាង​ មនុស្ស​ដែល​ស្រឡាញ់​អ្នក និង​ មនុស្ស​ដែល​អ្នក​ស្រឡាញ់ អ្នក​នឹង​រើស​យ…

 

ក- មនុស្ស​ដែល​យើង​ស្រឡាញ់​ល្អជាង
ខ- មនុស្ស​ដែល​ស្រឡាញ់​យើង​ល្អ​ជាង​
គ- មិន​ដឹង​ទេ ព្រោះ​មនុស្ស​ដែល​យើង​ស្រឡាញ់​គឺ​ស្រឡាញ់​គេ​តែ​ម្ខាង ហើយ​មនុស្ស​ដែល​មក​ស្រឡាញ់​យើង​ យើង​មិន​បាន​ស្រឡាញ់​គេ​ផង​


៨) ពេល​ទៅ​ចូល​រួម​ពីធី​មង្គល​ការ អ្នក​ឃើញ​ក្នុង​ក្រមុំ​កូន​កំលោះ​ អ្នក​មាន​អារម្មណ៍​ថា…

  ក- ចូល​រួម​ត្រេក​អរ បើ​មាន​ឱកាស​ដូច​គេ​ ប្រហែល​ជា​មាន​សេចក្តី​សុខ​ជា​មិន​ខាន​
  ខ- ចូល​រួម​សោក​​ស្តាយ​ ព្រោះ​សេរីភាព​របស់​ជីវិត​ពួក​គេ​កំពុង​តែ​បាត់​បង់​ហើយ​
  គ- អ្នក​ណា​ការ​ក៏​ការ​ទៅ ខ្ញុំ​សុំ​នៅ​ម្នាក់​ឯង​ វា​សប្បាយ​ចិត្ត​ល្អជាង

៩) បើ​មាន​នរណា​ម្នាក់​មក​សុំ​ណាត់​អ្នក​ចេញ​ដើរ​លេង​ជាមួយ​គេ


ក- បាន​ តែ​សុំ​នាំ​មិត្ត​ភក្តិ​ខ្ញុំ​ទៅ​ផង
ខ- កុំ​មក​សុំ​ឲ្យ​សោះ ខ្ញុំ​មិន​ទៅ​ទេ
គ- OK រឿង​អញ្ចឹង​ ត្រូវ​តែ​សាក​បាន​ដឹង​

 

 
10) អ្នក​ជឿ​ចំនុច​មួយ​ណា​ដែរ​

ក- ស្នេហ៍​មិន​ឈ្នះ​ស្និត
ខ- ស្នេហា​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​ភ្នែក
គ- ស៊ូ​គ្រាំ​ចិត្ត​ព្រោះ​ស្នេហ៍ វា​ប្រសើ​ជា​មិន​មាន​ស្នេហា​ឲ្យ​យើង​គ្រាំ​ចិត្ត​

 

 

ពិន្ទុ​របស់​ចំលើយ​​និមួយៗ
1)   ក= 3     ខ=​ 1     គ=​ 2
2)   ក= 3     ខ=​ 2     គ=​ 1
3)   ក= 3     ខ=​ 2     គ=​ 1
4)   ក= 3     ខ=​ 1     គ=​ 2
5)   ក= 3     ខ=​ 1     គ=​ 2
6)   ក= 3     ខ=​ 2     គ=​ 1
7)   ក= 2     ខ=​ 3     គ=​ 1
8)   ក= 3     ខ=​ 2     គ=​ 1
9)   ក= 2     ខ=​ 1     គ=​ 3
10) ក= 3     ខ=​ 1     គ=​ 2
 

ពិន្ទុ ១០ ទៅ ១៩ ពិន្ទ
គួរ​តែ​ឈប់​ឆ្ងល់​ទៀត​ទៅ​ថា​ហេតុ​អ្វី​ជា​គ្មាន​អ្នក​ណា​ម្នាក់​មក​គោះ​ទ្វារ​បេះ​ដូង​អ្នក​សោះ​អញ្ចឹង​ ព្រោះ​អ្នក​ព្យាយា​ម​បិត​ទ្វា​ហើយ​មិន​រវល់​នឹង​រឿង​ស្នេហា​។ ហើយ​វា​ក៏​មិន​មែន​ជា​រឿង​ចម្លែក​ដែរ ​បើ​នៅ​ថ្ងៃមុខ​ អ្នក​មិន​ព្រម​បើក​ចិត្ត​អ្នក​សំរាប់​ទទួល​យក​ស្នេហា​នោះ អ្នក​នឹង​នៅ​តែ​ម្នាក់​ឯង​​(នៅ​ព្រៅ)។ សៀវ​ភៅ​កំសាន្ត​ ធីន​​ មាន​សូម​ប្រាប់​អ្នក​ថា សំរាប់​រឿង​រ៉ាវ​ស្នេហា បើ​អ្នក​នៅ​តែ​ខ្លាច​វា នៅ​តែ​គេច​ពី​វា នោះ​អ្នក​នឹង​ងាយ​រង​គ្រោះ​ព្រោះ​វា​ខ្លាំង​ណាស់​ តែ​បើ​អ្នក​បាន​ឆ្លង​កាត់​វា​ហើយ​ រឹង​តែ​ច្រើន​លើក​វា​នោះ​អ្នក​រឹត​តែ​រឹង​ប៉ឹង​ ហើយ​នៅ​ថ្ងៃ​មុខ​អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​ពោរ​ពេញ​ដោយ​ក្តី​ស្រឡាញ់​សំរាប់​​អ្នក​ផង​ជុំ​វិញ មិន​មែន​សំរាប់​តែ​គូ​ជីវិត​អ្នក​ម្នាក់​នោះ​ទេ​។

ពិន្ទុពី ២០​ ឡើង​ទៅ​

អ្នក​ជា​ម​នុស្ស​ត្រៀម​ខ្លួន​ជា​និច្ច​សំរាប់​ការ​បើក​ចិត្ត​ទទួលយក​ស្នេហា​ មិន​ថា​ជា​ស្នេហា​ដែល​មក​រក​អ្នក​ដោយ​ចៃដន្យ ឬ​ ស្នេហា​​ដែល​អ្នក​រត់​ទៅ​រក​វា​ក៏​ដោយ ហើយ​បើ​ទោះ​ជា​មាន​ពេល​ខ្លះ​ស្នេហា​​វា​ប្រៀប​ដូច​ជា​មេអំបៅ​ រឹត​តែ​ដេញ​តាម​រឹត​តែ​ហោះ​ទៅ​ឆ្ងាយ ក៏​អ្នក​នៅ​តែ​ពេញ​ចិត្ត​ដេញ​តាម​វា​ដែរ​ដោយ​មិន​ខ្លាច​នឿយ​ហត់​ ព្រោះ​អ្នក​គិត​ថា​វា​ជា​អ្វី​ដែល​ស្រស់​ស្អាត​មិន​រាថយ​ក្នុង​ការ​ស្វែង​រក​វា​។ ស្នេហា​មាន​ច្រើន​រស់​ជាតិ មាន​សើច​ មាន​យំ សប្បាយ​រីក​រាយ ទឹក​ភ្នែក​ តែ​វា​គឺ​ជា​រស់​ជាតិ​នៃ​ជីវិត ហើយ​ពេល​ខ្លះ​អ្នក​អាច​ត្រូវ​បាន​អ្នក​ដទៃ​គិត​ថា​ជា​ព្រាន ដូច្នេះ​អ្នក​គួរ​កាត់​បន្ថយ​ខ្លះ​សំរាប់​ទង្វើ​មួយ​ចំនួន​​ដែល​ជ្រុល​ហួស​ក្នុង​ការ​​ស្វែង​រក​ស្នេហា​របស់​អ្នក​។

 

Comments »

The URI to TrackBack this entry is: http://cam629.blogsome.com/2007/08/03/p213/trackback/

No comments yet.

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.