សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

September 24, 2007

សុរា​ជួយ​ ពន្លឿន ការ​វិវត្ដន៍​ នៃ ​ជំងឹអេដស៍

ផ្នែក: អេដស៍

www.phnomenon.comការ​សិក្សា​ដោយ​សកល​វិទ្យាល័យ​បូស្ដុន​បាន​រកឃើញ​ថា​ ការ​ទទួល​ទាន​សុរា​ច្រើន​ជួយ​ពន្លឿន​ការ​វិវត្ដន៍​ជំងឺ​អេដស៍​នៅ​ក្នុង​ខ្លួន​អ្នក​ផ្ទុកវីរុសហ៊ីវ​។​ ការ​សិក្សា​បាន​រក​ឃើញ​ទៀត​ថា អ្នក​ផ្ទុក​វីរុសហ៊ីវ​ដែល​ចៀស​ វាង​ការ​ទទួល​ទាន​សុរា​មាន​ឱកាស​រស់​នៅបាន​យូរ ជាង​អ្នក​ផ្ទុក​វីរុស​នេះ​ ហើយ​សេព​គប់​សុរា​។​

វេជ្ជ​បណ្ឌិត​ហ្សេហ្វ​ ហ្វ្រេសា​មេត​ បាន​និយាយ​ថា​ “ អ្នក​ផ្ទុក​វីរុស​ហ៊ីវ​ដែល​ទទួល​ទាន​ស្រា​ច្រើនៗ​ ហើយ​ពុំ​ផឹក​ថ្នាំ​ ART​ អាច​កាត់​បន្ថយ​ការ​វិវត្ដន៍នៃ​ជំងឺនេះ​ប្រសិន​បើគេ​តម​មិន​ទទួល​​ទាន​សុរា​“​។ ​ការ​រក​ឃើញ​ នេះ​លេច​ចេញ​ពី​ការ​សិក្សា​តាំង​ពីឆ្នាំ​១៩៩៧​​ដល់​ឆ្នាំ​២០០៦​ ដើម្បី​ស៊ើប អង្កេត​ទំនាក់​ទំនង​រវាង​សុរា​និង​ការវិវត្ដន៍​របស់វីរុសហ៊ីវ​។

វេជ្ជបណ្ឌិត​អាម​ស្ដ្រង វេនដា​ បាន​និយាយ​ថា ការ​​រក​ឃើញ​នេះ​ភាគ​ច្រើន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​នៅ​កេនយ៉ាក​ ន្លែង​ដែល​អ្នក​ផ្ទុក​ហ៊ីវ​ទទួល​ទាន​សុរា​ច្រើន​ៗ ​ហើយ​កើត​ជំងឺ​អេដស៍​ឆាប់​រហ័ស​ជាង​អ្នក​អត់ទទួល​ទាន​សុរា​។​ពួក​អ្នក​សិក្សា​ស្រាវជ្រាវ​បាន​កំណត់​ការ​ទទួល​ ច្រើន​នោះ​ត្រឹម​១៤​លើក​ក្នុង​មួយ​សបា្ដហ៍​ ឬ​ស្រាបៀរ​៥ដប​ក្នុង​ពេល​ទទួល​ទាន​មួយ​លើក​ៗ​សម្រាប់​បុរស​អាយុ​ក្រោម​៦៦​ឆ្នាំ​។ ​

សម្រាប់​បុរស​អាយុ​លើស​៦៦ឆ្នាំ​ឡើង ​ការ​ទទួល​ទាន​សុរា៧លើក​ក្នុង​មួយ​សបា្ដហ៍​ឬ​ស្រាបៀរ​៤ដប​ក្នុង​មួយ​លើក​ត្រូវ​ចាត់​ទុក​ថា​ផឹក​ច្រើន​ហើយ​។​ សម្រាប់​នារី​ការ​ទទួល​ទាន​ស្រាបៀរ​៧ដប​ឡើង​ក្នុង​មួយ​សបា្ដហ៍​ឬ​យ៉ាង​តិច​៤​ដប​ក្នុង​មួយ​លើក​ត្រូវ​គេ​គិត​ថា​ផឹក​ច្រើន​។

អ្នក​ចូល​រួម​ឱ្យ​គេ​ត្រួត​ពិនិត្យ​ត្រូវ​គេ​វាយ​តម្លៃ​នៅ​រាល់៦ខែ​ម្ដង​សម្រាប់​កោសិកា ​ CD4 និង​កម្រិត​ហ៊ីវ RNA ​ព្រម​ទាំង​ការ​ប្រើ​សុរា​ក្នុង​អំឡុង​ពេល​៣០​ថ្ងៃ​ម្ដង​។ ​ក្នុង​ការ​សិក្សា​រក​ឃើញ​​មួយ​ទៀត​នៅ​សហ​រដ្ឋ​អាមេរិក​បាន​ឱ្យ​ដឹង​ថា​ឱសថ​ដែល​គេ​ប្រើ​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​អេដស៍​ ក៏​អាច​ព្យាបាល​អ្នក​ជំងឺ​មហារីក​បាន​ផង​ដែរ​។

អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​មហារីក​ជាតិ​អាមេរិក​បាន​ពិនិត្យ​មើល​របៀប​ដែល​ឱសថ​គេហៅ​ថា​Protease inhibitors ​ដែល​គេ​ប្រើ​ សម្រាប់​ប្រយុទ្ធ​ជា​មួយ​វីរុសហ៊ីវ​ ដំណើរ​ការ​យ៉ាង​ល្អ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​មហារីក​ជា​ច្រើន​ប្រភេទ​រួមមាន​មហារីក​សួត​ផង​ដែរ​។

(អត្ថបទ​ដក​ស្រង់​ពីកាសែត​រស្មី​កម្ពុជា​)

Comments »

The URI to TrackBack this entry is: http://cam629.blogsome.com/2007/09/24/p226/trackback/

No comments yet.

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.