ស្រឡាញ់ love
ពាក្យចេះស្រួលអាន ងាយសរសេរ តែពិតជាមហាសែនពិបាក សំរាប់និយាយនៅពេលដែលគូស្នេហ៍ផ្តោះផ្តងគ្នា។ ស្នេហាគឺជាក្តីស្រឡាញ់យ៉ាងពិសេសមានការបត់បែនច្រើនទៅតាមពេលវេលា និងទីកន្លែង ដើម្បីបង្ហាញឲ្យគ្នាទៅវិញទៅមកពីមនោសញ្ចេតនាពេលអ្នកទាំងពីរបានជួបគ្នាមិនមែនសំរាប់តែទៅលើរឿងលុយកាក់ទេ សំខាន់បំផុតគេទាំងពីរចេះនិយាយ ឆ្លើយឆ្លងគ្នានូវពាក្យ “បងស្រឡាញ់អូន” ឫ “អូនស្រឡាញ់បង” មិត្តត្រូវចេះចែករំលែកក្តីសប្បាយ និងទុក្ខរូមគ្នា។
មិត្តត្រូវចេះរំលែកក្តីរាប់អានគ្រប់បែបយ៉ាងដែលមិត្តមានចំពោះគេដូចជាការសប្បាយរីករាយ ក្តីវេនាកើតទុក្ខការទទួលជ័យជំនះផ្សេងៗឫ បរាជ័យ រឿងក្នុងផ្ទះ កន្លែងធ្វើការ ក្តីស្រមៃ ការនឹកគិតពីអនាគត គេពិតជាបានសប្បាយចិត្តព្រោះគេយល់ថា មិត្តឥតចេះកុហកមានចិត្តទៀងត្រង់ គេនឹងចាត់ទុកមិត្តជាមនុស្សសំខាន់ក្នុងជីវិតមិនអាចខ្វះបាន។
ចិញ្ចឹមចិត្តជឿជាក់លើមិត្តដោយផ្តល់មកវិញនូវក្តីស្រឡាញ់មួយដ៏ពិតប្រាកដជាស្នេហាពិតចេញពីបេះដូងឥតកែប្រែធ្វើឲ្យក្តីស្នេហ៍ទាំងពីរវេញចងជាប់ឥតរបេះ។ ពេលអ្នកទាំងពីរធ្លាក់ក្នុងអន្ទាក់ស្នេហ៍សុភមង្គលផ្តល់ជូនគ្នានូវអនុស្សាវរីយ៍ដែលមិនអាចភ្លេចបាន ស្តាប់ចង្វាក់បេះដូង ភាពកក់ក្តៅពេលនោះសុភមង្គលដ៏ត្រចេះត្រចង់មួយនឹងកើតឡើង មិត្តទាំងពីរនឹងបានរីករាយចិត្តមិនអាចថ្លែងបាន។
ត្រូវចេះគិតគូរដល់គេថែរក្សាគេសួរសុខទុក្ខ ជាពិសេសត្រូវដឹងថា ត្រូវការអ្វីដូចជាមើលឡើងវិញនូវរូបថតអនុស្សាវរីយ៍បានថតរួមគ្នាជជែកគ្នាលេងសើចសប្បាយកាន់ដៃគ្នាដើរតាមវិថី… យើងអាចជឿជាក់ថា អនុស្សាវរីយ៍ដ៏គួរឲ្យស្រឡាញ់នេះជាបទភ្លេងក្នុងដួងចិត្តបានអណ្តែតឡើងលើលំហ ដើម្បីបំពងសំរែកលាន់ដូចរន្ទះថា “យើងស្រឡាញ់គ្នា” ៕
I think I love you
more than words can say,
I think I love you
more and more each day.
I think I love you
with all of my heart,
I think I love you
hate when we’re apart.
I think I love you
loving you’s easy,
I think I love you
though it sounds cheesy.









