សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

August 27, 2007

ពាក់​វ៉ែន​តា​យ៉ាង​ណា​ឲ្យ​ស្អាត​

សម័យ​បច្ចុប្បន្ន​យើង​សង្កេត​ឃើញ​ថា​យុវវ័យ​ខ្មែរ​ជា​ច្រើន​​ចាប់​ផ្តើម​​ងាក​មក​ចាប់​អារម្មណ៍​ក្នុង​ការ​ថែរក្សា​ភ្នែក​របស់​ខ្លួន តាម​រយៈ​​ការ​​ពាក់​វែន​តា​ការពារ​មិន​ឲ្យ​ភ្នែក​កាន់​តែ​ម្ញូប​ខ្លាំង។ វែន​តា​មិន​ត្រឹម​តែ​អាច​ជួយ​ការ​ពារ​ភ្នែក​របស់​អ្នក​ពី​ជំងឺ​ម្ញូប​ ធូលីដី កាំ រស្មីUV ឬ​ពន្លឺ​ចេញ​ពី​អេក្រង់​កុំព្យូទ័រ ប៉ុណ្ណោះ​ទេ តែ​វែន​តាអាចបន្ថែម​សម្រស់​ផ្ទៃ​មុខ​អ្នក​បាន​ផង​ដែរ បើ​សិន​ជា​អ្នក​ជ្រើស​រើស​ស៊ុម​វែន​តា​ត្រូវ​ហ្នឹង​ទម្រង់​មុខ​អ្នក តែ​ក្នុង​ករណី​ជ្រើស​រើស​ខុស​វិញ​វា​អាចទាញ​ឲ្យ​សម្រស់​ទម្រង់​មុខ​អ្នក​ធ្លាក់​ចុះ​ជា​មិន​ខាន​។​ សៀវ​ភៅ​​កំសាន្ត ​ធីន​ សូម​​លើក​បង្ហាញ​អាថ៌កំបាំង​​នៃ​ការ​ពាក់​វែន​តាមក​ជូន​មិត្ត​អ្នក​អាន ជា​ពិសេស​យុវវ័យ​សម័យ​ថ្មីទាំង​ឡាយ​​ណា​​ដែល​​ ត្រូវ​ពាក់​វែន​តាម្ញូប ហើយ​ជា​រឿយៗ​តែង​មាន​បញ្ហា​ក្នុង​ការ​ជ្រើស​រើស ដង​ ឬ​ស៊ុម​វែន​តា​ ថា​មិន​ដឹង​ជា​រើស​បែប​ណា​ឲ្យ​វា​ត្រូវ​សម​នឹង​ទំរង​មុខ​របស់​ខ្លួន​ហើយថែម​ទាំង​ទាន់​សម័យ​ទៀត​ផង​។
    ១- មុខ​ពង​ក្រពើ   
    ចាត់​ទុក​ថា​ជា​នារី​មាន​សំណាង ក្នុង​ការ​ជ្រើស​​ស៊ុម​វែន​តា​បាន​គ្រប់​ប្រភេទ ដោយ​មិន​ធ្វើ​ឲ្យ​សម្រស់​របស់​អ្នក​បាក់​ស្រុត​ចុះ​ឡើយ មិន​ថា​ស៊ុម​ មូល បួន​ជ្រុង បួន​ជ្រុង​បញ្ឆិត ឬ ស៊ុម​រាង​ពងក្រពើ អ្នក​អាច​ជ្រើស​មក​ពាក់​បាន​តាម​ចិត្ត។
    ២-មុខ​មូល
    អ្នក​អាច​ជ្រើស​ពាក់​ស៊ុម​រាង​បួន​ជ្រុង ឬ​បួន​ជ្រុង​បញ្ឆិត​ក៏​បាន​ កុំ​រើស​យក​ស៊ុម​ណា​ដែល​ធំពេក ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​មុខ​អ្នក​មើល​ទៅ​រឹត​តែ​ធំ​មូល​ជា​មិន​ខាន​។
   ៣-មុខ​មាន​ទម្រង់​ជ្រុង
    ការ​ជ្រើស​រើស​ស៊ុម​វែន​តា​ត្រូវ​គិត​ដល់​ការ​លុប​ជ្រុង​របស់​មុខ​អ្នក​ និង​ដើម្បី​​ឲ្យ​មុខ​អ្នក​មើល​ទៅ​ស្អាត​ថែម​មួយ​កម្រិត​ទៀត​ សូម​ជ្រើស​យក​ស៊ុម​ដែល​មាន​កោង​ច្រើន​ខាង​លើ​ ឬ​ខាង​ក្រោម ឬ​មូល​ក៏​បាន​។ ចៀស​វាង​ស៊ុម​ដែល​មាន​​ជ្រុង​គ្រប់​ប្រភេទ ព្រោះ​​នៅ​ពេល​អ្នក​ពាក់​វា​ហើយ​អ្នក​ដូច​ជា​បន្ថែម​ឆ្អឹង​លើ​ផ្ទៃ​មុខ​ឲ្យ​លេច​ឡើង​ច្បាស់​ថែម​ទៀត​។
    ៤-មុខ​វែង
    សម្រាប់​ទម្រង់​មុខ​វែង បណ្តោយ​នៃ​ស៊ុម​វែន​តា​មាន​នាទី​សំខាន់​ខ្លាំង​ណាស់​​ក្នុង​ការ​បញ្ឆោត​ភ្នែក​ឲ្យ​ឃើញ​មុខ​យើង​ខ្លី​ជាង​មុន អ្នក​គួរ​រើស​ស៊ុម​វែន​តា​ដែល​មាន​ផ្ទៃ​សមល្មម​នឹង​មុខ​របស់​អ្នក​ មិន​តូច​ពេក​មិន​ធំពេក​។

សាក​ល្បង​យក​វិធី​ជ្រើស​រើស​ស៊ុម​វែន​តា​ខាង​លើ​ទៅ​សាកល្បង​ នឹង​សំរាប់​ជា​ជំនួយ​ក្នុង​ការ​ជ្រើស​រើស​ស៊ុម​វែន​តា​​ លមើល វា​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ទំនុក​ចិត្ត​ច្រើន​ជាង​មុន​ពេល​ពាក់​វែន​តា និង​មិន​កង្វល់​ថា​ខ្លួន​មើល​ទៅ​ដូច​មនុស្ស​ចាស់​ទៀត​។

Comments »

The URI to TrackBack this entry is: http://cam629.blogsome.com/2007/08/27/p218/trackback/

No comments yet.

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.