សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

October 21, 2007

តើ​ជំនាញ​ចចារ​អំពី​ការ​ប្រើស្រោម​អាច​ជួយ​យើង​បាន​នូវអ្វី​ខ្លះ ?

ផ្នែក: អេដស៍

មាន​តែ​ការ​ប្រើ​ស្រោម​ទេ ​ដែល​អាច​ជួយ​ការពារ​យើង​ពី​ការ​ឆ្លង​មេរោគ​អេដស៍​បាន ។ ​នៅ​កម្ពុជា​យើង​មាន​មនុស្ស​ជា​ច្រើន​ដែល​គិត​ថា ​ស្រោម​មិន​មែន​សំខាន់​ជាមួយ​ប្តី-ប្រព័ន្ធ​ឯង​ទេ ​គឺ​សម្រាប់​តែ​ជាមួយ​ដៃគូ​រួមភេទ​ក្រៅ​គ្រួសារ​តែ​ប៉ុណ្ណោះ ។ ​ការ​យល់​ដឹង​អំពី​ជំនាញ​ចចារ​ឱ្យ​ប្រើ​ស្រោម​មាន​សារសំខាន់​ណាស់ ​ព្រោះ​ស្រោម​អាច​ការពារ​ដៃគូ​រួមភេទ​ទាំង​ពីរ​ឱ្យ​ចៀសវាង​ពី​ការ​ឆ្លង​មេរោគ​អេដស៍​បាន ។