សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

October 26, 2007

តើ​យើង​ត្រូវធ្វើ​យ៉ាង​ណា ដើម្បី​ឱ្យ​ចៀសផុត​ពីការ​ឆ្លង​មេរោគ​អេដស៍ ?

ផ្នែក: អេដស៍

មេរោគ​អេដស៍​មិន​ឆ្លង​ពី​សកម្មភាព​ទាក់ទង​គ្នា​ប្រចាំថ្ងៃ​ទេ ឧទាហរណ៍​ដូចជា ការ​ចាប់ដៃ​គ្នា ក្អក កណ្តាស ការ​ប្រើ​កាំបិត វែនតា កែវ និង​អាហារ​ ស្រះ​ទឹក និង​ស្ទឹង ក្រមា​ពោះគោ និង​បន្ទប់ទឹក ពី​សត្វ ពី​មូស និង​សត្វ​ល្អិត​ដទៃ​ទៀត និង​ពី​ការ​ងូតទឹក​ទេ ហើយ​លោក​អ្នក​ក៏​មិន​អាច​ឆ្លង​មេរោគ​អេដស៍ ពី​ការ​កាត់សក់ ការ​ប្រើ​ទោចក្រយាន​រួម​គ្នា ពី​ការ​នៅ​ផ្ទះ ឬ​ធ្វើការ​នៅ​ការិយាល័យ​ជា​មួយ​គ្នា​ដែរ
លោក​អ្នក​អាច​ចៀសវាង​ការ​ឆ្លង​មេរោគ​អេដស៍​បាន ដោយ​ការ​ប្រើ​ស្រោម​ឱ្យ​បានត្រឹមត្រូវ​នៅ​ពេល​រួមភេទ ប្រើ​តែ​ម្ជុល និង​សារ៉ាង និង​សម្ភារៈ​ពេទ្យ​ដែល​បាន​សំអាត​ និង​រំងាប់​មេរោគ​រួច​ហើយ និង​បញ្ចូល​ឈាម​ដែល​បាន​ពិនិត្យ​ត្រឹមត្រូវ​ហើយ ការ​ស្មោះស្ម័គ​នឹង​ដៃគូ​រួមភេទ​តែ​មួយ​ មិន​ប្រញាប់ប្រញាល់​ក្នុង​ការ​រួមភេទ ឬ​ការ​តម​ការ​រួមភេទ និង​ចៀសវាង​ការ​ស្រវឹង​ជោគជាំ គឺ​ជា​មធ្យោបាយ​ប្រសើរ​ក្នុង​ការ​ការពារ​កុំ​ឱ្យ​ឆ្លង​មេរោគ​អេដស៍

 

Comments »

The URI to TrackBack this entry is: http://cam629.blogsome.com/2007/10/26/p249/trackback/

No comments yet.

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.