សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

August 7, 2007

សំនួរមិត្តអ្នកអាន​ប្រជ្រុយ​លិង្គ​ មាន​ស្រី​តាម​ស្រលាញ់​ច្រើ​ន?

ខ្ញុំ​ធ្លាប់​លឺ​គេ​ថា​បុរស​មាន​ប្រជ្រុយ​លិង្គ​ មាន​ស្រី​តាម​ស្រលាញ់​ច្រើ​ន​ តើ​ពិត​មែន​ទេ? និយាយ​តាម​ត្រង់​ខ្ញុំ​មាន​ប្រជ្រុយ​លិង្គ​ ដែរ​តែ​តាំង​ពីចេះ​ស្រលាញ់​ស្រី​មិន​ដែល​មាន​សង្សារ​និង​គេ​ម្តង​ណា​ទេ​។ តែ​តាម​ការ​សង្កេត​របស់​ខ្ញុំ​មាន​នារី​តាម​ស្រលាញ់​ខ្ញុំ​ដែរ​ តែ​ខ្ញុំ​មិន​ស្រលាញ់​ ខ្ញុំ​បែរ​ជា​ស្រលាញ់​នារី​ដែល​មិន​ស្រលាញ់​ខ្ញុំ​ទោះ​វិញ។ ជា​ចុង​ក្រោយ​សូម​លោក​តា​ខេម​ បង្រៀន​ខ្ញុំ​ពី​វិធី​ញ៉ែ​រ​ស្រី​ដល់​ខ្ញុំ​ផង​ និង​សូម​បក​ស្រាយ​តើ​មាន​ប្រជ្រុយ​លិង្គ​ពិត​ជា​ត្រូវ​និង​ពាក្យ​គេ​និយាយ​ ថា​ មាន​ស្រី​ស្រលាញ់​ច្រើន​មែន​ទេ? Comment by Anonymous — August 7, 2007 @ 1:13 am

3 Comments »

The URI to TrackBack this entry is: http://cam629.blogsome.com/2007/08/07/p215/trackback/

  1. គេ​ថា​បុរស​មាន​ប្រជ្រុយ​លិង្គ​ មាន​ស្រី​តាម​ស្រលាញ់​ច្រើ​ន​ តើ​ពិត​មែន​ទេ?
    វាមិនមានក្បួនច្បាប់ ចែង​ឱ្យពិតប្រកដនោះទេ​ តែតាមការដឹងរបស់តាគឺវាមានន័យ​ប្រហាក់​ប្រហែលដែរ​ គ្រាន់​តែមានន័យ​ថាគេចូលចិត្ត និងមានមន្តសេ្នហ៍ពី​កំណើត​ដែល​​​គេ​ដៅទុកឱ្យ និយាយ​ទៅបើតាមការដឹង​របស់តានោះ​មនុស្សប្រភេទ​នេះនិយាយ​ជាមួយ​គេវា​រហ័យ​ចុះ​សម្រុង​នឹង​គេ ​សូមចៅ​មើល​ពីរបៀប​នៃ​ការចែ​ចង់ដែល​តាបានដាក់ផ្សាយកន្លងមក។
    សូមសំណាងល្អ​​

    Comment by cam629 — August 7, 2007 @ 4:03 am

  2. គិត​ទៅ​ពិបាក​ណាស់​សំរាប់​មនុស្ស​ មនុស្ស​កើ​ត​មក​សំរាប់​មាន​ស្នេហា​មែន​ទេ?​ លោក​តា​ខ្ញុំ​និង​នារី​ម្នាក់​នោះ​ស្គាល់​រយៈពេល​យូរ​ដែរ​ ហើ​យ​ប៉ារបស់​នាង​ស្គាល់​ម៉ាក់​របស់​ខ្ញុំ​ទៀត​ផង​ គិត​ខ្ញុំ​មិន​ចង់​មាន​ទំនាក់​ទំនង​និង​នាង​ទេ តែ​ធ្វើ​ម៉េច​ខ្ញុំ​និង​នាង​ជួប​មុខ​គ្នា​រាល់​ថ្ងៃ​។​ នាង​បាន​ប្រាប់​ខ្ញុំ​ថា​ មាន​គេ​ស្រលាញ់​នាង​ច្រើន​ណាស់​តែ​នាង​មិន​ស្រលាញ់​ ជា​រឿយៗ នាង​ប្រាប់​ខ្ញុំ​ថា​នាង​មិន​មាន​សង្សារ​ទេ។ ពេល​ខ្លះ​ខ្ញុំ​បបួល​នាង​ទៅ​ដើរ​លេង​នៅ​រាល់​ថ្ងៃ​សៅរ៍ នាង​តែង​និយាយ​ថា​ទៅ​ទី​ណា​ ខ្ញុំ​មិន​ដឹង​ច្បាស់​ថា​អាច​ទៅ​ឬអត់​ទេ?
    តា​ខេម​អើយ​ តាម​ពិត​ទៅ​ខ្ញុំ​មិន​ចង់​មាន​បញ្ហា​កើ​ត​ឡើង​ទេ​ ដែល​អាច​នាំ​ឲ្យ​មាន​បញ្ហា​ដល់​ម៉ាក់​ខ្ញុំ​ទេ ខ្ញុំ​សំរេច​ចិត្ត​ថា​មិន​និយាយ​ថា​ស្រលាញ់​នាង​ទេ ព្រោះ​ទី​មួយ​ខ្ញុំ​ខ្លាច​បរាជ័យ​ និង​ទី​ពីរ​ខ្លាច​មើល​មុខ​មិន​ចំ​ នាំ​ឲ្យ​មាន​បញ្ហា​ដល់​ឱពុក​ម្តាយ​ខ្ញុំ​។ ជា​ចុង​ក្រោ​យ​ខ្ញុំ​សូម​ជូន​យោបល់​​និង​សំនួរ​ថា​តើ​មាន​ប្រជ្រុយ​លិង្គ​ ពិត​ជា​មាន​ស្រី​ស្រលាញ់​ច្រើន​មែន​ទេ? ខ្ញុំ​ធ្លាប់​លឺ​ចាស់​ៗ​ថា​ ការ​មាន​ប្រជ្រុយ​លិង្គ​ ពិត​ជា​មាន​ស្រី​ស្រលាញ់​ច្រើន​ តែ​មិន​ឃើញ​មាន​ក្បួន​ច្បាប់​ចែង​ឲ្យ​ពិត​ប្រាកដ​ទេ​ តែ​ខ្ញុំ​ធ្លាប់​មើ​ល​ប្រលោម​លោក​ជំនាន់​សង្គម​ មួយ​បាន​និយាយ​ពី​ប្រជ្រុយ​លិង្គ​នេះ​ដែល​ ថា​ការ​មាន​ប្រជ្រុយ​លិង្គ​មាន​ស្រី​ស្រលាញ់​ច្រើន​ តែ​បើ​ចង់​ដឹង​ពិត​ប្រាកដ​ខ្ញុំ​មិន​ច្បាស់​ដែរ​។​ លោក​តា​អាច​រក​ចំលើយ​បែប​ណា​ដែល​logic​ ដើ​ម្បី​បក​ស្រាយ​សំនួរ​នេះ​បាន​ទេ? ខ្ញុំ​យល់​ថា​លោក​តា​អាច​បក​ស្រាយ​ចំលើ​យ​នេះ​បាន​៕​រង់​ចាំ​ចំលើយ​របស់​លោក​។

    Comment by Anonymous — August 8, 2007 @ 1:41 am

  3. Anonymous, កើត​មក​ជា​មនុស្ស​មិន​សម្រាប់​ពិបាក​ស្អី​នោះ​ទេ ហើយ​មនុស្ស​កើត​មក​ដើម្បី​មូលហេតុ​ច្រើន ហើយ​ក្នុង​នោះ​ក៏​បាន​ស្នេហា​ដែរ បើ​គ្មាន​ស្នេហា ម្ដេច​នឹង​មាន​ការ​បន្ត​ពូជ ម្ដេច​នឹង​មាន​កូន​ចៅ​ជំនាន់​ក្រោយ? និយាយ​អំពី​នារី​ដែល​លោក​និយាយ​វិញ ខ្ញុំ​សូម​សួរ​លោក​ថា លោក​មាន​ស្រឡាញ់​នាង​ឬ​ទេ ឬ​មួយ​លោក​ស្រឡាញ់​បែប​លេង​សើច (បាន​ជា​ខ្លាច​មាន​បញ្ហា​ដល់​ម៉ាក់​របស់​លោក) ខ្ញុំ​គិត​ថា​បើ​លោក​ស្រឡាញ់​នាង ប្រាកដ​ជា​មាន​សង្ឃឹម​ច្រើន ព្រោះ​នាង​បាន​បង្ហើប​ប្រាប់​ថា “នាង​មិន​មាន​សង្សារ​ទេ” ម្យ៉ាង​ទៀត​ធ្វើ​ជា​មនុស្ស មិន​ត្រូវ​អស់​សង្ឃឹម មិន​ត្រូវ​ចុះ​ចាញ់​មុន​ប្រយុទ្ធ​ឡើយ។ ចំណែក​រឿង​ប្រជ្រុយ​លិង្គ​ដែល​ថា ស្រីៗ​តាម​ស្រឡាញ់​នោះ គឺ​គ្មាន​ឡូសិក​អ្វី​បន្តិច​សោះ។ មនុស្ស​ស្រី​ស្រឡាញ់​មនុស្ស​ប្រុស​អាច​មក​ពី​មូលហេតុ​ច្រើន​យ៉ាង អាច​មក​ពី​ប្រុស​នោះ​សង្ហារ ​ទ្រព្យ​សម្បត្តិ​សមរម្យ អាច​ពឹង​ពាក់​បាន អាច​ស្មោះ​ត្រង់ (:D) ។ល។ និយាយ​អញ្ចឹង បើ​មាន​មិត្ត​នារី​ណា​មើល​ហើយ មិន​ពេញ​ចិត្ត​នឹង​យោបល់​ខ្ញុំ កុំ​ប្រកាន់​ខ្ញុំ​អី អាច​និយាយ​កែ​តម្រូវ​ខ្ញុំ​បាន ព្រោះ​ខ្ញុំ​ក៏​ជា​មនុស្ស​ដែល​ត្រូវ​រៀន​សូត្រ​ច្រើន​ត​ទៅ​ទៀត​ដែរ។

    Comment by Anonymous — August 8, 2007 @ 10:11 am

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.