សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

October 20, 2007

តើ​ខ្ញុំ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យដឹង​ថា ​ការ​បញ្ចូលឈាម​មិន​ឆ្លង​មេរោគ​អេដស៍ ?

ផ្នែក: អេដស៍

​លោក​អ្នក​មាន​សិទ្ធិ​សួរ​ថា ​តើ​ឈាម​ដែល​យក​មក​បញ្ចូល​នោះ ​ត្រូវ​បាន​ពិនិត្យ​មើល​ត្រឹមត្រូវ​ហើយ​ឬ​នៅ ។ ​នៅ​ពេល​សមាជិក​គ្រួសារ ​ឬ​ខ្លួន​លោក​អ្នក​ត្រូវ​បញ្ចូល​ឈាម ​លោក​អ្នក​គួរ​តែ​សាកសួរ​អំពី​គោលនយោបាយ​នៃ​ការ​បញ្ចូល​ឈាម​នៅ​តាម​គ្រឹះស្ថាន​សុខភាព​ដែល​នៅ​ជិត​លោក​អ្នក ។

 

តើ​លោក​អ្នក​ស្គមស្គាំង​ទើប​មាន​ផ្ទុក​មេរោគ​អេដស៍ ​រី​ឯ​អ្នក​ដែល​ធាត់​មាំមួន​គ្មាន​ផ្ទុក​មេរោគ​អេដស៍​ទេ ​តើ​ការ​យល់​ឃើញ​ដូច្នេះ​ត្រឹមត្រូវ​ឬ​ទេ ?

ផ្នែក: អេដស៍

ការ​យល់​ឃើញ​ដូច្នេះ​មិន​ត្រឹមត្រូវ​ទេ យើង​មិន​អាច​សន្មត់​ថា ​នរណា​ម្នាក់​មាន ​ឬ​គ្មាន​ផ្ទុក​មេរោគ​អេដស៍​ដោយ​គ្មាន​ការ​ធ្វើ​តេស្តឈាម​បាន​ឡើយ ។ ​អ្នក​ខ្លះ​មាន​ផ្ទុក​មេរោគ​អេដស៍​ហើយ ​ប៉ុន្តែមិន​មានចេញ​ជា​សញ្ញា​ឱ្យ​ដឹង ​ហើយ​អាច​រស់នៅ​ដោយ​សុខភាព​ធម្មតា​បាន​រយៈពេល​យូរ គឺ​ចាប់​ពី ​២ ​ទៅ ​១០ឆ្នាំ ។ ​នៅ​ក្នុង​អំឡុងពេល​នេះ​ប្រសិន​បើ​គេ​មិន​បាន​ទៅ​ពិនិត្យ​ឈាម​ទេ ​គេ​មិន​អាច​ដឹង​បាន​ឡើយ ។