សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

August 6, 2007

សំនួរមិត្តអ្នកអាន(មិន​ដឹង​ថា​ខ្លួន​ឯង​ស្រលាញ់​គេ​ ឬ​អត់​?​)

មិន​និយាយ​ចេញ​ដូច​ជា​មាន​អ្វី​ឆ្លាក់​ក្នុង​បំពង់​ក​ខ្ញុំ​។​ ខ្ញុំ​មានការ​ចំឡែក​ក្នុង​ខ្លួន​ជា​ខ្លាំង​មិន​ដឹង​ថា​ខ្លួន​ឯង​ស្រលាញ់​គេ​ ឬ​អត់​?​ នារី​មា្នក់​នោះ​ធ្លាប់​សួរ​ខ្ញុំ​ថា​មាន​នឹក​គេ​ឬ​ទេ?​ ខ្ញុំ​ឆ្លើយ​ថា​នឹក​ហើយ​គេ​បែរ​ជា​សើច​ទៅវិញ​។​ ខ្ញុំ​សួរ​គេ​គេ​បែរ​ជា​សើច​ទៅ​វិញ​។​

និយាយ​រួម​ទៅ​​ មិន​ដឹង​ថា​គេ​ស្រលាញ់​ខ្ញុំ​ឬអត់​?​ ចំពោះ​ខ្ញុំ​ដូច​ជា​មិន​ច្បាស់​ទៅ​ចំពោះ​ខ្លួនឯង​ទៅ​វិញ​ មាន​ពេល​ខ្លះ​ដូ​ច​ជា​នឹក​ និង​ពេល​ខ្លះ​ដូច​ជា​ធម្ម​តា​​ សូម​តា​ខេម​ប្រាប់​ខ្ញុំ​ផង​មិន​គិត​យ៉ាង​ណា​ទេ​ខ្ញុំ​។​

តើ​លោក​តា​គិត​ថា​អាយុ ទើប​២២​ឆ្នាំ​ហើ​យ​ប្រាក់​ខែ​៣០០​$​អាច​សាង​អនាគត​ជា​នារី​នោះ​បាន​ទេ? អូ​ភ្លេ​ច​ប្រាប់​ នារី​ម្នាក់​នោះ​ធ្លាប់​ចូល​ Spark ​ទៀត​ផង​។​ និយាយ​ដល់​ត្រង់​នេះ​ខ្ញុំ​មិន​ពេញ​ចិត្ត​សោះ​ការ​ចូ​ល​រាំ​បែប​នេះ​? ពិត​ជា​មិន​ចូលចិត្ត​៕

Comment by Anonymous — August 6, 2007

4 Comments »

The URI to TrackBack this entry is: http://cam629.blogsome.com/2007/08/06/p214/trackback/

  1. សួស្តី​ចៅប្រុស!
    សំនួរបែបនេះ​វាពិតជាពិបាក​ក្នុង​ការផ្តល់​ចម្លើយ​ជូន​ ចៅ​ណាស់! សំនួរបែបហ្នឹង​ជា​សំនួរ​​មួយ​ដែល​ជួន​កាល​ មិត្តភ័ក្រ្តក៏​អាចសួរគ្នាបានដែរ​ គ្រាន់​តែ “មាន​នឹក​គេ​ឬ​ទេ?​”​ វាមិនអាចជា​ការ​បព្ជាក់​​ឲ្យត្រឹមត្រូវ​១០០% នោះទេ!ថាគេស្រឡាញ់ចៅ ឬមិនស្រឡាញ់​ចៅ! ។ ការស្វែង​យល់​ថាមនុស្សម្នាក់​ស្រឡាញ់​ចៅរឺមិនស្រឡាញ់ចៅ វាមិនមែន​ជាការពិបាននោះទេ​ ចូរ​ចៅព្យាយាម​សង្គេត​គេបន្តិច​ទៅ​ចៅច្បាស់ជាយល់​មិនខាន​ ការសងេ្គត​មានតាំង​ពី​ការនិយាយស្តី អាកប្បកិរិយា គេនៅពេលគេនិយាយ​ជាមួយ​ចៅ ជាពិសេស​កែវភ្នែក​តែម្តង!

    បែរមកចៅ​ខ្លូនឯង​វិញ តាមការគិត​របស់​តា ចៅកំពុងស្រឡាញ់គេដោយមិនដឹងខ្លូន និង​កាន់​តែជ្រៅហើយ​! ប្រសិនជាចៅច្បាស់ថាចៅពិតជាស្រឡាញ់គេមែន​! គួរតែចៅ​ក្លាហាន ហើយ​សារភាពប្រាប់​នាងឲ្យគេបាន​ដឹងខ្លួនជាមុនផង​ ក្រែងវាហួសពេល!

    តាមយោបល់​តា! ២២ឆ្នាំ ប្រសិនជាចៅចង់​រៀបការវានៅក្មេងណាស់?

    ការចូល Spark មិនចូល វាមិនសំខាន់នោះទេ? សួរថាតើចៅដែលចូលហើយរឺនៅ? វា​មានអ្វីខ្លះក្នុង​នឹង?​ តើគ្រប់នារីដែលចូល Spark វាមិនល្អ?

    Comment by cam629 — August 6, 2007 @ 10:25 am

  2. ខ្ញុំ​ធ្លាប់​លឺ​គេ​ថា​បុរស​មាន​ប្រជ្រុយ​លិង្គ​ មាន​ស្រី​តាម​ស្រលាញ់​ច្រើ​ន​ តើ​ពិត​មែន​ទេ?
    និយាយ​តាម​ត្រង់​ខ្ញុំ​មាន​ប្រជ្រុយ​លិង្គ​ ដែរ​តែ​តាំង​ពីចេះ​ស្រលាញ់​ស្រី​មិន​ដែល​មាន​សង្សារ​និង​គេ​ម្តង​ណា​ទេ​។ តែ​តាម​ការ​សង្កេត​របស់​ខ្ញុំ​មាន​នារី​តាម​ស្រលាញ់​ខ្ញុំ​ដែរ​ តែ​ខ្ញុំ​មិន​ស្រលាញ់​ ខ្ញុំ​បែរ​ជា​ស្រលាញ់​នារី​ដែល​មិន​ស្រលាញ់​ខ្ញុំ​ទោះ​វិញ។
    ជា​ចុង​ក្រោយ​សូម​លោក​តា​ខេម​ បង្រៀន​ខ្ញុំ​ពី​វិធី​ញ៉ែ​រ​ស្រី​ដល់​ខ្ញុំ​ផង​ និង​សូម​បក​ស្រាយ​តើ​មាន​ប្រជ្រុយ​លិង្គ​ពិត​ជា​ត្រូវ​និង​ពាក្យ​គេ​និយាយ​ថា​ មាន​ស្រី​ស្រលាញ់​ច្រើន​មែន​ទេ?

    Comment by Anonymous — August 7, 2007 @ 1:13 am

  3. អរគុណ​ តា​ណាស់​។​ខ្ញុំ​ភ្លេច​ប្រាប់​តា​ថា​នារី​ម្នាក់​នោះ​មាន​គេ​ស្រលាញ់​ច្រើន​ណាស់​ ហើ​យ​គេ​ធ្លាប់ប្រាប់​ថា​គេ​មិន​មាន​សង្សារ​ទេ ព្រោះ​ខ្លាច​ឈឺចាប់​ គឺ​នារី​នេះ​និយាយ​ថា​ចាំ​មាន​ស្វាមី​តែ​ម្តង​ ចំលើយ​នេះ​ហាក់​ធ្វើ​ឲ្យ​ខ្ញុំ​អស់​សង្ឃឹម​ក្នុង​ខ្លួន​។
    ខ្ញុំ​តែង​គិត​ថា​ខ្ញុំ​មិន​ទាន់​ចង់​បាន​ប្រពន្ធ​នៅ​ពេល​នេះ​ទេ​​ គឹ​ត្រឹម​តែ​សង្សារ​តែ​ប៉ុណ្ណោះ​(​គិត​ទៅ​ដូច​ជា​ការ​ចង​បាន​មក​លេង​សើច​តែ​ប៉ុណ្ណោះ​) ខ្ញុំ​ឆ្ងល់​មួយ​ទៀត​ រាល់​ពេល​ខ្ញុំ​ហៅ​នារី​នោះ​ទៅ​ញាំ​អី​នៅ​ខាង​ក្រៅ​នារី​នោះ​មិន​ដែល​ប្រកែក​ម្តង​ណាទេ​៕
    ម៉្យាង​ទៀត​ខ្ញុំ​គិត​ថា​ បើ​ខ្ញុំ​និយាយ​ថា​ស្រលាញ់​ទៅ​ ហើយ​គេ​បដិសេធ​ នោះ​ពិត​ជា​ខ្មាស់​គេ​ជា​មិន​ខាន​ឡើយ​ តើ​តា​គិត​មើល​តើ​ខ្ញុំ​កំសាក​មិន​ហ៊ាន​ទទួល​ការពិត​ដែល​វានឹង​កើ​ត​ឬ​យ៉ាង​ណា​? ខ្ញុំ​គិត​ថា​បើ​ជ្រុល​និយាយ​ថា​ស្រលាញ់​ហើយ​ គឹនិង​ទទួល​ចំលើយ​វិជ្ជមាន​មក​ ខ្ញុំ​មិន​ចង់​បាន​ចំលើយ​ត្រឹម​ជា​មិត្ត​ រឺ​បដិសេធ​នោះ​ទេ។ រង់​ចាំ​លោក​ផ្តល់​យោបល់​៕

    Comment by Anonymous — August 7, 2007 @ 1:25 am

  4. នាងបានពោលថា “មិន​មាន​សង្សារ​ទេ ព្រោះ​ខ្លាច​ឈឺចាប់​”​ “ចាំ​មាន​ស្វាមី​តែ​ម្តង” នេះជាពាក្យនារីដែលមិនទាន់​ ជួបមនុស្សដែលគេស្រឡាញ់ និង​ជាពាក្យដែលគេចង់​បញ្ជាក់​ថាគេជាមនុស្ស មិនមែនចិត្តងាយ។ បើគេពោលពាក្យនេះចំពោះមុខអ្នកគឺគេ​ចង់​​ប្រាប់អ្នកថាគេនៅទំនេរមិនទាន់មានគូរនៅឡើយ។

    ការដែលចៅហៅគេទៅញ៉ាំអីគេទៅជាមួយចៅវាមានន័យពីរ មួយគេគិតថាអ្នកជាមិត្តល្អ ទីពីរគេកំពុងទុកឱកាសឱ្យចៅ!​
    បើចៅចូលប្រឡូកក្នុងរឿងស្នេហា ចៅត្រូវក្លាហានហ៊ានទទួលនូវរាល់ចំលើយ ទាំង​វិជ្ជមាន​ទាំង​​អវិជ្ជមាន​។​ តាសួរចៅថាតើវាសប្បាយចិត្តដែរទេនៅពេលចៅមិនបាន​ដឹងចំលើយច្បាស់លាស់នោះ?

    ជាឧទាហរណ៏ ប្រសិននាងនិយាយថា “ត្រឹម​ជា​មិត្ត​ រឺ​បដិសេធ​” តើចៅនឹងធ្វើដូច​ម្តេច?​ តើចៅនៅតែស្រឡាញ់នាងតែម្នាក់រឺយ៉ាង​ណា? តើចៅមិនទុកឱកាសឱ្យខ្លួនឯង​ដើម្បីរកនារីផ្សេងទៀត​ទេឫក៏យ៉ាងណា?
    សូមចៅគិតបន្តិចមុននិងសំរេចចិត្ត

    Comment by cam629 — August 7, 2007 @ 3:49 am

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.