តើការប្រើស្រោមអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់សុខភាពដែរឬទេ ?
អ្នកខ្លះយល់ថា ការប្រើស្រោមអាចបណ្តាលឱ្យកើតជំងឺមហារីក ឬឱ្យមានបញ្ហាផ្សេងៗដល់សុខភាព ។ នេះមិនមែនជាការពិតទេ ការប្រើស្រោមមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់សុខភាពឡើយ ។ តាមពិតស្រោមដែលមានគុណភាពល្អ ហើយប្រើប្រាស់ឱ្យបានត្រឹមត្រូវអាចជួយការពារលោកអ្នកពីការឆ្លងរោគអេដស៍ ជំងឺកាមរោគ និងអាចជួយការពារកុំឱ្យមានផ្ទៃពោះដោយចៃដន្យបាន ។








