តើយើងត្រូវធ្វើយ៉ាងណា ដើម្បីឱ្យចៀសផុតពីការឆ្លងមេរោគអេដស៍ ?
មេរោគអេដស៍មិនឆ្លងពីសកម្មភាពទាក់ទងគ្នាប្រចាំថ្ងៃទេ ឧទាហរណ៍ដូចជា ការចាប់ដៃគ្នា ក្អក កណ្តាស ការប្រើកាំបិត វែនតា កែវ និងអាហារ ស្រះទឹក និងស្ទឹង ក្រមាពោះគោ និងបន្ទប់ទឹក ពីសត្វ ពីមូស និងសត្វល្អិតដទៃទៀត និងពីការងូតទឹកទេ ។ ហើយលោកអ្នកក៏មិនអាចឆ្លងមេរោគអេដស៍ ពីការកាត់សក់ ការប្រើទោចក្រយានរួមគ្នា ពីការនៅផ្ទះ ឬធ្វើការនៅការិយាល័យជាមួយគ្នាដែរ ។
លោកអ្នកអាចចៀសវាងការឆ្លងមេរោគអេដស៍បាន ដោយការប្រើស្រោមឱ្យបានត្រឹមត្រូវនៅពេលរួមភេទ ប្រើតែម្ជុល និងសារ៉ាង និងសម្ភារៈពេទ្យដែលបានសំអាត និងរំងាប់មេរោគរួចហើយ និងបញ្ចូលឈាមដែលបានពិនិត្យត្រឹមត្រូវហើយ ។ ការស្មោះស្ម័គនឹងដៃគូរួមភេទតែមួយ មិនប្រញាប់ប្រញាល់ក្នុងការរួមភេទ ឬការតមការរួមភេទ និងចៀសវាងការស្រវឹងជោគជាំ គឺជាមធ្យោបាយប្រសើរក្នុងការការពារកុំឱ្យឆ្លងមេរោគអេដស៍ ។









