ហេតុអ្វីបានជាប្តីមានផ្ទុកមេរោគអេដស៍ រីឯប្រពន្ធបែរជាគ្មានផ្ទុកទៅវិញ ?
មានចម្លើយជាច្រើនតបទៅនឹងសំណួរនេះ
ប្រពន្ធអាចឆ្លង ឬផ្ទុកមេរោគដែរ ប៉ុន្តែស្ថិតក្នុងរយៈពេលមួយដែលប្រព័ន្ធការពាររាង្គកាយមិនទាន់ធ្វើសកម្មភាពប្រឆាំងតបជាមួយមេរោគនៅឡើយ ។ ប្រព័ន្ធការពាររាង្គកាយរបស់មនុស្សចាប់ផ្តើមធ្វើសកម្មភាពប្រឆាំងតបនឹងមេរោគអេដស៍ក្នុងកំឡុងពេល ៣ខែ ទៅ ៦ខែ ជួនកាលអាចមានរយៈពេលយូរជាងនេះ ។ គេអាចពិនិត្យឃើញមេរោគអេដស៍តែនៅពេលណាដែលប្រព័ន្ធការពាររាង្គកាយរបស់មនុស្សធ្វើសកម្មភាពប្រឆាំងតបតនឹងមេរោគអេដស៍ប៉ុណ្ណោះ ។
ប្រពន្ធអាចនឹងមិនមានផ្ទុកមេរោគអេដស៍ ប្រសិនបើពួកគេរួមភេទដោយប្រើប្រាស់ស្រោមឱ្យបានខ្ជាប់ខ្ជួន
ចំពោះមនុស្សខ្លះ ការឆ្លងនៃមេរោគអេដស៍អាចប្រើរយៈពេលយូរជាងអ្នកឯទៀត ។ យើងដឹងថា ស្ត្រីមានវ័យក្មេងពេក ដែលកស្បូនមិនទាន់រឹងមាំគ្រប់គ្រាន់ អ្នកជំងឺកាមរោគ និងអ្នកដែលរួមភេទ ហើយមានចេញឈាមងាយនឹងទទួលគ្រោះថ្នាក់ដោយការឆ្លងមេរោគអេដស៍ ។








