សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

October 27, 2007

តើ​មនុស្ស​ឆ្លង​អេដស៍​តាម​របៀប​ណា?

ផ្នែក: អេដស៍

របៀប​ឆ្លង​មាន ​៣ប្រភេទ​ដូច​ខាង​ក្រោម ​៖

  • តាម​រយៈ​ការ​រួមភេទ​ដោយ​មិន​ប្រើ​ស្រោម។ក្នុង​ការ​រួមភេទ​ដោយ​ប្រើ​លិង្គនិង​ទ្វារមាសលិង្គ​របស់​បុរស​​និង​​​ទ្វារមាស​របស់​ស្ត្រី​មាន​ប្រឡាក់​ទៅ​ដោយ​ទឹក​រំអិល​គ្នា​ទៅ​វិញ​ទៅ​មក។ប្រសិន​បើ​បុរស​មានផ្ទុក​មេ រោគ​​អេដស៍​មេរោគ​នេះ​អាច​ឆ្លង​ទៅ​ស្ត្រី​ដោយ​ជ្រាប​ចូល​ទៅ​ក្នុង​ឈាម​តាម​ភ្នាស​ទន់​នៃ​ទ្វារ​មាស។ ​មេ​រោគ​អេដស៍​អាច​ឆ្លង​ទៅ​បុរស​តាម​ភ្នាស​ទន់​នៃ​រន្ធនោម។ភ្នាស​នេះ​ស្តើង​ណាស់ដូច្នេះ​នៅ​ពេល​រួមភេទ​វា​​អាច​​មានការ​រលាត់បន្តិចបន្តួចដែល​យើង​មិន​អាច​ដឹង​បានហើយ​ដែល​មេរោគ​អេដស៍​អាច​ជ្រាប​ចូល​បាន​។​
  • តាម​រយៈ​ការ​ប្រើម្ជុលនិង​សារ៉ាង​រួម​គ្នា​ដោយ​មិន​សំអាតឬ​មិន​រំងាប់​មេរោគ​បន្ទាប់​ពី​ប្រើ​រួច។ ម្ជុល​នឹង​សារ៉ាង​​​ដែល​បា​ន​សំអាតនិង​រំងាប់​មេរោគ​នេះ​អាច​នឹង​មាន​ជាប់​ឈាម​អ្នក​ដែល​ប្រើ​មុន។ ថ្វី​ត្បិត​តែយើង​មើល​មិន​ឃើញ​ឈាម​ដែល​មាន​មេរោគ​នេះ​អាច​ចូល​ទៅ​ក្នុង​សសៃឈាម​នៃ​អ្នក​ដែល​ប្រើ​ក្រោយដែល​អាច​​​​បណ្តាល​​ឱ្យ​​ឆ្លង​​មេរោគ​អេដស៍​បាន។
  • តាម​រយៈ​ពី​ម្តាយ​ទៅ​ទារក។ ប្រសិន​បើ​ម្តាយ​ដែល​មាន​ផ្ទៃពោះ​ហើយ​ផ្ទុក​មេរោគ​អេដស៍កូន​ដែល​នៅ​ក្នុង​ផ្ទៃ​អាច​មាន​ឱកាស​ឆ្លង​ពី​ម្តាយ​ប្រហែល​ពី២០ទៅ៤០ភាគរយ។ មេរោគ​អេដស៍​អាច​ឆ្លង​ពី​ម្តាយទៅ​ទារក​តាម​ទងសុក​ក្នុង​ពេល​ដែល​នៅ​ក្នុង​ផ្ទៃ​ឆ្លង​តាម​ឈាមនិង​ទឹក​រំអិល​ផ្សេងៗ​ទៀត​នៅ​ពេល​កើតនិង​តាម​ទឹក​ដោះ​ម្តាយ​ក្រោយ​ពេល​កើត។

1 Comment »

The URI to TrackBack this entry is: http://cam629.blogsome.com/2007/10/27/p250/trackback/

  1. តើមានការឆ្លងក្រៅពីនេះទៀតអត់ហ្ន?

    Comment by Piseth — October 31, 2007 @ 3:28 pm

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.