សុរាជួយ ពន្លឿន ការវិវត្ដន៍ នៃ ជំងឹអេដស៍
ការសិក្សាដោយសកលវិទ្យាល័យបូស្ដុនបានរកឃើញថា ការទទួលទានសុរាច្រើនជួយពន្លឿនការវិវត្ដន៍ជំងឺអេដស៍នៅក្នុងខ្លួនអ្នកផ្ទុកវីរុសហ៊ីវ។ ការសិក្សាបានរកឃើញទៀតថា អ្នកផ្ទុកវីរុសហ៊ីវដែលចៀស វាងការទទួលទានសុរាមានឱកាសរស់នៅបានយូរ ជាងអ្នកផ្ទុកវីរុសនេះ ហើយសេពគប់សុរា។
វេជ្ជបណ្ឌិតហ្សេហ្វ ហ្វ្រេសាមេត បាននិយាយថា “ អ្នកផ្ទុកវីរុសហ៊ីវដែលទទួលទានស្រាច្រើនៗ ហើយពុំផឹកថ្នាំ ART អាចកាត់បន្ថយការវិវត្ដន៍នៃជំងឺនេះប្រសិនបើគេតមមិនទទួលទានសុរា“។ ការរកឃើញ នេះលេចចេញពីការសិក្សាតាំងពីឆ្នាំ១៩៩៧ដល់ឆ្នាំ២០០៦ ដើម្បីស៊ើប អង្កេតទំនាក់ទំនងរវាងសុរានិងការវិវត្ដន៍របស់វីរុសហ៊ីវ។
វេជ្ជបណ្ឌិតអាមស្ដ្រង វេនដា បាននិយាយថា ការរកឃើញនេះភាគច្រើនឆ្លុះបញ្ចាំងពីស្ថានភាពនៅកេនយ៉ាក ន្លែងដែលអ្នកផ្ទុកហ៊ីវទទួលទានសុរាច្រើនៗ ហើយកើតជំងឺអេដស៍ឆាប់រហ័សជាងអ្នកអត់ទទួលទានសុរា។ពួកអ្នកសិក្សាស្រាវជ្រាវបានកំណត់ការទទួល ច្រើននោះត្រឹម១៤លើកក្នុងមួយសបា្ដហ៍ ឬស្រាបៀរ៥ដបក្នុងពេលទទួលទានមួយលើកៗសម្រាប់បុរសអាយុក្រោម៦៦ឆ្នាំ។
សម្រាប់បុរសអាយុលើស៦៦ឆ្នាំឡើង ការទទួលទានសុរា៧លើកក្នុងមួយសបា្ដហ៍ឬស្រាបៀរ៤ដបក្នុងមួយលើកត្រូវចាត់ទុកថាផឹកច្រើនហើយ។ សម្រាប់នារីការទទួលទានស្រាបៀរ៧ដបឡើងក្នុងមួយសបា្ដហ៍ឬយ៉ាងតិច៤ដបក្នុងមួយលើកត្រូវគេគិតថាផឹកច្រើន។
អ្នកចូលរួមឱ្យគេត្រួតពិនិត្យត្រូវគេវាយតម្លៃនៅរាល់៦ខែម្ដងសម្រាប់កោសិកា CD4 និងកម្រិតហ៊ីវ RNA ព្រមទាំងការប្រើសុរាក្នុងអំឡុងពេល៣០ថ្ងៃម្ដង។ ក្នុងការសិក្សារកឃើញមួយទៀតនៅសហរដ្ឋអាមេរិកបានឱ្យដឹងថាឱសថដែលគេប្រើសម្រាប់ព្យាបាលអ្នកជំងឺអេដស៍ ក៏អាចព្យាបាលអ្នកជំងឺមហារីកបានផងដែរ។
អ្នកស្រាវជ្រាវនៅវិទ្យាស្ថានមហារីកជាតិអាមេរិកបានពិនិត្យមើលរបៀបដែលឱសថគេហៅថាProtease inhibitors ដែលគេប្រើ សម្រាប់ប្រយុទ្ធជាមួយវីរុសហ៊ីវ ដំណើរការយ៉ាងល្អក្នុងការប្រយុទ្ធប្រឆាំងមហារីកជាច្រើនប្រភេទរួមមានមហារីកសួតផងដែរ។
(អត្ថបទដកស្រង់ពីកាសែតរស្មីកម្ពុជា)
ពាក្យចេះស្រួលអាន ងាយសរសេរ តែពិតជាមហាសែនពិបាក សំរាប់និយាយនៅពេលដែលគូស្នេហ៍ផ្តោះផ្តងគ្នា។ ស្នេហាគឺជាក្តីស្រឡាញ់យ៉ាងពិសេសមានការបត់បែនច្រើនទៅតាមពេលវេលា និងទីកន្លែង ដើម្បីបង្ហាញឲ្យគ្នាទៅវិញទៅមកពីមនោសញ្ចេតនាពេលអ្នកទាំងពីរបានជួបគ្នាមិនមែនសំរាប់តែទៅលើរឿងលុយកាក់ទេ សំខាន់បំផុតគេទាំងពីរចេះនិយាយ ឆ្លើយឆ្លងគ្នានូវពាក្យ “បងស្រឡាញ់អូន” ឫ “អូនស្រឡាញ់បង” មិត្តត្រូវចេះចែករំលែកក្តីសប្បាយ និងទុក្ខរូមគ្នា។










