សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

August 14, 2007

ស្នេហាខ្យល់ព្យុះ​លើឡាន​ក្រុង ឡើងផ្ទះ​សំណាក់​រួចប្ដឹងទា​រ៣០០​ដុល្លារ

ផ្នែក: បទរំលោភ

ខេត្ដកំពង់ធំ ៖​ សេចក្ដីស្នេហា​គឺជាការស្រឡាញ់​ផ្អែមល្ហែម​ជាអមតៈ​ តែបើការស្រឡាញ់បែប​ខ្យល់ព្យុះ​ ប្រញាប់​​ប្រញាល់​​ ស្រុះ​ស្រួល​បបួលគ្នា​ឡើងផ្ទះ​សំណាក់​នោះ​ ដល់​ទីបំផុត​ភាគី​បុរសច្បាស់​ជា​ត្រូវគេ​ចាប់ឱ្យ បង់ប្រាក់​ជាមិ​នខាន​ ដូច​ជា​ករណី​ស្នេ​ហាខ្យល់​ព្យុះមួយ​នេះជាដើម​ ភាគីបុរស​ត្រូវបាន​ខាង​ស្ដ្រីប្ដឹង​សមត្ថកិច្ច​ ចាប់បង់​ប្រាក់ចំនួន​៣០០​ដុល្លារ​ ជាកា​រសង​តំលៃ​​ព្រហ្មចារី​ដែល​ស្ដ្រីវ័យ​ក្មេង​ម្នាក់​ ប្រគល់ឱ្យ​ទៅ​បុរស​ដែល ទើបតែ​ស្គាល់គ្នា​ទាំង​បង្ខំ និង​ការ​ចោទ​ប្រកាន់ថា​ ចាប់​រំលោភ​បាន​​សំរេច​

បុរសជា​អ្នករាយ​អន្ទាក់ស្នេហ៍ ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន​ ក្រោយ​ពីនារីវ័យ​ក្មេង​ប្ដឹង​ចោទថា ចាប់​រំលោភ​ សេពសន្ថវៈ​បាន​សំរេច​ក្នុង​បន្ទប់ផ្ទះ​សំណាក់​វិមាន​សួគ៌ ស្ថិត​ក្នុង​ភូមិទី៦​ ឃុំកំពង់ធំ​ ស្រុកស្ទឹងសែន​ ខេត្ដកំពង់ធំ​ កាល​ពីថ្ងៃ​ទី៨ សីហា បុរស​ដែល​ត្រូវបាន​ប៉ូលិស​ឃាត់​ខ្លួនឈ្មោះ សោម សិទ្ធិធារ៉ា​ អាយុ៣៥​ រស់នៅ​សង្កាត់ទឹកល្អក់​ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវ​បាន​នារីឈ្មោះ​នូ ដាណា​ អាយុ១៨ឆ្នាំ​ មាន​ទីលំ​នៅ​ភូមិ​ដីដុះ​ ឃុំព្រែក​ប្រសព្វ​ ស្រុក​ព្រែក​ប្រសព្វ ខេត្ដ​ក្រចេះ​ ចោទ​ថា​បាន​បង្ខំ​ចាប់​រំលោភ​នាង​បាន​សំរេច​ក្នុងបន្ទប់ ផ្ទះសំណាក់​វិមាន​សួគ៌​  កាលពីវេលា​ម៉ោង២៣​ និង​៩នាទី យប់ ថ្ងៃទី៨ សីហា ទាក់​ទង​នឹង​ស្នេហា​ខ្យល់ព្យុះ​រវាងនារី​  និងបុរស​ចំណូល​ខេត្ដ​នេះ​ ត្រូវ​បាន​ប្រភព​ព័ត៌មាន​ពីសមត្ថកិច្ច​ប៉ូលិស​ ដែល​ដឹង​ហេតុការណ៍​​បាន​និ​យាយ​ឱ្យ​​ដឹងថា បុរស​​ម្នាក់​នេះ​ និងនារីវ័យ​ក្មេងខ្ចី​ល្ហក់រូប​នេះ បាន​ចាប់​ផ្ដើម​ ទំនាក់​ទំនង​នឹង​គ្នា​ក្នុង​ពេល​ដែល ​ពួក​គេ​ជិះ​រថយន្ដ​ក្រុង​ជា​មួយ​​គ្នា​ គឺម្នាក់មាន​ទិស​ដៅចេញ​ពីខេត្ដក្រចេះ​ ទៅ​កំពង់ធំ ហើយ​ម្នាក់​ទៀត​ក៏ធ្វើដំណើរ​ពី​រាជធានីភ្នំពេញ​ទៅលេង​ផ្ទះ​បង​​ប្អូន​នៅកំពង់ធំ​ដែរ

កំពង់ធំជំរំចិត្ដ ពិត​ជា​បាន​ចង​រឹតស្នេហារ​វាង​ពួក​គេ​ត្រឹមតែ​មួយ​ប៉ព្រិច​ភ្នែក​ប៉ុណ្ណោះ​​ ប៉ុន្ដែ​ភាគី​ប្រុស ក៏​បាន​វិល​ត្រឡប់​ទៅ​​ភ្នំពេញ​វិញ​ក្រោយ​ពីបាន​ស្នាក់នៅ​កំពង់ធំអស់​មួយយប់​ ហើយគេ​​មិន​ដឹងថា​ បុរស​ម្នាក់​ នេះ​ប្រើល្បិច​លួងលោម​យ៉ាង​ណា​ខ្លះ​​ទេ​ ទើប​នារី​រូប​នេះជឿ​​ស្លុង​បង់​​ចិត្ដ​ភក្ដីប្រគល់​អ្វីៗ​គ្មាន​សល់ សូម្បី តែព្រហ្មចារី​ជូនបុរស​ម្ចាស់​ស្នេហ៍ខ្យល់​ព្យុះ។​ ក្រោយ​ពី​ស្នាក់​​នៅ​ភ្នំពេញ​បាន​ប៉ុន្មាន​ថ្ងៃ បុរស​រូបនេះ​ក៏វិល​ ត្រឡប់ទៅ​កំពង់ធំវិញ​ គឺនៅល្ងាច​ថ្ងៃទី៨​ សីហា​ ព្រោះ​ពួកគេ​បាន​យល់ចិត្ដ​គ្នា​តាម​​ទូរស័ព្ទ​រួច​ទៅហើយ និង​បាន​ណែនាំ​ឱ្យស្គាល់​ពីសាច់ញាតិ​ទៅវិញ​ទៅមក​ រហូត​ដល់ពួកគេ​ណាត់​ជួប​ជុំគ្នានៅ​កន្លែង​លក់​ស៊ុប ឆ្នាំង​ដី១កន្លែងក្នុង​ភូមិព្រៃ​ពន្លិច ឃុំអាចារ្យលាក់ ស្រុក​ស្ទឹង​សែន

ក្រោយ​ពេល​ស្រស់​ស្រូប​រួច​ហើយ​ ពួក​គេ​ទាំង​ពីរ​រួម​ជា​មួយ​បង​ប្អូន​ខាង​ស្រីក៏បាន​វិលត្រឡប់​មក​ផ្ទះវិញ ប៉ុន្ដែមកដល់​ចំណុច​មុខភោជនីយដ្ឋាន​ អរុណរះ ពួក​គេក៏ឌុបគ្នា​បែកផ្លូវពីបងប្អូន ដោយឱ្យបងប្អូនខាងនារីរូបនោះនៅរង់ចាំមួយ​ភ្លែត រួច​ហើយ​​ ពួក​គេ​ទាំងពីរ​ក៏ឌុបគ្នា​ចូល​ជួល​បន្ទប់​ផ្ទះសំណាក់​វិមាន​សួគ៌​លេខ០១៥​ សំរាប់​ក្រេប​រសជាតិ​ស្នេហ៍​ មិនដឹង ថាមាន​អ្វី​កើត​ឡើង​ខ្លះ​ទេ​ ទើបបាន​ជាបាត់​ពួកគេ​យ៉ាង​យូរ ស្រាប់​​តែ​មួយ​សន្ទុះ​ធំ​គេ​ឃើញ​នារី​រូប​នេះ​រត់ ចេញ​ទៅប្រាប់បង​ប្អូន​ថា​ បុរស​ខាង​​​លើ​នេះ​បាន​ចាប់​រំលោភ​នាង​បាន​សំរេច​ អង្ករ​បាន​ក្លាយ​ជា​បាយ​ទៅ​ហើយ​ ទើប​មាន​ការ​ប្ដឹង​ប៉ូលិស​ឱ្យ​ជួយ​ដោះ​ស្រាយ​ ។​ មន្ដ្រីប៉ូលិស​និយាយ​ថា ក្រោយ​ពីធ្វើ​កំណត់​ហេតុ​សាក​សួរ​រួច​អ្នក​ទាំងពីរ​បាន​ត្រឹម​តែ​ស្រុះ​ស្រួល​គ្នា​ប៉ុណ្ណោះ រួច​ហើយ​ឱ្យ​ភាគីបុរស​បង់​លុយ​ចំនួន​៣០០​ដុល្លារ​ជាការ​ជួសជុល​នូវអ្វី​ដែល​បាត់បង់​ទៅ​។​
 
ដកស្រង់ពី​
  កោះសន្តិភាព ​ចេញផ្សាយ​​ ១៤ សីហា ២០០៧​