តើបុរស និងស្ត្រីអាចនឹងមានឱកាសទទួលរងនូវគ្រោះថ្នាក់ដោយមេរោគអេដស៍ស្មើៗគ្នាដែរឬទេ ?
ស្ត្រីអាចនឹងងាយរងគ្រោះដោយមេរោគអេដស៍ជាងបុរស ព្រោះប្រដាប់បន្តពូជរបស់ស្ត្រីពោរពេញដោយភ្នាសទន់ស្តើងលាតសន្ធឹងធំ ដែលអាចឱ្យមេរោគអេដស៍ជ្រៀតចូលទៅក្នុងប្រព័ន្ធឈាមបានដោយងាយ ។ បុរសមានតំបន់ភ្នាសទន់លាតសន្ធឹងតូចជាងស្ត្រី គឺនៅត្រង់ចុងលិង្គ ។ ចំពោះស្ត្រីវ័យក្មេងអាចងាយនឹងរងគ្រោះដោយមេរោគនេះជាងស្ត្រីដែលមានវ័យចំណាស់ ជាពិសេសស្ត្រីដែលមានអាយុក្រោម ១៨ឆ្នាំ ព្រោះកស្បូនរបស់នាងពុំទាន់រឹងមាំ ។ ប្រដាប់បន្តពូជរបស់ស្ត្រី ដែលមានវ័យក្មេងមានទឹករំអិលតិច ហើយមានភ្នាសទន់ស្តើង ។ ភ្នាសនេះជាផ្នែកមួយនៃរបាំងដ៏សំខាន់សម្រាប់ការពារពីការឆ្លងមេរោគ ។ ស្ត្រីងាយនឹងទទួលរងគ្រោះដោយជំងឺអេដស៍ ព្រោះស្ត្រីពុំអាចធ្វើការសម្រេចចិត្តក្នុងការប្រើស្រោមនៅពេលរួមភេទបានឡើយ ។








