សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

October 5, 2007

តើ​មនុស្ស​ប្រភេទ​ណា​ដែល​អាច​គ្រោះថ្នាក់​ដោយ​មេរោគ​អេដស៍​ជាង​គេ ?

ផ្នែក: អេដស៍

អ្នក​ខ្លះ​និយាយ​ថា ​មាន​ក្រុម​មនុស្ស​ខ្លះ​អាច​គ្រោះថ្នាក់​ដោយ​មេរោគ​អេដស៍​ជាង​អ្នក​ឯ​ទៀត ។ ​ប៉ុន្តែ​នេះ​មិន​មែន​ជា​ការពិត​ទេ ​។

នរណា​ក៏ដោយ​ឱ្យ​តែ​រួមភេទ​មិន​ប្រើ​ស្រោម ​គឺ​សុទ្ធ​តែ​ប្រឈម​មុខ​នឹង​ការ​ឆ្លង​មេរោគ​អេដស៍​ជាក់​ជា​ពុំ​ខាន​ឡើយ ។

ប្រសិន​បើ​លោក​អ្នក​មាន​ជំងឺ​កាមរោគ ហើយ​រួមភេទ​ដោយ​មិន​ប្រើ​ស្រោម​ទៀត​នោះ ​លោក​អ្នក​មាន​ឱកាស​គ្រោះថ្នាក់​ដោយ​ជំងឺ​អេដស៍​កាន់​តែ​ច្រើន​ថែម​ទៀត ។

ស្រោមអនាម័យបុរស   ស្រោមអនាម័យនារី