តើមនុស្សដែលត្រូវបានវះកាត់ (ក្រៀវ) មិនឱ្យមានកូនហើយនោះអាចទទួលរងនូវការឆ្លងមេរោគអេដស៍ដែរឬទេ ?
ពួកគេនៅតែទទួលរងនូវការឆ្លងមេរោគអេដស៍ ។ មេរោគអេដស៍មាននៅក្នុងទឹករំអិលនៃផ្លូវភេទ មិនមែនមានតែនៅក្នុងទឹកកាមទេ ។ ការវៈកាត់មិនឱ្យមានកូនមិនមែនអាចការពារមនុស្សឱ្យគេចផុតពីការប៉ះពាល់ទឹករំអិលដែលមានក្នុងពេលរួមភេទបានឡើយ ហើយក៏មិនអាចការពារពីការឆ្លងនៃមេរោគអេដស៍បានដែរ ។ មេរោគអេដស៍អាចឆ្លងតាមមធ្យោបាយផ្សេងៗទៀតដូចជា ការបញ្ចូលឈាមដែលមានផ្ទុកមេរោគជាដើម ។








